ធ្វើរឿងទាំងនេះរួច ដឹង​តែ​លែងខ្វល់រឿងបញ្ឈរភ្នែករាល់យប់ទៀតហើយ!

  • 2017-07-10 08:26:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ទទួល​ទាន​ដំណេក​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ​ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ទទួល​ទាន​ដំណេក​បាន​គ្រប់​គ្រាន់ ​និង​ស្កប់​ស្កល់​នោះ​ទេ​។ ដូច្នេះ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​នៅ​ក្នុង​ការ​គេង ​ឬ​គេង​មិន​សូវ​ស្កប់​ស្កល់​អាច​អនុវត្ត​វិធីសាស្ត្រ​ដូច​ខាង​ក្រោម​នេះ​៖

១. បញ្ចេញ​កម្លាំង​មុន​ពេល​គេង​៖ ត្រង់​នេះ​ចង់​សំដៅ​លើ​ការ​ហាត់​ប្រាណ​ ឬ​ការ​ធ្វើ​ចលនា​ផ្សេង​ៗ​ដែល​អាច​ឱ្យ​អ្នក​បញ្ចេញ​កម្លាំង​បាន​ខ្លះ​។

២. សម្រួល​ឥរិយាបថ​៖ តាម​រយៈ​ឥរិយាបថ​ត្រឹម​ត្រូវ​នៅ​ពេល​គេង​ អាច​ជួយ​ឱ្យ​រំសាយ​ភាព​តាន​តឹង​មុន​ពេល​គេង​។

៣. ផ្តោត​លើ​ខ្យល់​ដក​ដង្ហើម​៖ នៅ​ពេល​ដែល​អ្នក​ផ្តោត​លើ​ខ្យល់​ដក​ដង្ហើម​ចេញ​ចូល ​វា​នឹង​មិន​ធ្វើ​ឱ្យ​អារម្មណ៍​អ្នក​បែក​ទៅ​គិត​រឿង​ផ្សេង​ៗ​ឡើយ​។

៤. ផឹក​តែ​៖ ផឹក​តែ​ក្តៅ​ឧណ្ហ​ៗ​មុន​ពេល​ចូល​គេង​អាច​ជួយ​ឱ្យ​អារម្មណ៍​ស្រស់​ថ្លា​។

៥.សមាធិ​៖ ការ​សមាធិ​អាច​ជួយ​ឱ្យ​ស្មារតី​របស់​អ្នក​ប្រមូល​ផ្តុំ​បាន​ល្អ​៕

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម