៥ វិធីជួយបំបាត់ការងងុយគេងក្នុងពេលធ្វើការ

  • 2021-06-10 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សមួយចំនួនធំកំពុងតែមានបញ្ហាដូចៗគ្នាទៅលើការគេង ពេលភ្ញាក់ឡើងមានអាការអស់កម្លាំងខ្លាំង នៅតែមានអារម្មណ៍ងងុយគេងក្នុងអំឡុងពេលថ្ងៃ ឬក៏ស្ងាបសឹងតែគ្រប់ពេល។ បញ្ហានេះបណ្តាលមកពីកត្តាជាច្រើនដូចជា ការធ្វើដំណើរនឿយហត់ ស្រ្តេស ទម្លាប់គេងមិនទៀងទាត់ របបអាហារ និងបញ្ហាជាចម្បងនោះគឺមកពីសុខភាពតែម្តង។

ប្រសិនបើលោកអ្នកមានអាការងងុយគេងក្នុងអំឡុងពេលថ្ងៃ ពេលធ្វើការ ម៉ោងសិក្សា បើកបរ ពេលមើលទូរទស្សន៍ ឬក៏អានសៀវភៅនោះ វាបញ្ជាក់ថាអ្នកកំពុងតែមានបញ្ហាសុខភាពនៃជំងឺគេងមិនលក់ហើយ។ អនុវត្តតាមវិធីទាំងនេះនឹងអាចជួយអ្នកបាន៖

១. ត្រូវមានម៉ោងចូលគេង និងម៉ោងក្រោកពីគេងឲ្យបានទៀងទាត់

២. កុំទម្លាប់គេងពេលថ្ងៃជាពិសេសបន្ទាប់ពីម៉ោង ៣ រសៀលឡើងទៅ

៣. ព្យាយាមផឹកទឹក និងសារធាតុរាវឲ្យបានច្រើន (ចៀសវាងជាតិកាហ្វេអ៊ីន)

៤. តែងតែញ៉ាំអាហារពេលព្រឹកជានិច្ច (ទោះបីតិចក៏ដោយ)

៥. ញ៉ាំប្រភេទបន្លែផ្លែឈើឲ្យបានច្រើន ហើយចៀសវាងកុំញ៉ាំអាហារសម្រន់ ២ ម៉ោងមុនពេលចូលគេង

ប្រសិនបើអ្នកនៅតែមិនអាចគេងបានទៀត ព្យាយាមស្តាប់ការនិទាន ឬសម្លេងតន្រ្តី និងបើសម្លេងតិចៗវានឹងអាចជួយអ្នកឲ្យឆាប់គេងលក់។ ហើយប្រសិនបើវិធីទាំងអស់នេះនូវតែមិនអាចជួយបាន អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យពីបញ្ហារបស់អ្នកដែលទាក់ទងទៅនឹងជំងឺគេងមិនលក់ (insomnia)

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម