មូល​ហេតុ​ ៤ ​យ៉ាង​ដែល​ធ្វើ​ឱ្យ​រដូវ​មក​តិច​ជាង​ពេល​ធម្មតា

  • 2017-05-02 10:09:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្ត​នារី​គ្រប់​គ្នា​ប្រាកដ​ជា​ធ្លាប់​ជួប​ប្រទះ​ជាមួយ​បញ្ហា​ជា​ច្រើន​ទាក់​ទង​នឹង​ការ​មក​រដូវ​មិន​ប្រក្រតី ​។ ខាង​ក្រោម​នេះ​ជា​មូល​ហេតុ​ខ្លះ​ៗ​ដែល​ធ្វើ​ឱ្យ​មិត្ត​នារី​យើង ​មក​រដូវ​តិច​ជាង​ពេល​ធម្មតា​៖

១​. ​គ្មាន​តុល្យភាព​នៃ​ទម្ងន់​៖ ការ​ឡើង​ចុះ​ទម្ងន់​លឿន​ពេក​ ក៏​ជា​បញ្ហា​ដែល​បណ្តាល​ឱ្យ​រដូវ​របស់​អ្នក​មក​តិច​ជាង​ពេល​ធម្មតា​ផង​ដែរ ​ព្រោះ​ប្រូតេ​អ៊ីន ​និង​វីតា​មីន​សម្រាប់​ចិញ្ចឹម​នៅ​ក្នុង​សារ​ពាង្គ​កាយ​មិន​មាន​ស្ថេរ​ភាព ​។

២​. ស្ត្រេស​៖ នៅ​ពេល​ដែល​អ្នក​ស្ត្រេស​ខ្លាំង​ វា​បណ្តាល​ឱ្យ​ដំណើរ​នៃ​ការ​បញ្ចេញ​អ័រម៉ូន​ក្នុង​រាង​កាយ​មាន​ភាព​ចុះ​ខ្សោយ ​។

៣​. ​ជា​សញ្ញា​នៃ​ការ​មាន​ផ្ទៃ​ពោះ​៖ ​នៅ​ពេល​ដែល​អ្នក​មាន​ផ្ទៃ​ពោះ ​អ័រ​ម៉ូន​ភេទ​ស្ត្រី​ Estrogen ​នឹង​ត្រូវ​បាន​កាត់​បន្ថយ ​ជា​ហេតុ​ធ្វើ​ឱ្យ​រដូវ​មក​តិច ​។

៤​. ​បាត់​បង់​ឈាម​ច្រើន​នៅ​ពេល​សម្រាល​កូន​៖ ​ការ​បាត់​បង់​ឈាម​ច្រើន​នៅ​ពេល​សម្រាល​កូន ​ធ្វើ​ឱ្យ​លទ្ធភាព​នៃ​ការ​ផលិត​ឡើង​វិញ​របស់​អ័រ​ម៉ូន​ក្នុង​រាង​កាយ​មាន​សភាព​អន់​ថយ វា​ថែម​ទាំង​ធ្វើ​ឱ្យ​ដំណើរ​វដ្ត​រដូវ​ស្រ្តី​មិន​ទៀង​ទាត់​ទៀត​ផង ​៕

ប្រភព៖ Womenshealth ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា