អ្នកមានបងប្អូនស្រីៗប៉ុនៗគ្នា បានយល់អារម្មណ៍ទាំងអស់ហ្នឹង!
- 2017-01-19 01:57:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកមានបងប្អូនស្រីៗប៉ុនៗគ្នា បានយល់អារម្មណ៍ទាំងអស់ហ្នឹង!
អារម្មណ៍ទាំងនោះគឺថាមានទាំងធុញទ្រាន់ ខឹង ច្រណែន... តោះចង់ដឹងច្បាស់អានអត្ថបទអ្នកមានបងប្អូនស្រីៗប៉ុនៗគ្នា ខាងក្រោមនេះ?
លក្ខណា៖«និយាយថាពីធុញរឿងប្អូនស្រីខ្ញុំ វាទៅរើតែទូរខោអាវខ្ញុំនឹង។ ប្អូនខ្ញុំនឹងមិនខ្ចីទិញខោអាវខ្លួនឯង ចាំតែឯងទិញ អាងយកទៅស្លៀកដែរ ស៊ាំណាស់!»។
ធីតា៖«ខោអាវមធ្យមទេ ងំឆ្ងាញ់ត្រង់វាយកម្សៅ ឡេ ឯងលាបនឹងហ្មង។ រឹតតែក្ដៅនោះ ចូលចិត្តលួចប្រើកន្សែងជូតខ្លួនខ្ញុំពេលងូតទឹក ចង់តែដាក់ឲ្យណាណីម្ដង»។
**បេឡា**៖«ថាធុញក៏ធុញ តែពេលនៅឆ្ងាយពីបងស្រីខ្ញុំមានអារម្មណ៍អផ្សុកណាស់។ បងស្រីគាត់ចូលចិត្តលួចឆែកទូសរព្ទខ្ញុំណាស់ គាត់ចង់ដឹងថាតើខ្ញុំមានសង្សារនៅ ហើយបើឮសំឡេងទូរសព្ទខ្ញុំរោទិ៍គាត់រត់សឹងបាក់កមកមើលហើយ ថាស្រី ឬប្រុសតេមកនឹង»។
ដាវ័ន្ត៖«ធុញប្អូនស្រីខ្ញុំគាត់អត់ចេះធ្វើការងារផ្ទះអីសោះ ម៉ាថ្ងៃៗទៅតែរៀននឹង។ ឯឯងនេះធ្វើការក្រៅផង មកដល់ផ្ទះដាំបាយឲ្យស៊ីទៀត»។
សុខអេង៖«ខ្ញុំមានបងប្អូនស្រី ៣ នាក់ប៉ុនៗគ្នា ហើយរឿងដែលស្មុគស្មាញបំផុតគឺប្រចាំគ្នាលាងចាន និងដាំ បាយនឹងហ្មង»។
រចនា៖«អ្នកមានបងប្អូនស្រីទាំងអស់នឹងជួបរឿងមួយនេះដូចខ្ញុំ ឲ្យតែពេលដេកយប់ឡើងក្នុងបន្ទប់តែមួយ គឺតែងកើតសង្គ្រាមដណ្ដើមភួយ ដណ្ដើមខ្នើយឱបគ្នាហើយ»។
លីហ្សា៖«បងប្អូនស្រីៗខ្ខុសពីអ្នកដទៃ គឺចូលចិត្តដណ្ដើមតេឡេគ្នាដូរប៉ុស្តិទូរទស្សន៍ណាស់ ហើយមានពេលខ្លះយកលាក់ទៀត»។
សុធារ៉ា៖«រឿងពិសេសមួយសម្រាប់បងប្អូនស្រីៗខ្ញុំ គឺថាពេលទៅចូលរួមកម្មវិធីផ្សេងៗចូលចិត្តតែងខ្លួនដូចគ្នា»។
រ៉េនី៖«ដណ្ដើមគ្នាចូលបន្ទប់ទឹកពេលព្រឹក នឹងគឺជារឿងដែលធ្វើគ្មានលួសមួយថ្ងៃ»។
ចុះអ្នកផ្សេងមានធ្លាប់ចឹងអត់!