តុក្កតា​ជប៉ុន​ ៣ ​ រឿង​ដែល​ធានា​ថា​ល្អ​មើល​ស្រី​ៗ​ចូល​ចិត្ត

  • 2017-11-10 08:48:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជប៉ុន​ជា​ប្រទេស​ជឿន​លឿន​ស្ទើរ​គ្រប់​វិស័យ ចំណែក​វិស័យ​ភាពយន្ត​កម្សាន្ត(ភាពយន្ត) និង​គំនូរជីវចល គឺ​ជប៉ុន​ជា​អ្នក​នាំ​មុខ​គេ។ ជប៉ុន​មាន​ភាព​ប៉ិន​ប្រសព្វ​ក្នុង​ការ​ផលិត​សៀវភៅ​រឿង​មាន​រូបភាព​ដែល​គេ​ឲ្យ​ឈ្មោះ​ថា Mangaនិង​ភាពយន្ត​គំនូរជីវចល (Anime) នេះ​តែ​ម្ដង។ មាន​រឿង​តុក្កតា​មួយ​ចំនួន​មាន​ភាព​ល្បី​ល្បាញ​ទូរ​ទាំង​ពិភពលោក​ដោយ​សារ​តែ​ភាព​អស្ចារ្យ​ដែល​បាន​មក​ពីរ​អ្នក​និពន្ធ និង​អ្នក​ដឹកនាំ​ល្បី​ដូច​ជា​លោក Hayao Miyazaki ជា​ដើម។​ ទាំង​នេះ​ជា​គំនូរជីវចល​ដែល​ឈ្នះ​បាន​ពាន​រង្វាន់​អន្តជាតិ​ល្អ​មើល​ចង់​មើល​ម្ដង​ហើយ​ម្ដង​ទៀត។​

១.​The Wind Rise

រឿង​The Wind Rise​ និពន្ធ​ដោយ​លោក​ Hayao Miyazaki​ បាន​ដាក់​បញ្ចាំង​ក្នុង​ឆ្នាំ​២០១៣​ ដែល​និយាយ​អំពី​ប្រវត្តិ​របស់​យន្តហោះ​ចម្បាំង​ដំបូង​គេ​របស់​ជប៉ុន។​ ក្នុង​រឿង​នេះ​ផង​ដែរ​ក៏​មាន​លាយ​ឈុត​ឆាក​ស្នេហា​ដ៏​រូ៉មេទិច​​ ហើយ​បើ​ចង់​ជ្រាប​ច្បាស់​សូម​ទស្សនា​ Trailer​ ខាង​ក្រោម៖

២.From Up On Poppy Hill

រឿង​នេះ​បាន​និពន្ធ និង​ដឹកនាំ​ដោយ​លោក​ Hayao Miyazaki​ ហើយ​បាន​បញ្ចាំង​ក្នុង​ឆ្នាំ​២០១៣​ ដូច​គ្នា។ ក្នុង​រឿង​បាន​និយាយ​អំពី​ ជីវិត​ក្មេង​ស្រី​គ្មាន​ឪពុក​ដែល​រស់នៅ​ជា​មួយ​ម្ដាយ និង​ជីតា។​

៣.In This Corner of The World

រឿង​នេះ​បាន​និពន្ធ​ឡើង​ដើម្បី​រំលឹក​ការ​ចងចាំ​ ក្នុង​ខួប​លើក​ទី​៧២​ឆ្នាំ​នៃ​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ​នៅ​ខេត្ត Hiroshima។ អ្នក​និពន្ធ​ឈ្មោះ Sanao katabuchi ហើយ​រឿង​នេះ​ដាក់​បញ្ចាំង​ក្នុង​ខែ​សីហា​ឆ្នាំ​២០១៧​នេះ​កន្លង​ទៅ។​ អត្ថន័យ​នៃ​រឿង​ឆ្លុះ​បញ្ចាំង​អំពី​ជីវិត​រស់នៅ​ដ៏​សាមញ្ញ​របស់​ប្រជាជន​មុន​ពេល​ខេត្ត​ទាំង​មូល​ត្រូវ​បាន​កម្ទេច៕

ចុចអាន៖រន្ធត់​ចិត្ត​ពេល​ដឹងរឿង​ពិត​ របស់​ព្រះ​នាង​ៗក្នុង​ព្រេង​និទាន Disney

អត្ថបទ​៖ Pencharm

អត្ថបទពេញនិយម