ក្រុមហ៊ុន Herbalife ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីក្រុមហ៊ុនល្អបំផុតសម្រាប់ការងារប្រចាំឆ្នាំ ២០២៥-២០២៦ របស់ U.S. News & World Report

  • 2025-10-17 05:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពីរបាយការណ៍ថ្មីស្តីអំពី ក្រុមហ៊ុន Herbalife ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីក្រុមហ៊ុនល្អបំផុតក្នុងការបម្រើការងារប្រចាំឆ្នាំ ២០២៥-២០២៦ របស់ U.S. News & World Report។

ក្នុងនាមជាក្រុមហ៊ុនដែលទទួលបានការទទួលស្គាល់សម្រាប់ឧត្តមភាពនៅកន្លែងធ្វើការ បទពិសោធន៍បុគ្គលិក និងការរីកចម្រើនក្នុងអាជីពការងាររបស់បុគ្គលិក ក្រុមហ៊ុន Herbalife ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកសុខភាព និងសុខុមាលភាព សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនមួយក្នុងចំណោម ក្រុមហ៊ុនល្អបំផុតក្នុងការបម្រើការងារប្រចាំឆ្នាំ ២០២៥-២០២៦ របស់ទស្សនាវដ្ដី U.S. News & World Report។ ទស្សនាវដ្ដីនេះត្រូវបានគេទទួលស្គាល់ជាសកលសម្រាប់ចំណាត់ថ្នាក់ដែលមានការទុកចិត្ត និងការណែនាំគួរឱ្យជឿជាក់ដល់អតិថិជន ដែលជួយបុគ្គលក្នុងការសម្រេចចិត្តប្រកបដោយការយល់ដឹងលើអាជីព ការអប់រំ និងច្រើនទៀត។ ការទទួលស្គាល់នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ Herbalife ក្នុងការកសាងសហគមន៍ដែលមានត្រីវិស័យច្បាស់លាស់ និងវប្បធម៌ដែលផ្តោតលើសុខុមាលភាព ការរីកចម្រើន និងការផ្ដល់តម្លៃដល់បុគ្គលិក។

លោកស្រី Michelle Kwait នាយកផ្នែកធនធានមនុស្សនៅ Herbalife បានមានប្រសាសន៍ថា៖ “នៅ Herbalife យើងប្ដេជ្ញាចិត្តក្នុងការជំរុញអាជីពការងារដែលមានអត្ថន័យ និងកសាងសហគមន៍ដែលផ្តល់តម្លៃដល់ សុខុមាលភាព នវានុវត្តន៍ និងមានត្រីវិស័យច្បាស់លាស់។ ការទទួលស្គាល់នេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើងក្នុងការលើកកម្ពស់សុខុមាលភាពកន្លែងធ្វើការ បុគ្គលិកត្រូវបានគេផ្តល់តម្លៃ មានទឹកចិត្តក្នុងការឆ្ពោះទៅមុខ និងរីកចម្រើនទាំងក្នុងបុគ្គលភាពផ្ទាល់ខ្លួន ក៏ដូចជាអាជីពការងារ”។

ការវាយតម្លៃនេះ ទស្សនាវដ្ដី U.S. News & World Report បានវាយតម្លៃក្រុមហ៊ុនដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនសាធារណៈជាង ៥,០០០ ក្រុមហ៊ុន។ ចំណាត់ថ្នាក់ គឺផ្អែកលើការវិភាគឯករាជ្យទៅលើឥរិយាបថជារួមនៃបុគ្គលិក និងរួមជាមួយទិន្នន័យដែលមានជាសាធារណៈ។

ក្រុមហ៊ុន Herbalife ទទួលបានការទទួលស្គាល់នៅក្នុងប្រភេទធំៗចំនួនបី៖

• ក្រុមហ៊ុនល្អបំផុតក្នុងការបម្រើការងារ (ជារួម)

• ក្រុមហ៊ុនល្អបំផុតក្នុងការបម្រើការងារ – ឧស្សាហកម្មផលិតផលប្រើប្រាស់

• ក្រុមហ៊ុនល្អបំផុតក្នុងការបម្រើការងារ– តំបន់នៃភាគខាងលិចនៃសហរដ្ឋអាមេរិក

កត្តាសំខាន់ៗចំនួនប្រាំមួយដែលត្រូវយកមកធ្វើការវាយតម្លៃរួមមាន៖ ប្រាក់ខែ និងអត្ថប្រយោជន៍, សមតុល្យជីវិតការងារ និងភាពបត់បែន, ស្ថិរភាពការងារ, ផាសុកភាពផ្លូវកាយ និងផ្លូវចិត្ត, អារម្មណ៍ជាម្ចាស់ការ និងការគោរពផ្តល់តម្លៃ, និង ឱកាសរីកចម្រើនក្នុងការងារ និងការអភិវឌ្ឍវិជ្ជាជីវៈ។

អស់រយៈពេល ៤៥ ឆ្នាំមកហើយ ក្រុមហ៊ុន Herbalife បានប្តេជ្ញាចិត្តក្នុងការផ្លាស់ប្ដូរជីវិតរបស់មនុស្សតាមរយៈផលិតផលអាហារូបត្ថម្ភដែលគាំទ្រដោយវិទ្យាសាស្ត្រ និងឱកាសអាជីវកម្មសម្រាប់សមាជិក។ ជាមួយនឹងបុគ្គលិកនៅទូទាំងពិភពលោក ប្រហែល ៨,៦០០ នាក់ និងអ្នកចែកចាយឯករាជ្យ ២.១ លាននាក់ ក្រុមហ៊ុនបានកសាងសហគមន៍មួយដែលជម្រុញមនុស្សឱ្យរស់នៅក្នុងជីវិតដ៏ល្អបំផុត។ ការខិតខំ និងការសហការបានជម្រុញឱ្យ Herbalife ក្លាយជា ម៉ាកយីហោអាហារូបត្ថម្ភ និងរបៀបរស់នៅសកម្ម លេខ ១ នៅលើពិភពលោក អស់រយៈពេលប្រាំឆ្នាំជាប់ៗគ្នា និងទទួលបានទំនុកចិត្តថាជាក្រុមហ៊ុនដែលផ្តល់ជូននូវ ប្រូតេអ៊ីនក្រឡុកលេខ ១ នៅលើពិភពលោក (protein shake)។ ឥទ្ធិពលរបស់ក្រុមហ៊ុនលាតសន្ធឹងទាំងទៅលើ ការឧបត្ថម្ភក្រុមកីឡា និងអត្តពលិកជាង ១៥០ ក្រុមនៅជុំវិញពិភពលោក រួមទាំងកីឡាករបាល់ទាត់អន្តរជាតិដ៏ល្បីល្បាញគឺលោក Cristiano Ronaldo ផងដែរ។

អំពីក្រុមហ៊ុន Herbalife

ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

អត្ថបទថ្មី