ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី មូលហេតុដែលយើងត្រូវការប្រូតេអ៊ីន និងរបៀបដែលអាស៊ីតអាមីណូធ្វើការនៅក្នុងខ្លួនរបស់យើង
- 2025-10-27 05:07:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី មូលហេតុដែលយើងត្រូវការប្រូតេអ៊ីន និងរបៀបដែលអាស៊ីតអាមីណូធ្វើការនៅក្នុងខ្លួនរបស់យើង
(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី មូលហេតុដែលយើងត្រូវការប្រូតេអ៊ីន និងរបៀបដែលអាស៊ីតអាមីណូធ្វើការនៅក្នុងខ្លួនរបស់យើង និងសារៈសំខាន់របស់ប្រូតេអ៊ីន។
តស់ មកស្វែងយល់អំពីអាស៊ីតអាមីណូ ប្រភេទផ្សេងៗនៃប្រូតេអ៊ីនក្នុងអាហារ និងរបៀបដែលរាងកាយរបស់យើងប្រើប្រាស់អាស៊ីតអាមីណូដើម្បីផលិតប្រូតេអ៊ីន។
តើអ្វីទៅជាអាស៊ីតអាមីណូ? តើវាមានប៉ុន្មានប្រភេទ?
ប្រូតេអ៊ីន ដែលអ្នកទទួលទាន (និងប្រូតេអ៊ីនដែលមានក្នុងខ្លួនរបស់អ្នករួចហើយ) គឺកើតឡើងចេញពីឯកតាតូចៗហៅថា អាស៊ីតអាមីណូ។ គេតែងហៅអាស៊ីតអាមីណូថាជា «សារធាតុផ្សំ » (building blocks)។ មានអាស៊ីតអាមីណូ ២០ ប្រភេទ អាចត្រូវបានចងភ្ជាប់គ្នាដើម្បីបង្កើតជាប្រូតេអ៊ីន ទាំងប្រូតេអ៊ីនដែលអ្នកទទួលទាន និងប្រូតេអ៊ីនដែលត្រូវបានផលិតដោយរាងកាយរបស់អ្នក។
ប្រភេទនៃប្រូតេអ៊ីនផ្សេងៗគ្នាក្នុងអាហារមានប្រភេទអ្វីខ្លះ?
អាហារផ្សេងៗគ្នាមានផ្ទុកប្រូតេអ៊ីនផ្សេងៗគ្នា (ហើយជាធម្មតាមានច្រើនជាងមួយ)។
ឧទាហរណ៍៖
ទឹកដោះគោ ឬយ៉ាអួ មានប្រូតេអ៊ីនហៅថា កាសេអ៊ីន (casein) និងវ៉េ (whey) ។
សាច់ ត្រី ឬបសុបក្សី មានប្រូតេអ៊ីនហៅថា កូឡាជែន (collagen) និងមីយ៉ូស៊ីន (myosin) ។
សណ្តែកមានប្រូតេអ៊ីនហៅថា លេគូមីន (legumins) ។
ស៊ុតមានប្រូតេអ៊ីនជាច្រើនរួមមាន អាវីឌីន (avidin) និងអូវ៉ាល់ប៊ូមីន (ovalbumin) ។
ប្រូតេអ៊ីននីមួយៗមានលក្ខណៈពិសេស ដោយសារវាត្រូវបានបង្កើតឡើងពីលំដាប់អាស៊ីតអាមីណូប្លែកៗ រៀងៗខ្លួន។ នៅពេលដែលប្រូតេអ៊ីនត្រូវបានរំលាយ និងស្រូបយកហើយ អាស៊ីតអាមីណូទាំងនោះអាចត្រូវបានប្រើប្រាស់ជា សារធាតុផ្សំ (building blocks) សម្រាប់ប្រូតេអ៊ីនដែលមាននៅក្នុងខ្លួនរបស់អ្នក។
តើអាស៊ីតអាមីណូបង្កើតជាប្រូតេអ៊ីនក្នុងខ្លួនរបស់អ្នកដោយរបៀបណា?
នៅពេលអាហារប្រូតេអ៊ីនធ្វើដំណើរតាមបំពង់រំលាយអាហារ វាត្រូវបានបំបែកទៅជា អាស៊ីតអាមីណូនីមួយៗ រួចត្រូវបានស្រូបចូលទៅក្នុងចរន្តឈាម។ រាងកាយរបស់អ្នកប្រើប្រាស់សារធាតុផ្សំទាំងនេះដើម្បីផលិតប្រូតេអ៊ីនក្នុងខ្លួនប្រមាណ ៥០,០០០ ប្រភេទផ្សេងៗគ្នា ដែលនីមួយៗមានរចនាសម្ព័ន្ធ (និងមុខងារ) ជាក់លាក់របស់វា។
ប្រូតេអ៊ីនទាំងនេះមានចាប់ពី អង់ស៊ីម ដែលជួយពន្លឿនប្រតិកម្មគីមីក្នុងរាងកាយរហូតដល់ អ័រម៉ូន ដែលដើរតួដូចជាអ្នកនាំសារធាតុគីមី។ ប្រូតេអ៊ីនផ្សេងទៀតជួយគាំទ្រមុខងារប្រព័ន្ធភាពស៊ាំ ឬបញ្ចួនសារធាតុចិញ្ចឹម ហើយក៏មានប្រូតេអ៊ីនដែលផ្តល់រចនាសម្ព័ន្ធដល់ឆ្អឹង ស្បែក សក់ ក្រចក និងសាច់ដុំរបស់អ្នកផងដែរ។ នៅពេលដែលអាស៊ីតអាមីណូចូលក្នុងចរន្តឈាមហើយពួកវាក្លាយជា «អាងអាស៊ីតអាមីណូ» (amino acid “pool”) នៅក្នុងជាលិកា និងសារធាតុរាវរបស់រាងកាយដែលអាចប្រើប្រាស់បានតាមតម្រូវការ។
ហេតុអ្វីបានជាអ្នកត្រូវការប្រូតេអ៊ីនរាល់ថ្ងៃ?
ការទទួលទានប្រូតេអ៊ីនក្នុងបរិមាណ និងប្រភេទត្រឹមត្រូវរាល់ថ្ងៃមានសារៈសំខាន់ ពីព្រោះប្រសិនបើអ្នកកង្វះប្រូតេអ៊ីន ក្នុងរបបអាហារជាប្រចាំ រាងកាយរបស់អ្នកនឹងចាប់ផ្តើមបំបែកប្រូតេអ៊ីនដែលមានក្នុងខ្លួនស្រាប់ ដើម្បីផ្គត់ផ្គន់នូវអាស៊ីតអាមីណូដែលចាំបាច់សម្រាប់ផលិតប្រូតេអ៊ីនក្នុងខ្លួន។ ដំណើរការនៃការកសាងឡើង (building up) និង បម្លែង (breaking down) នេះកើតឡើងគ្រប់ពេលវេលា ដំណើរការនេះដំណើរការបានល្អនឹងមានតុល្យភាពបានលុះត្រាតែមាន អាស៊ីតអាមីណូគ្រប់គ្រាន់។
ប្រូតេអ៊ីនពេញលេញ និងមិនពេញលេញ
មានអាស៊ីតអាមីណូ ៩ ប្រភេទ ក្នុងចំណោម ២០ ប្រភេទ ដែលគេចាត់ទុកថា «ចាំបាច់» ហើយវាចាំបាច់ត្រូវតែបានមកពីរបបអាហារ ពីព្រោះរាងកាយរបស់អ្នកមិនអាចផលិតវាបានទេ។
ប្រូតេអ៊ីនពេញលេញ
ប្រូតេអ៊ីនពីសត្វមានផ្ទុកនូវអាស៊ីតអាមីណូចាំបាច់ទាំងអស់ ដូច្នេះពួកវាត្រូវបានគេហៅថា «ប្រូតេអ៊ីនពេញលេញ» រួមមាន៖
សាច់
ត្រី
បសុបក្សី
ស៊ុត
ទឹកដោះគោ និងផលិតផលទឹកដោះគោ
សណ្តែកសៀង និងអាហារប្រូតេអ៊ីនដែលបានមកពីសណ្តែកសៀង ដូចជាតៅហ៊ូ ទឹកដោះគោ សណ្តែកសៀង ឬម្សៅប្រូតេអ៊ីនសណ្តែកសៀង ក៏ត្រូវបានចាត់ទុកថាជាប្រូតេអ៊ីនពេញលេញផងដែរ។
ប្រូតេអ៊ីនមិនពេញលេញ
លើកលែងតែសណ្តែកសៀង ប្រូតេអ៊ីនរុក្ខជាតិខ្វះអាស៊ីតអាមីណូចាំបាច់ ឬអាចច្រើនជាងហ្នឹង ដូច្នេះពួកវាត្រូវបានចាត់ទុកថា «ប្រូតេអ៊ីនមិនពេញលេញ» ដែលរួមមាន៖
សណ្តែក
សណ្ដែកបាយ (Lentils)
គ្រាប់ធញ្ញជាតិ (Nuts)
គ្រាប់ធញ្ញជាតិទាំងមូល (Whole grains)
សម្រាប់អ្នកតមសាច់ ពួកគេអាចទទួលទានអាហារចម្រុះច្រើនមុខដើម្បីធានាថាពួកគេទទួលបានអាស៊ីតអាមីណូចាំបាច់ពេញលេញក្នុងរបបអាហាររបស់ពួកគេ។
អំពីក្រុមហ៊ុន Herbalife
ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។