ដុំពក ឬកូនកណ្តុរនៅទីតាំង៤នេះ គឺមិនប្រក្រតីហើយ ព្រោះជាសញ្ញាព្រមាននៃជំងឺមហារីក
- 2020-10-12 09:12:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដុំពក ឬកូនកណ្តុរនៅទីតាំង៤នេះ គឺមិនប្រក្រតីហើយ ព្រោះជាសញ្ញាព្រមាននៃជំងឺមហារីក
នៅពេលដែលមានដុំពកខុសធម្មតាលើទីតាំងទាំងនេះ អ្នកមិនគួរធ្វេសប្រហែសទេ ព្រោះវាជាសញ្ញាព្រមាននៃជំងឺមហារីកហើយ។
១. នៅក្រោមត្រចៀក
ដុំពក ឬកូនកណ្តុរនៅក្រោមត្រចៀក គឺជាសញ្ញាព្រមានដំបូងនៃបញ្ហាសុខភាពកម្រិតធ្ងន់។ លក្ខខណ្ឌនេះបណ្តាលឲ្យកើតជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ក្បាលនិង កផងដែរ។ យោងតាមអ្នកជំនាញ កូនកណ្តុរក្នុងសភាពធម្មតាមានទំហំត្រឹម២ -៣ មីលីម៉ែត្រប៉ុណ្ណោះ ហើយជ្រាយងាយប៉ះ។ ប្រសិនបើមានអារម្មណ៍ថា ពេលប៉ះទៅរឹងហើយឈឺចាប់ នោះគឺជាសញ្ញានៃជំងឺមហារីកហើយ។
២. កញ្ចឹងក នៅពេលដែលអ្នកសង្កេតឃើញមានកូនកណ្តុរចាប់ផ្តើមហើម និងប៉ោងនៅជុំវិញកញ្ចឹងក គឺជាសញ្ញាដែលវាបង្កជំងឺហើយ។ លើសពីនេះ វាក៏បញ្ចេញរោគសញ្ញាឲ្យអ្នកជំងឺ បែកញើសពេលយប់ ក្តៅខ្លួនខ្លាំង ព្រមទាំងស្រកគីឡូលឿន។
៣. ក្រោមក្លៀក
កូនកណ្តុរនៅក្រោមក្លៀក ងាយនឹងកត់សម្គាល់ជាងនៅបរិវេណក និងកញ្ជឹងក ព្រោះបើវាមានរាងមូល ពក នៅពេលប៉ះវា ដុំពកនោះក្រឡិចទៅនេះក្រឡិចទៅនោះបាន។ ក្នុងករណីមួយចំនួន ដែលកូនកណ្តុរនៅក្រោមក្លៀកមានភាពមិនប្រក្រតី ប្រហែលកើតឡើងដោយសារតែដុំសាច់ ជំងឺទាក់ទងនឹងមហារីកឈាម មហារីកសុដន់ បញ្ហាស្រ្តេស… ។ ដូច្នេះហើយ ប្រសិនបើឃើញមានកូនកណ្តុរនៅក្រោមក្លៀកដោយមានរោគសញ្ញាមិនប្រក្រតីដូចជា ដុំពកមានទឹករំអិលខុសធម្មតា សាច់រឹងនៅលើស្បែក រដូវមកមិនទៀងទាត់ជាដើម …. អ្នកគួរប្រញាប់ទៅមន្ទីរពេទ្យដើម្បីត្រួតពិនិត្យឲ្យបានលឿនកាន់តែល្អ។
៤. នៅគល់ភ្លៅ
ប្រសិនបើចេញកូនកណ្តុរនៅបរិវេណនេះ ហើយវាមានសភាពលៀនចេញមកនិងរីកប៉ោង នោះអ្នកជំងឺគួរតែប្រុងប្រយ័ត្នខ្ពស់ ព្រោះវាប្រហែលជារោគសញ្ញានៃជំងឺមហារីកឈាមស្រួចស្រាវ ។ ហើយបើដុំពកនោះស្រាប់តែធំ ប្រែសភាពជាជ្រាយ អាចក្រឡិចក្រឡាច់ទៅនេះទៅនោះបាន ព្រមទាំងអ្នកជំងឺមានអាការៈគ្រុនក្តៅខ្លាំង និងឬសដូងបាតថែមទៀត គួរតែកុំស្ទាក់ស្ទើរក្នុងការពិគ្រោះជាមួយគ្រូពេទ្យ៕