រឿង​ដ៏​អស្ចារ្យ​ទាំង​នេះ​នឹង​កើត​ឡើង​បើ​អ្នក​បរិភោគ​ទឹក​បាន​គ្រប់​គ្រាន់

  • 2017-05-29 10:54:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មួយ​ចំនួន​ប្រហែល​មិន​បាន​ចាប់​អារម្មណ៍​ទេ ​ពី​អាការៈ​ខុស​ប្រក្រតី​មួយ​ចំនួន​នៅ​ក្នុង​រាង​កាយ​ ដែល​បង្ក​មក​ពី​ការ​បរិភោគ​ទឹក​មិន​គ្រប់​គ្រាន់។ ​ប៉ុន្តែ​បើ​សិន​ជា​អ្នក​ទទួល​ទាន​ទឹក​បាន​គ្រប់​គ្រាន់​វិញ​ រឿង​រ៉ាវ​ដ៏​អស្ចារ្យ​ខាង​ក្រោម​នេះ​នឹង​កើត​ឡើង​ក្នុង​រាង​កាយ​របស់​អ្នក​៖

១​. បង្កើន​ថាមពល​ខួរ​ក្បាល​៖ ​ទទួល​ទាន​ទឹក​នៅ​ពេល​ព្រឹក​ជួយ​ដាស់​សមត្ថភាព​ខួរ​ក្បាល​ និង​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ​។

២​. ធ្វើ​ឱ្យ​រាង​កាយ​មាន​ថាមពល​៖ ​ជាតិ​ពុល​នៅ​ក្នុង​រាង​កាយ​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​អស់​កម្លាំង​ ប្រសិន​បើ​អ្នក​បរិភោគ​ទឹក​បាន​គ្រប់​គ្រាន់​ នោះ​វា​នឹង​លាង​សម្អាត​ជាតិ​ពុល​ ព្រម​ទាំង​ធ្វើ​ឱ្យ​រាង​កាយ​មាន​ថាមពល​ឡើង​វិញ​។

៣​. ជួយ​សម្រក​ទម្ងន់​៖ ​ពេល​ផឹក​ទឹក​ច្រើន​ធ្វើ​ឱ្យ​អ្នក​កាត់​បន្ថយ​ចំណង់​នៃ​ការ​បរិភោគ​អាហារ​។

៤​. ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​៖ ​នៅ​ពេល​ដែល​ជាតិ​ពុល​ក្នុង​រាង​កាយ​ត្រូវ​បាន​លាង​សម្អាត ​ស្នាម​អុច​ខ្មៅ មុ​ន និង​ស្នាម​ជ្រីវ​ជ្រួញ​ផ្សេង​ៗ​នៅ​លើ​ស្បែក ​នឹង​ត្រូវ​រលុប​បាត់​។

៥​. កាត់​បន្ថយ​ការ​ឈឺ​ក្បាល​៖ ​ការ​បរិភោគ​ទឹក​ជួយ​សម្រួល​ដល់​ដំណើរ​ឈាម​នៅ​ក្នុង​រាង​កាយ​ ដូច្នេះ​វា​អាច​កាត់​បន្ថយ​ការ​ឈឺ​ក្បាល​បាន​មួយ​កម្រិត​៕

ប្រភព៖ fustany ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម