ល្អឬអាក្រក់! បច្ចេកវិទ្យាបាននឹងកំពុងតែធ្វើការគ្រប់គ្រងប្រព័ន្ធសុខភាពពិភពលោកហើយ
- 2021-10-14 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អឬអាក្រក់! បច្ចេកវិទ្យាបាននឹងកំពុងតែធ្វើការគ្រប់គ្រងប្រព័ន្ធសុខភាពពិភពលោកហើយ
ក្នុងរយះពេលជិត ២ ឆ្នាំចុងក្រោយនេះបានធ្វើឲ្យមនុស្សជាច្រើន និងមនុស្សទូទាំងពិភពលោកមានវិបត្តិយ៉ាងធ្ងន់ធ្ងរទៅនឹងការរស់នៅប្រចាំថ្ងៃ ជាពិសេសនោះគឺទៅលើសុខភាពដែលបណ្ដាលមកពីជំងឺរាតត្បាត ហើយវាបានធ្វើឲ្យមានការកើនឡើងយ៉ាងសម្បើមជាមួយប្រព័ន្ធបច្ចេកវិទ្យា។
មនុស្សភាគច្រើនបានចំណាយពេលធ្វើរឿងសឹងតែគ្រប់យ៉ាងនៅលើប្រព័ន្ធអ៊ីនធឺណែត និងប្រព័ន្ធបណ្ដាញសង្គមនានា។ ជាមួយនឹងវិធានការរក្សាគំលាតសង្គមដើម្បីការពារខ្លួនពីការឆ្លងវីរុសបានធ្វើឲ្យមនុស្សចំណាយពេលតែនៅមុខអេក្រង់ទូរសព្ទ កុំព្យូទ័រ ហើយបច្ចេកវិទ្យាក៏បានចូលមកបំពេញតម្រូវការនៃចន្លោះខ្វះខាតទាំងនោះ។ វាក៏បានក្លាយជាទីកន្លែងសម្រាប់ការស្វែងរកព័ត៌មាននៃសុខភាពផ្លូវចិត្តដែលមានស្រាប់ និងចូលមកថ្មីៗទៀតតាមរយះប្រព័ន្ធបច្ចេកវិទ្យានោះ។
បញ្ហាសុខភាពផ្លូវចិត្ត និងប្រព័ន្ធបច្ចេកវិទ្យាបានចាប់ផ្ដើមរួមដៃគ្នាកាន់តែខ្លាំងឡើងទៅនឹងការគ្រប់គ្រប់នៃជំងឺរាតត្បាត ហើយនឹងប្រព័ន្ធបណ្ដាញសុខភាពពិភពលោក។ ទាំងនេះដោយសារតែមនុស្សគ្រប់រូបអាចស្វែងរកព័ត៌មាននឹងសេវាកម្មសុខភាពផ្លូវចិត្តបានតាមប្រព័ន្ធអ៊ីនធឺណែតនៅពេលណាដែលពួកគេត្រូវការ។
ការរីករាលដាលនៃជំងឺរាតត្បាតបានធ្វើឲ្យទំនាក់ទំនងរវាងសុខភាពផ្លូវចិត្ត និងប្រព័ន្ធបច្ចេកវិទ្យាអាចជួយបំពេញតម្រូវការមនុស្សជាច្រើនដែលរងគ្រោះដោយសារជំងឹធ្លាក់ទឹកចិត្ត ការថប់អារម្មណ៍ ការផ្លាស់ប្ដូរនៃជីវិតរស់នៅទាំងស្រុង និងទុកព្រួយនានាដែលអាចនឹងកើតឡើង។
ការពឹងផ្អែកទៅលើប្រព័ន្ធបច្ចេកវិទ្យាដើម្បីជួយសម្រួលដល់ការថែទាំសុខភាពផ្លូវចិត្ត និងការគាំទ្រនានាបានក្លាយទៅជារឿងអចិន្ត្រៃយ៍ហើយ។ មិនត្រឹមតែប៉ុណ្ណោះជំងឺរាតត្បាតបានបង្កើតឲ្យទំនាក់ទំនងស្នេហានៅគង់វង្សយូរអង្វែង ហើយវាក៏បានជួយបង្កើនផលិតភាពនៃសេវាកម្មសុខភាពផ្លូវចិត្តនៅទូទាំងពិភពលោក។ សាធារណជនទូទៅទទួលស្គាល់ថាបច្ចេកវិទ្យាកំពុងដើរតួយ៉ាងសំខាន់នៅក្នុងការថែទាំសុខភាពផ្លូវចិត្ត។
អ្នកជំនាញជាច្រើនក៏បានឯកភាពដែលថាយើងអាចទទួលបានព័ត៌មាន រួមទាំងព័ត៌មានសុខភាពផ្លូវចិត្ត និងការព្យាបាលដែលវាមិនធ្លាប់មានកាលពីមុនមក ហើយវាចំណាយពេលនឹងថវិកាតិច។ ទោះជាយ៉ាងណាក៏ដោយការថែទាំសុខភាពផ្លូវចិត្ត និងការយល់ដឹងអំពីបច្ចេកវិទ្យាគឺមានដែនកំណត់របស់វា ទាំងផលិតភាពនឹងការបំភាន់នានា ឬព័ត៌មានមិនត្រឹមត្រូវជាដើម។ ដោយសារតែការថែទាំសុខភាពផ្លូវចិត្តនៅតែបន្តរីករាលដាលនៅលើបណ្តាញអ៊ីនធឺណែត ក្រុមគ្រូពេទ្យនឹងបុគ្គលម្នាក់ៗក៏បានទទួលភាពអវិជ្ជមានពីប្រព័ន្ធបច្ចេកវិទ្យាផងដែរ ជាពិសេសនោះគឺប្រព័ន្ធបណ្តាញសង្គមតែម្ដង វាត្រូវបានគេអះអាងថាកំពុងជះឥទ្ធិពលអាក្រក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តរបស់មនុស្សម្នាក់ៗ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖