ហេតុផលដែលអ្នកគួរតែមានរុក្ខជាតិនៅក្នុងបន្ទប់គេង

  • 2021-03-23 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្ទប់គេងគឺជាកន្លែងមួយដែលយើងធ្វើការសម្រាក និងគេងឲ្យបានលក់ស្រួល ប៉ុន្តែតើអ្នកដឹងទេថារបស់របរដែលមាននៅគ្នុងបន្ទប់របស់អ្នកក៏មានសារធាតុគីមីផងដែរ។ ខ្យល់អាកាសមិនបរិសុទ្ធនៅក្នុងបន្ទប់ជាហេតុធ្វើឲ្យអ្នកមានផលវិបាកក្នុងការដកដង្ហើមពេលអ្នកកំពុងគេងដែលអាចប៉ះពាល់ដល់គុណភាពនៃការគេងរបស់អ្នកដូចជាគេងមិនបានស្កប់ស្កល់ជាដើម។ តើធ្វើដូចម្តេចទើបអាចទទួលបានខ្យល់អាកាសបរិសុទ្ធល្អនៅក្នុងបន្ទប់គេង?

អ្នកគ្រាន់តែធ្វើការបន្ថែមប្រភេទរុក្ខជាតិបន្ទប់គេងមួយចំនួនទៅតាមកន្លែងដែលអ្នកចង់ដាក់វាដូចជានៅលើតុរៀន ទូសៀវភៅ មាត់បង្អួច មាត់ទ្វាជាដើម។ វាមិនត្រឹមតែអាចជួយលំអបន្ទប់ឲ្យមើលទៅស្រស់ស្អាតប៉ុណ្ណោះទេ រុក្ខជាតិនឹងជួយផ្តល់ខ្យល់អុកស៊ីសែនល្អៗដែលអ្នកកំពុងតែត្រូវការ ហើយនៅមានអត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖

  • បង្កើនការផ្តោតអារម្មណ៍ និងផលិតភាពទាំងការសិក្សានឹងការងារ
  • ជួយបំបាត់ភាពតានតឹងនឹងការធុញថប់អារម្មណ៍ពេលមានរុក្ខជាតិនៅជុំវិញខ្លួន
  • ជួយធ្វើឲ្យអ្នកគេងលក់ស្រួលនៅពេលយប់ដោយសារខ្យល់អុកស៊ីសែនបរិសុទ្ធ

តាមការសិក្សារស្រាវជ្រាវក៏បានបង្ហាញដែលថាមនុស្សមានការផ្តោតអារម្មណ៍ខ្លាំងនៅពេលមានដើមរុក្ខជាតិជាច្រើននៅជុំវិញខ្លួនជាពិសេសនោះសម្រាប់អ្នកដែលសម្លឹងមើលកុំព្យូទ័រយូរពេក ធ្វើការក្រឡែកមើលរុក្ខជាតិនឹងផ្លាស់ប្តូរអារម្មណ៍អ្នកបានភា្លម៕

ប្រភពរូបភាព៖ Freepik, Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម