របស់ ៤ យ៉ាងដែលមិនគួរដាក់នៅក្នុងបន្ទប់គេង

  • 2021-03-29 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សខ្លះចូល ឬនៅក្នុងបន្ទប់គេងរបស់ពួកគេតែនៅពេលម៉ោងចូលគេងប៉ុណ្ណោះ តែអ្នកខ្លះទៀតធ្វើសកម្មភាពប្រចាំថ្ងៃភាគច្រើននៅក្នុងបន្ទប់គេងដូចជាការសិស្សាបន្ថែម ការធ្វើការងារពីផ្ទះ ហាត់ប្រាណ ឬក៏សម្ងំចុចទូរសព្ទជាដើម។ ហើយអ្នកខ្លះទៀតនោះញ៉ាំអាហាររាល់ពេលនៅលើគ្រែក៏មានដែរ។ បើអ្នកមានបន្ទប់ធំទូលាយវាមិនសូវជាបញ្ហានោះទេ តែបើអ្នកមានតែបន្ទប់គេងតូចមួយវានឹងអាចផ្តល់ភាពអវិជ្ជមានបាន។ ដូចច្នេះហើយបានជារបស់របរទាំង ៤ យ៉ាងនេះដែលអ្នកមិនគួររក្សារទុកនៅក្នុងបន្ទប់គេងឡើយ អ្នកអាចទទួលបានផលមិនល្អទៅតាមប្រភេទរបស់របរទាំងនោះ៖

១. ស្បែកជើង អនាម័យគឺជាមូលហេតុចម្បងដែលមនុស្សដោះស្បែកជើងចេញមុនពេលចូលផ្ទះរបស់ពួកគេ ពីព្រោះវាផ្ទុកទៅដោយប្រភេទបាក់តេរី វីរុស និងភាពកខ្វក់ជាច្រើនដែលប៉ះពាល់ដល់សុខភាព និងកខ្វក់នៅក្នុងផ្ទះ។

២. រូបថតក្រុមគ្រួសារបងប្អូន គឺជាអ្វីដែលអ្នកដាក់នៅក្នុងបរិវេណផ្ទះតែមិនមែនបន្ទប់គេងឡើយ វាអាចជាហេតុផលធ្វើឲ្យអ្នកស្ត្រេស គិតច្រើន ទំនួលខុសត្រូវ ការព្រួបារម្ភចំពោះគ្រួសារមុនពេលចូលគេងដោយសារការមើលទៅលើរូបថតនោះ។ វាគួរតែជាកន្លែងនៃភាពផ្ទាល់ខ្លួនសម្រាប់អ្នក ឬជាមួយដៃគូសង្សារបើមាន។

៣. តុធ្វើការងារនៅក្នុងបន្ទប់គេង វាជាការរំខានមួយដ៏ធំដោយសារតែខួរក្បាលរបស់អ្នកគិតតែទៅលើរឿងសម្រាកបន្តិចនៅពេលកំពុងហត់នឿយ​នឹងការងារ។ អ្នកអាចធ្វើនៅផ្ទះបាយ បន្ទប់ទទួលភ្ញៀវ ឬបើអ្នកមានបន្ទប់គេងធំនោះ អ្នកអាចដាក់​វាំង​ន​ន រុក្ខជាតិខាន់ដោយឡែកពីគ្រែគេង។

៤. អាហារសម្រន់ វាមិនល្អទាំងសុខភាពនឹងទម្លាប់ដោយសារខួលក្បាលរបស់អ្នកគិតថាគ្រែគឺជាកន្លែងញ៉ាំនឹងមើលរឿងជាដើម។ វាប៉ះពាល់ដល់សុខភាពរាងកាយនឹងខួរក្បាល ហើយក៏អាចជាការរំខានដល់ដំណេករបស់អ្នកផងដែរ។

តើមានវត្ថុប៉ុន្មានដែលបានរៀបរាប់ខាងលើដែលអ្នកតែងតែរក្សាទុកនៅក្នុងបន្ទប់គេងរបស់អ្នកនោះ? តើអ្នកបានកត់សម្គាល់ឃើញអំពីបញ្ហាខ្លះៗហើយឬនៅទៅលើសុខភាព ទម្លាប់ ឬការគេងរបស់អ្នកដែលបណ្តាលមកពីរបស់ទាំងនោះ?

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chrel Den