គួរញ៉ាំផ្លែឈើមុនឬក្រោយបាយ ដើម្បីទទួលបានវីតាមីន ១០០% ?
- 2021-02-18 15:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរញ៉ាំផ្លែឈើមុនឬក្រោយបាយ ដើម្បីទទួលបានវីតាមីន ១០០% ?
គុណសម្បត្តិរបស់ផ្លែឈើមានច្រើនណាស់ និងថែមទាំងមានវីតាមីនច្រើនយ៉ាងលើសលុប។ យ៉ាងណាក៏ដោយ វាអាចជាគុណវិបត្តិទៅវិញបើអ្នកហូបផ្លែឈើមិនត្រឹមត្រូវតាមក្បួនខ្នាត និងពេលវេលា។ ដូច្នេះតើពេលណា ដែលគួរបរិភោគផ្លែឈើ ដើម្បីឲ្យរាងកាយទទួលបានអត្ថប្រយោជន៍?
ជាដំបូង អ្នកត្រូវដឹងពីស្ថានភាពសុខភាពរបស់ខ្លួនឯងសិន ៖
១. បើអ្នកមានជំងឺក្រពះ ឬមានដំបៅ មិនគួរទទួលទានផ្លែឈើមុនញ៉ាំបាយឬពោះទទេឡើយ ព្រោះវាបណ្ដាលឲ្យកាន់តែធ្ងន់ធ្ងរ។
២. សម្រាប់អ្នកកំពុងសម្រកទម្ងន់ ហើយចង់ហូបផ្លែឈើដើម្បីសម្រកបានលឿន គួរទទួលទានមុនញ៉ាំបាយ។ វានឹងជួយឲ្យអ្នកហូបបាយមិនសូវច្រើនតែឆ្អែតលឿន ។ ករណីនេះសម្រាប់តែអ្នកដែលមានប្រព័ន្ធរំលាយអាហារល្អប៉ុណ្ណោះ។
៣. សម្រាប់អ្នកមានជំងឺរ៉ាំរៃដូចជា កង្វះជាតិដែក ជំងឺស្លេកស្លាំង អាចទទួលទានផ្លែឈើមុន ឬក្រោយបាយ ៣០នាទី ដោយមិនមានបញ្ហាតែបានគុណប្រយោជន៍ច្រើនលើសលុបពីវីតាមីនផ្លែឈើ។ ពិសេស បើអ្នកញ៉ាំលើផ្លែឈើផ្ទុកវីតាមីន C ដូចជាត្របែក ប៉េងប៉ោះ និងផ្លែគីវី។
៤. សម្រាប់អ្នកឆាប់អាឡែហ្ស៊ី ក្អក ឬ ផ្ដាសាយ គួរលៃលកហូបផ្លែឈើក្នុងពេលរសៀលឲ្យបានមុនម៉ោង២ និងមិនត្រូវញ៉ាំផ្លែឈើនៅពេលយប់ឡើយ។ វិធីនេះនឹងជួយឲ្យសារពាង្គកាយស្រូបវីតាមីនជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ។
បន្ទាប់ពីដឹងថាអ្នកស្ថិតក្នុងក្រុមមនុស្សគួរញ៉ាំផ្លែឈើនៅពេលណារួចហើយ ឥលូវ កញ្ញា សូមណែនាំពីប្រភេទផ្លែឈើដែលស័ក្ដិសមសម្រាប់អ្នក៖
១. ប្រភេទផ្លែឈើដែលអាចញ៉ាំមុនបាយ និងសម្បូរជាតិទឹក
ប្រភេទផ្លែឈើដូចជា ផ្លែសេរ៊ី ឪឡឹក ប៉េងប៉ោះ ផ្លែទម្លាប់ ផ្ទុកដោយអាស៊ីតអាស៊ីឌីក ជារបបអាហារល្អសម្រាប់រាងកាយ។ មួយវិញទៀត វាក៏មិនជូរពេកដែលមិនផ្តល់ទុក្ខទោសដល់ក្រពះ ដូចជាត្របែក ទំពាំងបាយជូ បំពេញរាជជាដើម។ ថ្វីដ្បិតផ្លែឈើទាំងនេះ ស័ក្ដិសមសម្រាប់ហូបមុនបាយបាន តែកុំហូបច្រើនពេក ព្រោះបណ្ដាលឲ្យរាគ។ ចំពោះអ្នកកំពុងសម្រកទម្ងន់ អាចហូបផ្លែឈើទាំងនេះប្រចាំថ្ងៃបាន ដែលនេះជាភាពវៃឆ្លាតមួយ។
២. ប្រភេទផ្លែឈើដែលមិនគួរញ៉ាំពេលពោះទទេ
ផ្លែឈើមានរសជាតិជូរ ដូចជាក្រូច ស្រ្តបឺរី ជាដើម មានអាស៊ីត gastric ដែលមិនស័ក្ដិសមសម្រាប់ញ៉ាំពេលពោះទទេឡើយ។
៣. ប្រភេទផ្លែឈើគួរញ៉ាំក្រោយបាយរួច
ផ្លែម្នាស់ ល្ហុង និងគីវី មានអង់ស៊ីមដែលមានសមត្ថភាពបំបែកប្រូតេអ៊ីនក្នុងរាងកាយបាន។ ម្ល៉ោះហើយ បើញ៉ាំពេលពោះទទេវាអាចបណ្ដាលឲ្យឈឺពោះបាន។ វាស័ក្ដិសមសម្រាប់ញ៉ាំក្រោយបាយរួច ព្រោះវាជួយពង្រឹងប្រព័ន្ធរំលាយអាហារឲ្យធ្វើការមានប្រសិទ្ធភាព។
ផ្លែឈើមានគុណប្រយោជន៍ច្រើនសម្រាប់រាងកាយ បើអ្នកបរិភោគវាតាមពេលវេលាត្រឹមត្រូវ។ ចៀសវាងបញ្ហាសុខភាព អ្នកគួរសង្កេតពីលក្ខខណ្ឌសុខភាពខ្លួនឯងជាមុន ដើម្បីបរិភោគទៅមិនប៉ះពាល់សុខភាព។ ម្យ៉ាងទៀត បើចង់បានសុខភាពកាន់តែរឹងមាំទៀត ត្រូវធ្វើលំហាត់ប្រាណបន្ថែមទៀត ទើបជាការល្អ និងទទួលគុណប្រយោជន៍យ៉ាងមានប្រសិទ្ធភាព។
អានបន្ត៖ បើញ៉ាំម្នាស់ស្បែកក៏ស្អាត សុខភាពក៏ល្អ ចាំអីទៀត ម៉េចមិនញ៉ាំពីថ្ងៃនេះទៅ