ញុំាអាហារទាំងនេះ អត់ធាត់ហើយជួយឲ្យគេងលក់ស្រួលទៀត
- 2017-07-14 11:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញុំាអាហារទាំងនេះ អត់ធាត់ហើយជួយឲ្យគេងលក់ស្រួលទៀត
មនុស្សស្រី ចូលចិត្តតមអាហារ ដើម្បីសម្រករាង រហូតដល់ថ្នាក់គេងលែងលក់ ដោយសារតែឃ្លានពេក។ ប៉ុន្តែ អ្នកមិនបាច់បារម្ភទៀតទេ ព្រោះថាពេលនេះ យើងមានអាហារប៉ុន្មានប្រភេទ ដែលញុំាហើយ មិនត្រឹមតែមិនធ្វើឲ្យឡើងទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយឲ្យគេងបានលក់ស្រួល មិនរមួលក្រពះផងដែរ។
១. ចេក
ចេកមានជាតិម៉ាញេស្យូម និងប៉ូតាស្យូម ដែលជួយសម្រួលដល់ឆ្អឹង។ ដូច្នេះ ប្រសិនបើអ្នកអាច ញុំាផ្លែចេក ឬ ក៏ទឹកចេកក្រឡុក តែមួយកែវមុនពេលចូលគេង នោះអ្នកនឹងអាចគេងលក់ស្រួលដល់ព្រឹក។
២. តែផ្កា
កាត់បន្ថយការញុំាកាហ្វេ នៅពេលថ្ងៃ ដោយជំនួសមកវិញនូវការញុំាតែផ្កា។ វាអាចជួយឲ្យអ្នកមិនងងុយគេង នៅពេលថ្ងៃ ហើយអាចគេងបានលក់ស្រួលនៅពេលយប់។
៣. គ្រាប់ធញ្ញជាតិ (Cereal)
ជ្រើសរើសអាហារធញ្ញជាតិ (Cereal) មួយចាន លាយជាមួយទឹកដោះគោ សម្រាប់ញុំានៅពេលព្រឹក នុះវានឹងជួយសម្រួលដំណើរការរាងកាយពេញមួយថ្ងៃ ហើយពេលយប់ឡើង អ្នកអាចសម្រាកដោយរីករាយ។
៤. ទឹកផ្លែឆឺរី (Cherry Juice)
ញុំា Cheery Juice មួយកែវ មុនពេលចូលគេង អាចជួយកាត់បន្ថយរោគអត់ងងុយបាន។ នេះបើតាមការស្រាវជ្រាវពីសកលវិទ្យាល័យ Pennsylvania and Rochester។
៥. ទឹកឃ្មុំ
លាយទឹកឃ្មុំ ១ស្លាបព្រាបាយ ជាមួយនឹងទឹក ឬ ទឹកតែផ្កា ផឹកមុនពេលចូលគេងផឹក ជាការល្អប្រសើរសម្រាប់ការគេងលក់ស្រួល។
៦. គ្រាប់អាល់ម៉ុន (Almonds)
គ្រាប់អាល់ម៉ុន គឺជាប្រភពនៃជាតិម៉ាញ៉េស្យូម ដែលល្អសម្រាប់ដំណេក។
៧. ស៊ុតស្ងោរឲ្យឆ្អិន
ស៊ុត ដែលស្ងោរឆ្អិន អាចជួយកាត់បន្ថយជាតិស្ករ និងជាតិខ្លាញ់។
៨. សាឡាត់
មុនចូលគេង អាចញុំាសាឡាត់ ជាមួយស៊ុតស្ងោរ វាអាចជួយអ្នកមិនឲ្យឡើងទម្ងន់ ហើយក៏គេងលក់ស្រួលផងដែរ។
៩. ត្រី
ត្រី ដូចជា Tuna ឬ សាលម៉ុន មានជាតិវីតាមីន B6 ដែលរាងកាយត្រូវការ ដើម្បីធ្វើឲ្យអារម្មណ៍ធូរស្បើយ៕
ចុចអាន៖ អាហារ ៥ ប្រភេទ ស្រីៗអាចញ៉ាំបានតាមចិត្ត គ្រប់ពេលវលា គ្រប់ទីកន្លែង