៤ វិធីជួយឲ្យអ្នករកសង្សារបានយ៉ាងឆាប់រហ័ស
- 2021-05-18 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ វិធីជួយឲ្យអ្នករកសង្សារបានយ៉ាងឆាប់រហ័ស
ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពនៅលីវ តើវាមានរយះពេលយូរហើយឬនៅ? ឬក៏កំពុងតែមានការធុញទ្រាន់ទៅនឹងភាពនៅលីវរបស់អ្នក? តើស្ថានភាពរបស់អ្នកឥឡូវនេះយ៉ាងម៉េចដែរ? កំពុងតែមានសង្សារ កំពុងទាក់ទងមានដៃគូ មានគេកំពុងលួចស្រឡាញ់ ទើបតែមានការបែកបាក់ ឬមួយក៏នៅលីវ?
ស្ថានភាពទំនាក់ទំនងកាលពីមុនបានធ្វើបាបឲ្យអ្នកបាក់ទឹកចិត្តលែងចង់មានស្នេហាទៀត ហើយប្រសិនបើភាពនៅលីវកំពុងធ្វើឲ្យអ្នកមានការអស់សង្ឃឹមនោះដល់ពេលដែលអ្នកត្រូវបង្កើតឱកាសរបស់អ្នកក្នុងការជួបមនុស្សថ្មី ឬបើសិនវាជាការចាប់ផ្ដើមជាលើកដំបូងនោះ អ្នកអាចធ្វើការអនុវត្តតាមជំហានទាំងនេះបាន ដើម្បីជួយអ្នកក្នុងការស្វែងរកមនុស្សពិសេសមកធ្វើជាសង្សារ និងបំបាត់ភាពនៅលីវចោល៖
ចូលរួមប្រើកម្មវិធីធ្វើការណាត់ជួបថ្មីៗ
បង្ហាញការពិតចេញអំពីភាពនៅលីវទៅកាន់មនុស្សដែលអ្នកស្គាល់
ចេញក្រៅឲ្យបានច្រើន មិនថាការណាត់ជួប ឬក៏ជាមួយមិត្តភក្ដិឡើយ
ហ៊ាននឹងក្លាហានក្នុងការណាត់ជួប កុំមានការភ័យខ្លាច
អ្វីដែលសំខាន់នោះគឺការមានអាកប្បកិរិយាវិជ្ជមានគឺជាផ្នែកដ៏សំខាន់បំផុតនៃដំណើរការនេះ ហើយចាំថាការនៅលីវឬមានគូមិនមែនជាការបង្ហាញអំពីអត្តសញ្ញាណជីវិតរបស់អ្នកឡើយ។ ធ្វើការចំណាយពេលនឹងការលះបង់សម្រាប់ខ្លួនឯង និងផ្ដោតការយកចិត្តទុកដាក់ចំពោះខ្លួនឯងឲ្យបានច្រើនជាមុនសិន៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖