ថែទាំសុខភាពរាងកាយនឹងផ្លូវចិត្តតាមវិធីទាំងនេះខណៈពេលមិនអាចទៅណាបាន
- 2021-03-20 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថែទាំសុខភាពរាងកាយនឹងផ្លូវចិត្តតាមវិធីទាំងនេះខណៈពេលមិនអាចទៅណាបាន
តើអ្នកមានកម្លាំងផ្លូវចិត្តរឹងមាំហើយឬនៅ? ខណៈពេលថ្មីៗនេះកំពុងតែមានភាពច្របូកច្របល់យ៉ាងខ្លាំងទៅនឹងបញ្ហាកូវីដ-១៩ ហើយអ្នកក៏ស្ថិតក្នុងស្ថានភាពមួយដែលអ្នកកំពុងតស៊ូឆ្លងកាត់ជីវិតដ៏លំបាកនេះ។ ការព្រួយបារម្ភប្រចាំថ្ងៃរបស់អ្នកគឺមានគ្រប់ពេលវេលាតាំងពីបើកភ្នែករហូតដល់បិទទៅវិញ។
មនុស្សម្នាក់ៗតែងតែមានបញ្ហា គ្រាន់តែថាតិចឬច្រើនប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់កាត់បន្ថយស្ត្រេស និងជីវិតផ្លូវចិត្តឲ្យមានសុខភាពល្អនោះអ្នកគួរតែសាកល្បងវិធីទាំង ៤ នេះ។
១. បញ្ឈប់ការគិតច្រើនពេក រឿងណាដែលចាំបាច់បំផុត ចាំធ្វើការគិតដោះស្រាយ ហើយខ្លះទៀតចាំដោះស្រាយវានៅពេលក្រោយ។
២. អនុវត្តការគិតតែរឿងល្អៗនិងវិជ្ជមាន វាពិបាកក្នុងការបង្ហាញភាពវិជ្ជមាននៅក្នុងជីវិតគ្រប់ពេលដែលមានបញ្ហានៅជុំវិញខ្លួន តែអ្នកអាចផ្លាស់ប្តូរការគិតពីអវិជ្ជមានទៅជារឿងវិជ្ជមានវិញ វាអាស្រ័យទៅលើអ្នក។
៣. ត្រូវសប្បាយចិត្តនូវអ្វីៗដែលខ្លួនមាន កុំយកការប្រៀបធៀបមកដាក់មុខ ប៉ុន្តែគួរសប្បាយចិត្តនូវអ្វីៗដែលខ្លួនកំពុងតែមានឥឡូវនេះ
៤. ការធ្វើលំហាត់ប្រាណ វិធីល្អបំផុតមួយក្នុងការការពារកម្លាំងផ្លូវចិត្តរបស់អ្នកគឺតាមរយៈការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ឬការទម្លាប់ធ្វើខ្លួនឪ្យមមាញឹក ដែលជួយបញ្ឈប់ពីការគិតច្រើន។
ការថែទាំសុខភាពរាងកាយនឹងផ្លូវចិត្តគឺជារឿងចាំបាច់ដែលអ្នកគួរផ្តោតការយកចិត្តទុកដាក់ ពីព្រោះម្នាក់ៗកំពុងតែមានការភ័យខ្លាចនឹងមានការព្រួយបារម្ភ ទាំងកូវីដ ទាំងការជាប់នៅផ្ទះមិនអាចទៅណាបាន៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖