រាងស្លីមស្អាតត្រឹមតែ ២ សប្តាហ៍តាមវិធីទាំងនេះ

  • 2021-03-24 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជឿឬមិនជឿគឺមានមនុស្សជាច្រើនបានធ្វើរួចទៅហើយ! មនុស្សម្នាក់ៗគួរតែមានការរំពឹងទុកដ៏ពិតប្រាកដនឹងច្បាស់លាស់អំពីគោលបំណងឬគោលដៅសម្រកទម្ងន់ក្នុងរយៈពេលពីរសប្តាហ៍នេះ។ វាមិនមែនជារឿងលេងសើចឡើយសម្រាប់អ្នកដែលធាត់ ហើយចង់ស្រកក្នុងរយៈពេលខ្លីនោះ។ ដើម្បីបញ្ចុះទម្ងន់ប្រកបដោយសុខភាពល្អ អ្នកគួរតែកាត់បន្ថយចំនួនកាឡូរីចន្លោះពី ៥០០ ទៅ ១០០០ កាឡូរីក្នុងមួយថ្ងៃដោយការញ៉ាំតិច និងហាត់ប្រាណឲ្យបានច្រើន។ តែមុនធ្វើការបេ្តជ្ញាចិត្តនៃការសម្រកទម្ងន់នេះអ្នកប្រហែលជាត្រូវជួបវេជ្ជបណ្ឌិតដើម្បីពិនិត្យសុខភាពថា តើអ្នកមានបញ្ហាអ្វីឬអត់? បើសុខភាពល្អអ្នកអាចធ្វើវាបាន។

មកអនុវត្តតាមវិធីទាំងនេះដើម្បីសម្រកទម្ងន់បានសម្រេច និងទទួលបានរាងស្លីមស្អាត៖

  • ញ៉ាំប្រភេទបន្លែពណ៌បៃតង និងប្រភេទផ្លែឈើឲ្យបានច្រើន
  • ហូបទឹកឲ្យកាន់តែបានច្រើន និងកុំទទួលទានភេសជ្ជៈដែលមានជាតិស្ករឲ្យសោះ
  • ញ៉ាំផលិតផលគ្រាប់ធញ្ញជាតិ និងកុំញ៉ាំផលិតផលធ្វើពីស្រូវសាលី (ដូចជានំប៉័ង ឬប្រភេទប៉ាស្តាជាដើម)
  • ការផឹកតែបៃតងយ៉ាងហោចណាស់ ៥ ពែងក្នុងមួយថ្ងៃ (ដោយគ្មានជាតិស្ករ ទឹកដោះគោ ឬទឹកឃ្មុំ)
  • និងកាត់បន្ថយការញ៉ាំប្រៃចំពោះរបបអាហាររបស់អ្នក

ប្រសិនបើអ្នកចង់ស្រកទំងន់ក្នុងរយៈពេលពីរសប្តាហ៍មែននោះអ្នកនឹងត្រូវហាត់ប្រាណជារៀងរាល់ថ្ងៃ និងអនុវត្តតាមគោលការណ៍ទាំង ៥ ខាងលើ ហើយអ្វីដែលសំខាន់នោះគឺការគេងឲ្យបានគ្រប់គ្រាន់។ ត្រូវចាំថានេះជាការផ្លាស់ប្តូររបបអាហារដ៏ធំមួយចំពោះរាងកាយរបស់អ្នក អ្នកនឹងអស់កម្លាំងខ្លាំង ញ័រពេញខ្លួនប្រាណ ដូចច្នេះកុំភ្លេចបញ្ចូលប្រភេទប្រូតេអ៊ីនដើម្បីការពារបញ្ហាទាំងនោះ ទទួលបានរាងស្អាតនឹងសុខភាពល្អ៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

ប្រភព៖ medicinenet ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម