រឿងអាក្រក់ ១០យ៉ាង អាចកើតឡើងចំពោះស្រីៗដែលចូលចិត្តផឹកកាហ្វេរាល់ថ្ងៃ
- 2017-07-18 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងអាក្រក់ ១០យ៉ាង អាចកើតឡើងចំពោះស្រីៗដែលចូលចិត្តផឹកកាហ្វេរាល់ថ្ងៃ
ការផឹកកាហ្វេ វាអាចធ្វើឲ្យមានទាំងផលល្អ និងផលអាក្រក់។ ប៉ុន្តែអ្នកដែលនិយមទទួលទានកាហ្វេរាល់ថ្ងៃ ប្រហែលជាមិនសូវខ្វល់ពីផលប៉ះពាល់នោះទេ ព្រោះវាហាក់ដូចជាទម្លាប់ទៅហើយសម្រាប់ពួកគេ។ យ៉ាងណាក៏ដោយ នៅថ្ងៃនេះ Kanha សូមបង្ហាញជូននូវផលប៉ះពាល់អវិជ្ជមានមួយចំនួន ដែលអាចកើតឡើងចំពោះស្រីៗ ដែលចូលចិត្តផឹកកាហ្វេច្រើនរាល់ថ្ងៃ។ ផឹកកាហ្វេលើសចំនុះ ធ្វើឲ្យរាងកាយរបស់សុភាពនារី ប្រឈមនឹងបញ្ហា ១០យ៉ាងនេះ៖
១. ញៀន
«អ្នកណាថាផឹកកាហ្វេញៀន ខ្ញុំផឹករាល់ថ្ងៃអត់ឃើញញៀនអីផង?» នេះជាសម្តីរបស់អ្នកចូលចិត្តផឹកកាហ្វេ។ ទម្លាប់ផឹកកាហ្វេ យូរៗទៅ នឹងក្លាយជាញៀន អត់មិនបាន។
២. អត់ងងុយ
តែពេលញៀនហើយ គឺថាដឹងតែចង់ គ្មានពេលគ្មានពេលវេលាទេ។ ដូច្នេះ បើផឹកកាហ្វេ ពេលថ្ងៃរាងជ្រេរបន្តិច នោះវានឹងធ្វើឲ្យអ្នកគេងមិនលក់នៅពេលយប់។ បញ្ឈរភ្នែកអត់បានគេងពេញមួយយប់ វានឹងធ្វើឲ្យសម្រស់ពិបាកមើលណាស់។
ចុច៖ ញុំាអាហារទាំងនេះ អត់ធាត់ហើយជួយឲ្យគេងលក់ស្រួលទៀត
៣. សម្ពាធឈាមឡើងខ្ពស់
សារធាតុកាហ្វេអ៊ីន អាចធ្វើឲ្យសម្ពាធឈាមរបស់អ្នកឡើងខ្ពស់បាន ប្រសិនបើអ្នកផឹកកាហ្វេរាល់ថ្ងៃ តែមិនគិតធ្វើលំហាត់ប្រាណអ្វីនោះ។
៤. ឡើងជាតិកូឡេស្តេរ៉ូល (Cholesterol)
ការផឹកកាហ្វេញឹកញាប់ ក៏អាចប្រឈមនឹងជំងឺបេះដូងផងដែរ ដោយសារតែការឡើងខ្ពស់នៃជាតិកូឡេស្តេរ៉ូល។
៥. ខ្វះជាតិទឹក
ការផឹកកាហ្វេ អាចធ្វើឲ្យអ្នក មិនសូវជាស្រេកទឹកនោះទេ។ ដូច្នេះ វានឹងធ្វើឲ្យអ្នកបាត់បង់ជាតិទឹកនៅក្នុងខ្លួន ព្រោះថាទឹកកាហ្វេ និងទឹកសុទ្ធ គឺមិនដូចគ្នានោះឡើយ។
ចុច៖ រឿងដ៏អស្ចារ្យទាំងនេះនឹងកើតឡើងបើអ្នកបរិភោគទឹកបានគ្រប់គ្រាន់
៦. ធ្វើឲ្យកំភ្លៅធំ
ដោយសារតែខ្វះជាតិទឹក ទើបធ្វើឲ្យមានជាតិខ្លាញ់ឡើងខ្ពស់វិញ ដែលជាហេតុធ្វើឲ្យផ្នែកទាក់ទាញនៃរាងកាយ ជាពិសេសគឺភ្លៅតែម្តង មានជាតិខ្លាញ់ច្រើន។ ស្រីៗខ្លះ មានរូបរាងមិនសូវធាត់ទេ ប៉ុន្តែបែរជាមានភ្លៅធំទៅវិញ។ បញ្ហានេះ គឺអាចបណ្តាលមកពីកាហ្វេហ្នឹងហើយ។
៧. ប៉ះពាល់ឆ្អឹង
ប្រសិនបើអ្នកផឹកកាហ្វេ ៣កែវ ជារៀងរាល់ថ្ងៃ រយៈពេល ១ឆ្នាំនោះ វាអាចធ្វើឲ្យប៉ះពាល់ដល់ការវិវត្តនៃឆ្អឹង។ ដូច្នេះហើយទើបចាស់ៗភាគច្រើន ហាមមិនឲ្យក្មេងៗផឹកកាហ្វេទេ ព្រោះខ្លាចពួកគេមិនលូតកម្ពស់។
៨. ប៉ះពាល់ដល់ការមករដូវ
តាមការស្រាវជ្រាវ បានបង្ហាញថា ស្ត្រីនឹងមានឈាមរដូវ មិនសូវជាល្អនោះទេ ប្រសិនបើផឹកកាហ្វេនៅអំឡុងពេលនោះ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ធ្វើឲ្យស្ត្រី មានអារម្មណ៍មិនសូវស្រួលខ្លួន ក្រោយពេលមករដូវផងដែរ។
ចុច៖ មូលហេតុ ៤ យ៉ាងដែលធ្វើឱ្យរដូវមកតិចជាងពេលធម្មតា
៩. មានភាពមិននឹងនរក្នុងខ្លួន
ផឹកកាហ្វេច្រើនរាល់ថ្ងៃ វាអាចធ្វើឲ្យអ្នកមានអារម្មណ៍ចលាចល ដូចជាញ័រដៃញ័រជើង បែកញើស ហើយចេះតែមានប្រថ្នូលថា មានរឿងអាក្រក់ៗកើតឡើងមកលើខ្លួន។
១០. ធ្វើឲ្យមានអារម្មណ៍នឿយហត់
ពិតណាស់ថា កាហ្វេ ជួយដាស់ស្មារតីរបស់អ្នក ប៉ុន្តែដោយសារតែកត្តានេះ ទើបអ្នកត្រូវបញ្ចេញថាមពលយ៉ាងច្រើន ដែលធ្វើឲ្យមានការនឿយហត់ខុសពីធម្មតា៕
ចុចអាន៖ ធ្វើរឿងទាំងនេះរួច ដឹងតែលែងខ្វល់រឿងបញ្ឈរភ្នែករាល់យប់ទៀតហើយ!