ទម្លាប់ ៤ យ៉ាងដែលធ្វើឲ្យអ្នកនៅតែក្មេងជាងវ័យ

  • 2021-03-18 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូបរាងកាយនឹងសម្រស់គឺជារឿងសំខាន់បំផុតដែលមនុស្សម្នាក់ៗតែងតែយកចិត្តទុកដាក់ថែទាំ និងការពារ។ នៅពេលនិយាយដល់មនុស្សនឹងដំណើរការវ័យចំណាស់ អ្នកខ្លះមានអាយុចាស់ជាងខណៈពេលដែលអ្នកផ្សេងទៀតមានអាយុដូចគ្នាតែមើលទៅក្មេងជាងវ័យ តើមកពីមូលហេតុអ្វីទៅ? អ្នកប្រាកដជាបានឃើញរួចមកហើយទៅលើតារាល្បីៗ ឬមនុស្សសាមញ្ញធម្មតាដែលមានអាយុចាស់ ចន្លោះពី ៥០ ទៅ ៧០ ឆ្នាំជាងតែពួកគេមើលទៅដូចជាមានវ័យ ២០ ទៅ ៣០ ឆ្នាំអញ្ចឹង។ កុំគិតថាដោយសារតែគេជាតារា គេមានលុយ ការកែសម្ភស្សនោះ តាមពិតវាឋិតនៅលើទម្លាប់រស់នៅប្រចាំថ្ងៃរបស់ពួកគេនោះទេ។ ការថែទាំសុខភាព របបអាហារ និងការប្រើផលិតផលជំនួយសម្រស់ជាដើម។

ឥឡូវដល់ពេលដែលអ្នកមកអនុវត្តទម្លាប់ទាំង ៤ យ៉ាងនេះជាប្រចាំថ្ងៃហើយ ដើម្បីមើលទៅក្មេងជាងវ័យ៖

១. ការញ៉ាំស៊ុតស្ងោរជាអាហារពេលព្រឹក ជាប្រភេទអាហារសម្បូរទៅដោយប្រូតេអ៊ីន

២. ការហាត់ប្រាណយ៉ាងហោចណាស់ឲ្យបានមួយម៉ោងក្នុងមួយថ្ងៃ

៣. ធ្វើអ្វីដែលអ្នកចូលចិត្តធ្វើ ដើម្បីអារម្មណ៍នឹងភាពសប្បាយចិត្តរបស់អ្នក

៤. ការប្រើផលិតផលជំនួយស្បែក ដូចជាផលិតផលផ្តល់សំណើម និងការពារកាំរស្មី UV ជាដើម (មិនមែនផលិតផលធ្វើឲ្យស្បែកសនោះទេ)

ដូចច្នេះទម្លាប់ទាំងបួននេះគឺសាមញ្ញណាស់ ធ្វើអ្វីដែលអ្នកចូលចិត្តធ្វើ របបអាហារដែលមានសុខភាពល្អ ការគេងឲ្យបានគ្រប់គ្រាន់ និងការធ្វើលំហាត់ប្រាណជាប្រចាំ គឺជារឿងចម្បងដែលអ្នកត្រូវការជារៀងរាល់ថ្ងៃ។ អ្នកនឹងមានសុខភាពល្អ មើលទៅក្មេងជាងវ័យដោយមិនចាំបាច់ធ្វើការវះកាត់ប្លាស្ទិចឡើយ៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den