សុបិន​ទាំង​៣​ទាក់ទង​នឹង​លុយ កាត់​ឲ្យ​ឃើញ​ថា​អ្នក​ជិត​មាន​លាភ​ហើយ

  • 2020-05-07 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុបិន​ដែល​មាន​ពាក់​ព័ន្ធ​នឹង​លុយ​កាក់​ខាង​ក្រោម​នេះ ឲ្យ​ហេតុ​ថា​លាភ​សំណាង​របស់​អ្នក​កំពុង​តែ​ខិត​ជិត​មក​ដល់​មែន​ទែន​ហើយ។

១. រើស​បាន​អាំង​ប៉ាវ

បើ​នៅ​ក្នុង​សុបិន អ្នក​យល់សប្តិ​ឃើញ​អាំង​ប៉ាវ​មាន​ន័យ​ថា អ្នក​ជិត​ទទួល​បាន​​ដំណឹង​ល្អ​ពាក់ព័ន្ធ​នឹង​ការងារ។ នេះ​គឺជា​លទ្ធផល​នៃ​ការ​ប្រឹងប្រែង​នា​រយៈ​ពេល​កន្លង​របស់​លោក​អ្នក។ នៅ​ពេល​ខាង​មុខ អ្នក​អាច​នឹង​ត្រូវ​ឡើង​​តំណែង ឬ​ឡើង​ប្រាក់​ខែ​ជា​ដើម។ សុបិន​នេះ​​ក៏​បង្ហាញ​ឲ្យ​ឃើញ​ថា អាជីព​ការងារ​របស់​អ្នក​នឹង​រឹង​មាំ​ជាង​មុន​ផងដែរ។

២. ឃើញ​រាប់​លុយ

ប្រសិនបើ​សុខៗអ្នក​យល់សប្តិ​ឃើញ​កំពុង​រាប់​លុយ​នោះ នេះ​ឲ្យ​ហេតុ​ថា​អ្នក​ជិត​ជោគជ័យ​រឿង​លុយ​កាក់​ដែល​ខ្លួន​តែង​ប៉ង​ប្រាថ្នា​ហើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សម្រាប់​អ្នកមិន​ទាន់​រៀបការ ឬ​មាន​សង្សារ នៅ​ពេល​ជិត​ខាង​មុខ អ្នក​នឹង​ជួប​បាន​គូ​ស្រករ​របស់​ខ្លួន​ហើយ។

៣. ឃើញ​គេ​ឲ្យ​លុយ

នៅ​ពេល​អ្នក​យល់សប្តិ​ឃើញអ្នក​ណា​ឲ្យ​លុយ បង្ហាញ​ឲ្យ​ឃើញ​ថា ជីវិត​របស់​អ្នក​កំពុង​មាន​ភាព​សុខុដុម​រមនា បរិបូរណ៍ មិន​មាន​ខ្វះ​ខាត​អ្វី។ ទាំង​វិថី​ការងារ ក៏​ដូច​ជា​មនោសញ្ចេតនា គឺ​សុទ្ធតែ​គ្មាន​អ្វី​រារាំង​ទាំង​អស់​ គឺ​រលូន​តែ​ម្ដង៕

អានបន្ត៖ ​ តិចនិក ៨ សន្សំលុយឲ្យសល់សម្រាប់ខ្លួនឯង និងអាចទុកសាគួពេលចំណូលធ្លាក់ចុះក្នុងគ្រាណាមួយ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម