ឈ្មោះ​កូន​ប្រុស​ស្រី​​​ពីរោះ​ៗ​​​​មាន​​ន័យ​​ល្អ​​ដែល​​​ពេញ​និ​យម​​​បំផុត​​ប្រចាំ​ប្រទេស​នីមួយៗ​

  • 2018-07-20 09:22:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​នៅ​​ក្នុង​​ប្រទេស​​​ផ្សេងៗ​គ្នា​លើ​​ពិភព​លោក ការ​និយម​ដាក់​ឈ្មោះ​​​កូន​ប្រុស​ស្រី​ក៏​ផ្សេងៗ​​គ្នា ​អាស្រ័យ​ទៅ​លើ​ទំនៀម​ទម្លាប់​ វប្បធម៌​ ប្រពៃណី និង​​អត្ថន័យ​តាម​ទៅ​​ភាសា​​ជាតិ​របស់​ខ្លួន ជា​ពិសេស​គឺ​ប្រទេស​នៅ​ទ្វី​ប​អាស៊ី​តែ​ម្តង។ ​​​ខាង​​​​​ក្រោម​នេះ​​ជា​ការ​ដក​ស្រង់​​​​​​​​ឈ្មោះ​​​​​ទាំង​១០​ ដែល​​មាន​​អត្ថន័យ​ល្អ និង​ពេញ​​និយម​បំផុត​ប្រចាំ​ប្រទេស​​នីមួយៗ ដោយ​បែង​ចែក​​ផ្សេង​គ្នា​​រវាង​កូន​ប្រុស​និង​ស្រី​។

១. ប្រទេស​​​កម្ពុជា

ឈ្មោះ​ស្រី៖

១. ចន្ទ​វត្តី = អ្នក​ប្រាជ្ញ

២. សុភារី = នារី​វៃឆ្លាត

៣. ទេវី = អ្នក​ដូច​ទេព្ដា

៤. សុជាតា =  ឈ្មោះ​មនុស្ស​មាន​បុណ្យ​វាសនា​ខ្ពង់ខ្ពស់​ ក្នុង​សម័យ​ព្រះពុទ្ធ

៥. មល្លិកា = ផ្កាម្លិះ​រួត

៦. ធីតា = កូន​ស្រី

៧. តារា​​រស្មី = ផ្កាយ​ដែល​មាន​ពន្លឺ​ភ្លឺផ្លេក

៨. ចរណៃ = កែវ ឬ ត្បូងមាន​តម្លៃ

៩. លក្ខណា = នាង​កញ្ញា ប្រកប​ដោយ​លក្ខណា ឥត​មាន​ទាស់​ឆ្គង

១០. គន្ធា = នារី​មាន​ក្លិន​ក្រអូប ផ្អែមល្ហែម

ឈ្មោះ​ប្រុស

​១. បុរី = ទីក្រុង, អាណាចក្រ​

២. តារា​នី​ = បុរស​​សម្បូរ​​មន្ត​ស្នេហ៍

៣. ខេមរៈ = មនុស្ស​មាន​សេចក្ដី​ក្សេម

៤. គិរី = ភ្នំ

៥. មុនី = អ្នក​មាន​ប្រាជ្ញា

៦. ភិរម្យ = សន្តិភាព​

៧. ឧត្ដម =  ខ្ពង់ខ្ពស់, ល្អ​ប្រសើរ

៨. រិទ្ធិ =  សេចក្ដី​អស្ចារ្យ, សេចក្ដី​រឹងប៉ឹង

៩. រតនា = គ្រឿង​​ដែល​មាន​តម្លៃ

១០. ពិសិដ្ឋ = ដែល​ឧត្ដម, ថ្លៃថ្លា​ផុត​គេ

​២. ប្រទេស​ថៃ

ឈ្មោះ​ស្រី៖

១. Archara = ទេព​អប្សរ

២. Anong = នារី​​ស្រស់​សោភា

៣. Malee = ប្រភេទ​ផ្កា​ម្យ៉ាង

៤. Preeda = សេចក្ដី​សប្បាយ​​រីករាយ

៥.​ Siriporn = សិរិ​រុង​រឿង

ឈ្មោះ​ប្រុស

១. Arthit = ​បុរសតំណាង​ឲ្យ​ព្រះ​អាទិត្យ

២. Chakrii = ស្តេច

៣. Somchai = មនុស្ស​ប្រុស​ដែល​មាន​តម្លៃ

៤. Sunan = ល្អ​បរិសុទ្ធ

៥. Prasert = អង់​អាច​អស្ចារ្យ

៣. ប្រទេស​វៀតណាម

ឈ្មោះ​ស្រី៖

​១. Diep = អ្នក​ស្រលាញ់​ធម្មជាតិ

២. Hang = ទេពធីតា

៣. Hoa = ប្រភេទ​ផ្កា​ម្យ៉ាង

៤. Duyen = នារី​​មាន​មន្ត​ស្នេហ៍

៥. Ngoc = ប្រភេទ​ត្បូង ឬ​ពេជ្រ​មាន​តម្លៃ

ឈ្មោះ​ប្រុស

១. Bien = សមុទ្រ

២. Bu = មេដឹកនាំ

៣. Duy = អ្នក​ថែរក្សា​ពិភពលោក

៤. Hong = ធំ

៥. Hung = ក្លាហាន

៤. ប្រទេស​ចិន

ឈ្មោះ​ស្រី

១. Chun = រដូវ​​​ផ្ការីក​ស្គុះស្គាយ

២. Yu = ត្បូង​មាន​តម្លៃ

៣. Yue = ព្រះ​​ចន្ទ

៤. Hua = ផ្កា

៥. Hui = ចេះ​ដឹង, វ័យ​ឆ្លាត

ឈ្មោះ​ប្រុស

១. Wei = អំណាច

២. Jie = វីរបុរស

៣. Hao = ល្អ

៤. Feng = អ្នក​ចូល​ចិត្ត​​តន្ត្រី, ស្លឹក​ឈើ

៥. Chen = ចិរិយា​សម្បត្តិ​ល្អ

*សម្រាប់​នៅ​​ទ្វីប​អឺរ៉ុប ឬ​ទ្វីប​​អាមេរិក​វិញ ​ភាគ​ច្រើន​ការ​ដាក់​ឈ្មោះ​​ឲ្យ​​កូន​ៗ​​របស់​​ពួក​គេ មិន​​សូវ​ផ្តោត​សំខាន់​ទៅ​លើ​អត្ថន័យ​ប៉ុន្មានទេ ប៉ុន្តែ​ពួកគេ​ចូល​ចិត្ត​​ដាក់​ឈ្មោះ ដោយ​ជម្រើស​ខ្លួន​ឯង ឬ​ឲ្យ​ដូច​ទៅ​នឹងមនុស្ស​ល្បី​​ជោគជ័យ​ក្នុង​ប្រវត្តិសាស្ត្រ ឬ​អ្នក​ប្រាជ្ញ​​ជា​ដើម។

៤. សហរដ្ឋ​​អាមេរិក

ឈ្មោះ​ស្រី

១. Mary

២. Patricia

៣. Linda

៤. Barbara

៥. Elizabeth

៦. Jennifer

៧. Maria

៨. Sophia ​

៩. Olivia

១០. Evelyn

ឈ្មោះ​ប្រុស

១. James

២. John

៣.Robert​

៤. Michael

៥. William

៦. David

៧. Richard

៨. Charles

៩. Joseph

១០. Thomas

ចុចអានបន្ត៖ កុំនិយម​ដាក់​ឈ្មោះ​កូន​ជា​ភាសាបរទេស​ពេក មក​មើល​​ឈ្មោះ​ខ្មែរ ពិរោះៗ​ ហើយ​មាន​​អត្ថន័យ​ល្អៗទៀត

ប្រភព៖ Wikipedia | momjunction ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម
អត្ថបទថ្មី