មេឃកាន់តែក្តៅ! ម៉ាក់ៗត្រូវដឹងពីរបៀបជួយការពារកុមារពីអាកាសសធាតុក្តៅខ្លាំង

  • 2024-04-03 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប៉ុន្មានថ្ងៃនេះសីតុណ្ហភាពឡើងកម្តៅខ្លាំង ដែលអាចបង្កហានិភ័យដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ជាពិសេសអ្នកដែលងាយរងគ្រោះបំផុតដូចជា ទារក កុមារ និងមនុស្សចាស់ ។ដូចនេះដើម្បីកុំឲ្យបានបញ្ហានេះកើតឡើងម៉ាក់ៗត្រូវដឹងពីគន្លឹះមួយចំនួន ពីរបៀបការពារកុមារពីអាកាសធាតុក្តៅខ្លាំងនេះ ៖

១ រឿងដែលគួរធ្វើ

  • ពិនិត្យកូនៗរបស់អ្នកឲ្យបានទៀងទាត់ ប្រសិនបើពួកគេស្រេកទឹក បែកញើស មានអារម្មណ៌ក្តៅ ក្អួត មាត់ស្ងួត និងស្អិត ឬឈឺក្បាលជាដើម។ ប្រសិនបើកូនរបស់អ្នកមានអាការៈមិនស្រួល ក្តៅខ្លួនខ្លាំង វិលមុខ ដកដង្ហើមញាប់ សូមយកពួកគេទៅមន្ទីរពេទ្យជាបន្ទាន់។

  • ឲ្យកូនរបស់អ្នកស្លៀកពាក់ខោអាវរលុង។ វាអាចជួយការពារការរលាកដោយកម្តៅ និងឡើងកម្តៅបាន។

  • ពិនិត្យមើលថា កូនរបស់អ្នកញ៉ាំទឹកបានគ្រប់គា្រន់ហើយឬនៅ។ ពួកគេប្រហែលជាមនដឹងថា ការខ្វះជាតិទឹក និងការឡើងកម្តៅក្នុងខ្លួន មានអារម្មណ៌បែបណាទេ។ សូមបំបៅកូនក្រោមអាយុ៦ខែ ដោយទឹកដោះម្តាយតែមួយមុខគត់។ ម្តាយដែលបំបៅដោះកូន គួរតែទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ព្រោះការខ្វះជាតិទឹក អាចប៉ះពាល់ដល់ការផលិតទឹកដោះ។ កុមារដែលមានអាយុចាប់ពី៦ខែឡើងទៅ គួរញ៉ាំទឹកឲ្យទៀងទាត់ក្នុងមួយខែ។

២ រឿងដែលមិនគួរធ្វើ

  • កុំផ្តល់ថ្នាំដល់ទារកដោយមិនបានពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើពួកគេមានអាការៈឡើងកំដៅ។
  • កុំទុកទារកនិងកុមារក្នុងកន្លែងបិទជិតដោយគ្មានខ្យល់ចេញចូល ដូចជាក្នុងរថយន្តឬ ឬបន្ទប់ដែលមានបង្អួចបិទជិត។
  • កុំទុកឲ្យកុមារលេងខាងក្រៅយូរពេកនៅពេលអាកាសធាតុក្តៅនិងមិនបាននៅមើលពួកគេ។ឲ្យពួកគេសម្រាករាល់៣០នាទីម្តងនៅពេលហាត់ប្រាណ ឬលេងក្រោមសីតុណ្ហភាពក្តៅ អាចនាំឲ្យបាត់បង់ជាតិទឹកនិងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។

ប្រភព៖ UNICEF Cambodia

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម