ទម្លាប់សមញ្ញាៗដើម្បីការពារមាត់ធ្មេញឲ្យមានសុខភាពល្អដោយមិនបាច់ទៅពេទ្យធ្មេញឡើយ
- 2021-10-18 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់សមញ្ញាៗដើម្បីការពារមាត់ធ្មេញឲ្យមានសុខភាពល្អដោយមិនបាច់ទៅពេទ្យធ្មេញឡើយ
សុខភាពមាត់ធ្មេញគឺជាមូលដ្ឋានគ្រឹះដែលមនុស្សគ្រប់គ្នាយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃទៅលើការថែរក្សាការពារ ពីព្រោះស្នាមញញឹមជាមួយនឹងធ្មេញសស្រស់ស្អាតនឹងមានសុខភាពល្អគឺជាផ្នែកមួយដ៏សំខាន់ដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សដទៃទៀតឲ្យសម្លឹងមើលអ្នកមិនដាក់ភ្នែក។
ការថែរក្សាសុខភាពមាត់ធ្មេញរបស់អ្នកឲ្យបានត្រឹមត្រូវគឺពិតជាមានសារសំខាន់ណាស់ ប៉ុន្តែអ្នកមិនបាច់ត្រូវចំណាយលុយច្រើននឹងញឹកញាប់ទៅលើពេទ្យធ្មេញនោះទេ ទម្លាប់សមញ្ញាៗប្រចាំថ្ងៃរបស់អ្នកក៏អាចជួយធ្វើឲ្យបញ្ហាមាត់ធ្មេញរបស់អ្នកមានសុខភាពល្អដោយមិនចាំបាច់ទៅពេទ្យធ្មេញនោះឡើយ៖
១. ទម្លាប់ដាក់ទឹកដោះគោស្រស់ទៅក្នុងកាហ្វេឬតែរបស់អ្នក កំណកកំបោរនៅលើធ្មេញបណ្ដាលមកពីអាហារ និងភេសជ្ជដូចជាតែឬកាហ្វេដែលអ្នកញ៉ាំផឹករាល់ថ្ងៃ សារធាតុនៅក្នុងទឹកដោះមានតួនាទីជួយកាត់បន្ថយការប្រែពណ៌ធ្មេញបាន។
២. ការញ៉ាំផ្លែម្នាស់ គឺជាប្រភេទអាហារដែលមានសមាសធាតុល្អបំផុតក្នុងការការពារការពុកផុយ និងស្នាមកំណកកំបោរនៅលើធ្មេញ ហើយវាក៏អាចជួយកាត់បន្ថយការឈឺចាប់ហើមអញ្ចាញធ្មេញដោយសារការរលាកនានបានផងដែរ។
៣. កុំទៅខាត់សម្អាតធ្មេញឲ្យស ការធ្វើឲ្យធ្មេញសនឹងធ្វើឲ្យបាត់បង់ស្រោមការពារនៅលើធ្មេញ ហើយសុខភាពធ្មេញរបស់អ្នកនឹងចុះខ្សោយនៅពេលដែលវាបាត់បង់ទៅ។
៤. ការដុសធ្មេញមុនពេលចូលគេង ចូលគេងដោយមិនបានដុសធ្មេញនឹងធ្វើឲ្យធ្មេញគ្របដណ្តប់ដោយកាកសំណល់អាហារ និងបាក់តេរីពេញមួយយប់ដែលបង្កជាអស៊ីតបំផ្លាញស្រោមការពារនៅលើធ្មេញ ហើយអាចបណ្ដាលឲ្យធ្មេញប្រហោងបាន។
៥. កុំសង្កត់ខ្លាំងពេកនៅពេលដុសធ្មេញ បើមិនដូច្នោះទេអ្នកនឹងធ្វើឲ្យអញ្ចាញធ្មេញរបស់អ្នកមានការឈឺចាប់ ហើយនឹងបណ្ដាលឲ្យអ្នកមានអាការស្រាវធ្មេញជាប្រចាំ។
កំណកកំបោរនៅលើធ្មេញបណ្ដាលមកពីអាហារ និងភេសជ្ជដែលអ្នកញ៉ាំផឹកប្រចាំថ្ងៃ ដូច្នេះដើម្បីឲ្យធ្មេញរបស់អ្នកមើលទៅសភ្លឺមានសុខភាពល្អ អ្នកគួរតែយកចិត្តទុកដាក់ជាមុនចំពោះអ្វីដែលអ្នកដាក់ចូលក្នុងមាត់របស់អ្នក៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖