គន្លឹះល្អៗ ៤ យ៉ាងក្នុងការថែទាំសុខភាពរាងកាយនឹងសុខភាពផ្លូវចិត្តឲ្យបានល្អប្រសើរឡើងវិញ

  • 2021-10-18 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សម្នាក់ៗតែងតែមានបញ្ហា គ្រាន់តែថាតិចឬច្រើនតែប៉ុណ្ណោះ ពីព្រោះតែបញ្ហាជីវិតដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ផងការប្រកបរបររកស៊ី ជីវិតការងារ ក្រុមគ្រួសារនឹងស្នេហាជាដើម។ មនុស្សជាច្រើនកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដ៏លំបាកដែលតម្រូវឲ្យមានការតស៊ូព្យាយាមឆ្លងកាត់វិបត្តិទាំងនោះ។ ការព្រួយបារម្ភប្រចាំថ្ងៃរបស់អ្នកទៅលើបញ្ហាទាំងនោះបានធ្វើឲ្យអ្នកពិបាកចិត្ត ធ្លាក់ទឹកចិត្ត ស្ត្រេស និងបញ្ហានានាក្នុងការរស់នៅតតាំងជាមួយបញ្ហាជីវិតសព្វថ្ងៃនេះ។

ប្រសិនបើអ្នកចង់កាត់បន្ថយស្ត្រេស និងវិបត្តិផ្លូវចិត្តឲ្យទទួលបានសុខភាពល្អឡើងវិញនោះ អ្នកគួរតែខិតខំព្យាយាមអនុវត្តតាមវិធីទាំង ៤ នេះ៖

១. អនុវត្តការគិតតែរឿងល្អៗនិងវិជ្ជមាន វាពិបាកក្នុងការបង្ហាញភាពវិជ្ជមាននៅក្នុងជីវិតគ្រប់ពេលដែលមានបញ្ហានៅជុំវិញខ្លួន តែអ្នកអាចផ្លាស់ប្តូរការគិតពីភាពអវិជ្ជមានទៅជារឿងវិជ្ជមានវិញដែលវាអាស្រ័យទៅលើអ្នក។

២. ត្រូវសប្បាយចិត្តនូវអ្វីៗដែលខ្លួនមាន កុំយកការប្រៀបធៀបមកដាក់មុខ ប៉ុន្តែគួរសប្បាយចិត្តនូវអ្វីៗដែលខ្លួនកំពុងតែមានឥឡូវនេះ។

៣. បញ្ឈប់ការគិតច្រើនពេក រឿងណាដែលចាំបាច់បំផុត ចាំធ្វើការគិតដោះស្រាយ ហើយរឿងខ្លះទៀតចាំដោះស្រាយវានៅពេលក្រោយ ឬបន្ដិចម្ដងៗ។

៤. ការរៀនធ្វើខ្លួនឲ្យមានភាពមមាញឹក ដូចជាការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃគឺជាវិធីល្អបំផុតមួយក្នុងការការពារសុខផ្លូវចិត្តរបស់អ្នក និងរៀនទម្លាប់ខ្លួនឲ្យមមាញឹកដែលអាចជួយបញ្ឈប់អ្នកពីការគិតច្រើនបាន។

ការថែទាំសុខភាពរាងកាយនឹងសុខភាពផ្លូវចិត្តគឺជារឿងចាំបាច់បំផុតដែលអ្នកគួរផ្តោតការយកចិត្តទុកដាក់ ពីព្រោះមនុស្សម្នាក់ៗកំពុងតែមានការភ័យខ្លាចនឹងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាកូវីដផង ការបាត់បង់ជាច្រើនដែលធ្វើឲ្យមានផលវិបាកក្នុងការរស់នៅប្រចាំថ្ងៃ។ ដូច្នេះខិតខំព្យាយាមអនុវត្តតាមវិធីទាំងនេះដើម្បីឲ្យសុខភាពផ្លូវចិត្តរបស់អ្នកបានល្អប្រសើរឡើងវិញ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម