រោគសញ្ញាទាំង៧ នៃហានិភ័យនៃជំងឺមហារីកសុដន់

  • 2025-01-14 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មហារីកសុដន់ ជាមហារីកដែលជួបច្រើនបំផុតលំដាប់ថ្នាក់លេខ១ ក្នុងស្ត្រីថៃ និងជាមូលហេតុឈានមុខគេនៃការស្លាប់របស់ស្ត្រីទៀតផង ដោយរកឃើញញឹកញាប់បំផុតនៅចន្លោះអាយុ៤០ដល់៤៩ប្រមាណ៤១% និងអាយុក្រោម៣៩ឆ្នាំ១៨.៦% ដូច្នេះរឿងដែលសំខាន់នោះគឺការសង្កេតមើលខ្លួនឯង ដែលអាចជួយបង្កើនឱកាសនៃការរកឃើញមហារីកនៅដំណាក់កាល។

ដំបូងដើម្បីទទួលបានលទ្ធផលព្យាបាលល្អដោយមានរោគសញ្ញា៧យ៉ាងដែលគួរសង្កេតដូចខាងក្រោម ៖

  1. ទំហំ ឬរូបរាងសុដន់ដែលមានភាពផ្លាស់ប្តូរ

  2. ស្បែកនៃសុដន់មានស្នាមក្រហម កន្ទួលក្តៅ ហើមដែលមើលទៅដូចជាសំបកក្រូច ដំបៅចំហរលើសុដន់ដែលព្យាបាលមិនជាសះស្បើយ ដំបៅ ឬកន្ទួលជុំវិញក្បាលសុដន់ដែលព្យាបាលមិនជាសះស្បើយ

  3. ស្ទាបឃើញដុំខុសប្រក្រតីនៅក្នុងសុដន់ ឬតំបន់ក្លៀក

  4. មានការប្រែប្រួលលើស្បែកដូចជា ស្នាមខួច

  5. ក្បាលសុដន់ហើម

  6. មានសារធាតុរាវចេញពីក្បាលសុដន់ ដូចជាឈាម ឬទឹករងៃ

  7. ការឈឺសុដន់ដែលមិនទាក់ទងនឹងការមករដូវ

ប្រសិនបើរកឃើញរោគសញ្ញាដែលខុសប្រក្រតី អ្នកគួរតែទៅជួបជាមួយវេជ្ជបណ្ឌិត ដើម្បីពិនិត្យរកជំងឺមហារីកសុដន់ ដោយធ្វើរោគវិនិច្ឆ័យដោយម៉ាំម៉ូក្រាមឌីជីថល 3D រួមបញ្ចូលគ្នាជាមួយអ៊ុលត្រាសោន ព្រោះថាមហារីករកឃើញក្នុងដំណាក់កាលដំបូងអាចព្យាបាលជាសះស្បើយ។

ប្រភព៖ healthline ប្រែ​សម្រួល៖ សិរីរត្នន៍