គន្លឹះ៦ យ៉ាងជំនួយការរស់នៅដោយភាពស្រស់ស្អាត និងផាសុកភាពពេញមួយជីវិតមិនបាច់ចាំមានលុយវាល់លាន

  • 2025-08-05 09:00:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គន្លឹះ៦ យ៉ាងជំនួយការរស់នៅដោយភាពស្រស់ស្អាត និងផាសុកភាពពេញមួយជីវិតមិនបាច់ចាំមានលុយវាល់លាន

ភាពស្រស់ស្អាត និងផាសុកភាពមិនមែនសម្ដៅទៅលើរូបរាងកាយរបស់យើងតែមួយមុខនោះទេ គឺសម្ដៅទៅលើទឹកចិត្តល្អបរិសុទ្ធ និងភាពមានទំនុកចិត្តលើខ្លួនឯងផងដែរ។

១. ធ្វើជាមនុស្សដែលរស់នៅដោយមិនឈ្នានីសអ្នកដទៃ

គឺការរស់នៅដោយមានចិត្តល្អមេត្តាករុណា ជាពិសេសនោះគឺត្រូវមានចិត្តចេះជួយគ្នាទៅវិញទៅមក។

២. ហូបស្អាត ផឹកស្អាត រស់នៅស្អាត ហាត់ប្រាណ អានសៀវភៅ

ធ្វើអ្វីដែលធ្វើឲ្យខ្លួនឯងនិងមនុស្សនៅជុំវិញខ្លួនសប្បាយចិត្តហើយមិនធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃ។

៣. ជឿជាក់និងស្រឡាញ់នូវអ្វីដែលខ្លួនមាន កុំចូលចិត្តយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃ

ហើយតាំងមកដេកគិតពិបាកចិត្តម្នាក់ឯង។ ចូរផ្ដល់តម្លៃឲ្យខ្លួនឯង ជឿជាក់លើខ្លួនឯង និងបន្តការខិតខំប្រឹងប្រែងជានិច្ច។

៤. កុំរស់នៅដើម្បីតែផ្គាប់ចិត្តអ្នកដទៃ

បើយើងប្រាកដលើគោលបំណងរបស់យើងថាធ្វើទៅមិនប៉ះពាល់ដល់អ្នកណាហើយផ្តល់បានជាប្រយោជន៍ដល់ខ្លួនផង ក្រុមគ្រួសារផង និងដល់មនុស្សទូទៅផងនោះប្រាកដណាស់យើងធ្វើទៅមិនខុសទេ។

៥. រកឲ្យឃើញពីគុណតម្លៃនៃការរស់នៅរបស់មនុស្សគឺការរៀន

រៀនដើម្បីមានចំណេះដឹង រៀនដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ រៀនដើម្បីមានកិត្តិយសកេរ្តិ៍ឈ្មោះ និងរៀនដើម្បីបង្កើតសុភមង្គលគ្រួសារ។

៦. ជ្រើសជំនាញ​ និងសាលាណាដែលអាចធ្វើជាក្បូនចម្លងយើងឲ្យបានសម្រេចគោលដៅរបស់យើងបាន

សូមណែនាំវិទ្យាស្ថានស៊ីអ៊ីអូ ដែលមានបើកទទួលបង្រៀននិស្សិតនូវជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ គឺជាជំនាញដែលអាចជួយឲ្យយើងអាចរកប្រាក់ចំណូលបានខ្ពស់នៅថ្ងៃអនាគត និងជួយឲ្យយើងក្លាយជាអ្នកដឹកនាំពូកែ។ចុះឈ្មោះចូលរៀនអីឡូវនេះដើម្បីទទួលបានឪកាសពិសេសៗជាច្រើន៕

ប្រភព៖ HK01

អត្ថបទ៖ សិរីរត្នន៍