មកដឹងពីអត្ថប្រយោជន៍នៃការផឹកតែ Matcha ជួយអ្វីខ្លះចំពោះសុខភាព

  • 2023-08-04 07:24:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការទទួលទានតែmatcha នៅតែជាភេស:ជ្ជពេញនិយមច្រើនបំផុត នាពេលបច្ចុប្បន្ន។ matcha ជាប្រភេទតែដែលមានលក្ខណៈសម្បត្តិ សម្រាប់ សុខភាពជាច្រើន។ តែប្រភេទនេះមានបរិមាណដ៏ច្រើននៃវីតាមីន សារធាតុរ៉ែ និងអាស៊ីតអាមីណូ។ ការប្រើប្រាស់ស្លឹកទាំងមូលរបស់វាផ្តល់នូវសារធាតុចិញ្ចឹមជាច្រើនទៀតដោយបន្លិចសារធាតុប្រឆាំងអុកស៊ីតកម្ម (ប៉ូលីហ្វេណុល និង catechins) ។ ទាំងនេះគឺអាចប្រឆាំងនឹងរ៉ាឌីកាល់សេរី និងការពារភាពចាស់នៃកោសិកា។ ​តែបៃតងក៏ត្រូវបានគេនិយាយថាមានអត្ថប្រយោជន៍ប្រឆាំងនឹងមហារីក និងការសម្រកខ្លាញ់ ក្នុងការជំរុញសុខភាពបេះដូង និងធ្វើឱ្យមុខងារខួរក្បាលប្រសើរឡើង។

ក្នុងនាមជាអ្នកបង្ហូរធម្មជាតិ វាជួយកាត់បន្ថយការរក្សាជាតិទឹក និងកម្ចាត់ជាតិពុលដែលលើសចេញពីរាងកាយ។ លើសពីនេះទៀត វាមានមីក្រូសារជាតិដូចជា ស័ង្កសី សេលេញ៉ូម ម៉ាញេស្យូម ឬក្រូមីញ៉ូម។​ គេអាចយកប្រើប្រាស់វាជាគ្រឿងបំពង ភេស:ជ្ជក្រឡុក ឬនំ និងសូម្បីតែបង្អែមដែលបង្ហាញនៅគ្រប់ហាងកាហ្វេក្នុងស្រុក។ តែមកពីរុក្ខជាតិ Camellia sinensis ស្រដៀងនឹងតែបៃតង ប៉ុន្តែត្រូវបានដាំដុះខុសគ្នាដើម្បីបង្កើតទម្រង់អាហារូបត្ថម្ភតែមួយគត់។​ ដោយឡែក matcha មានអត្ចប្រយោជន៍សំខាន់ ៤យ៉ាងខាងក្រោមបន្ថែមទៀតដែលអ្នកទទួលទានមិនធ្លាប់បានដឹងសម្រាប់សុខភាព៖

១. ជួយទាំងការសម្រកទម្ងន់ តែ Matcha ត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់សមត្ថភាពរបស់វាក្នុងការបង្កើនការសម្រកទម្ងន់។ ជាការពិត ការសិក្សាបង្ហាញថា វាអាចជួយជំរុញការរំលាយអាហារ ដើម្បីបង្កើនការចំណាយថាមពល និងបង្កើនការដុតខ្លាញ់។ ការទទួលទាន តែក្នុងអំឡុងពេលហាត់ប្រាណកម្រិតមធ្យមបានបង្កើនការដុតបំផ្លាញជាតិខ្លាញ់ 17% ការសិក្សាមួយផ្សេងទៀតក្នុងមនុស្ស 14 នាក់បានរកឃើញថាការទទួលទានអាហារបន្ថែមដែលមានសារធាតុចម្រាញ់ពីតែបៃតងបានបង្កើនការចំណាយថាមពលក្នុងរយៈពេល 24 ម៉ោង ធៀបនឹង placebo ។

២. ធ្វើអោយប្រសើរឡើងនូវមុខងារខួរក្បាល ការស្រាវជ្រាវមួយចំនួនបានបង្ហាញថាសមាសធាតុមួយចំនួនរបស់ matcha អាចជួយកែលម្អមុខងារខួរក្បាល។ អ្នកស្រាវជ្រាវរកឃើញថាតែ matcha ធ្វើអោយប្រសើរឡើងនូវការយកចិត្តទុកដាក់ ពេលវេលាប្រតិកម្ម និងការចងចាំ បើប្រៀបធៀបទៅនឹង placebo ។

ការសិក្សាតូចមួយផ្សេងទៀតបានបង្ហាញថាការទទួលទានតែបៃតងម្សៅ 2 ក្រាមជារៀងរាល់ថ្ងៃសម្រាប់រយៈពេល 2 ខែជួយកែលម្អមុខងារខួរក្បាលចំពោះមនុស្សចាស់។ លើសពីនេះទៀត matcha មានបរិមាណជាតិកាហ្វេអ៊ីនដែលមានកំហាប់ច្រើនជាងតែបៃតង ជាមួយនឹង 35mg នៃជាតិកាហ្វេអ៊ីនក្នុងមួយស្លាបព្រាកាហ្វេពាក់កណ្តាល (ប្រហែល 1 ក្រាម) នៃម្សៅ matcha ។

Matcha ក៏មានសមាសធាតុមួយហៅថា L-theanine, វាផ្លាស់ប្តូរឥទ្ធិពលនៃជាតិកាហ្វេអ៊ីន លើកកម្ពស់ការប្រុងប្រយ័ត្ន និងជួយការពារការធ្លាក់ចុះនៃកម្រិតថាមពលដែលអាចធ្វើតាមការប្រើប្រាស់ជាតិកាហ្វេអ៊ីន។ L-theanine ក៏ត្រូវបានបង្ហាញថាបង្កើនសកម្មភាពរលកអាល់ហ្វានៅក្នុងខួរក្បាល ដែលអាចជួយជំរុញឱ្យមានការសម្រាក និងបន្ថយកម្រិតស្ត្រេស។

៣. ការពារថ្លើម ថ្លើមមានសារៈសំខាន់ណាស់ចំពោះសុខភាព និងដើរតួនាទីសំខាន់ក្នុងការបន្សាបជាតិពុល ពីការបំប្លែងសារធាតុញៀន និងដំណើរការចូលទៅក្នុងសារធាតុចិញ្ចឹម។ ការសិក្សាមួយចំនួនផ្នែកសុខភាពពិភពបានរកឃើញថា Matcha អាចជួយការពារសុខភាពថ្លើមបានដែរ ដោយការទទួលទានក្នុងបរិមាណសមរម្យមួយប្រចាំថ្ងៃ។

៤. មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ តែ Matcha សម្បូរទៅដោយ catechins ដែលជាប្រភេទសមាសធាតុរុក្ខជាតិនៅក្នុងតែដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ។ សារធាតុប្រឆាំងអុកស៊ីតកម្មជួយរក្សាលំនឹងរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ ដែលជាសមាសធាតុដែលអាចបំផ្លាញកោសិកា និងបង្កឱ្យមានជំងឺរ៉ាំរ៉ៃ។

គ្រាន់តែយើងបន្ថែមម្សៅ matcha ទៅក្នុងទឹកក្តៅដើម្បីធ្វើតែ នោះសម្រាប់ទទួលទានក៏អាចជួយសុខភាពបាន។ សារធាតុ catechins និងសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងការជ្រលក់ស្លឹកតែបៃតងក្នុងទឹក។ ជាការពិត តាមការប៉ាន់ប្រមាណមួយ បរិមាណនៃ catechins ជាក់លាក់នៅក្នុង matcha គឺខ្ពស់ជាង 137 ដងនៃតែបៃតងផ្សេងទៀត៕

អានអត្ថបទបន្ត៖ កំហុស ៣យ៉ាងនៃការផឹកទឹកក្រូចឆ្មារខុសរាល់ថ្ងៃទើបមិនស្រកទំងន់

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម