វិធីបំបាត់កំណកកំបោរដោយសារការផឹកកាហ្វេឬតែជាប្រចាំ
- 2021-03-17 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីបំបាត់កំណកកំបោរដោយសារការផឹកកាហ្វេឬតែជាប្រចាំ
នៅពេលដែលអ្នកមានធ្មេញសស្អាត វានឹងធ្វើឲ្យអ្នកមានភាពជឿជាក់នៅពេលញញឹមម្តងៗ ហើយវាគឺជាភាពទាក់ទាញបំផុតសម្រាប់មនុស្សម្នាក់ៗ។ តែការការពារធ្មេញមួយវាជារឿងពិបាកបន្តិចដោយសារតែរបបអាហារដែលអ្នកញ៉ាំ និងភេសជ្ជដែលអ្នកផឹកប្រចាំថ្ងៃគឺជាហេតុផលដែលអាចបំផ្លាញនឹងបង្កឲ្យមានកំណកកំបោរធ្មេញបាន។ សម័យមុនយើងមានវិធីបែបធម្មជាតិដើម្បីសម្អាត តែសម័យនេះយើងមានពេទ្យធ្មេញ និងផលិតផលសម្អាត ព្យាបាលជាច្រើនរាប់មិនអស់។
ប្រសិនបើអ្នកគឺជាមនុស្សម្នាក់ដែលចូលចិត្តផឹកកាហ្វេឬតែជាប្រចាំនោះ អ្នកអាចនឹងប្រឈមមុខនឹងបញ្ហាកំណកកំបោរជាច្រើន តែព្យាយាមអនុវត្តតាមវិធីធម្មជាតិទាំងនេះវានឹងអាចជួយសម្អាតបានយ៉ាងមានប្រសិទ្ធិភាព៖
១. ម្សៅសូដា ប្រើថ្នាំដុះធ្មេញធម្មតាបន្តិចនៅលើច្រាសដុសធ្មេញរបស់អ្នក ហើយផ្តិតលាយម្សៅសូដា និងដុសតាមធម្មតា
២. ម្សៅធ្យូង ប្រើថ្នាំដុះធ្មេញធម្មតាបន្តិចលាយជាមួយម្សៅធ្យូង ឬប្រើតែម្សៅធ្យូងសុទ្ធ និងដុសតាមធម្មតា
៣. ដុះធ្មេញ ឬខ្ពុរមាត់ជាមួយទឹកខ្ពុរមាត់ជានិច្ចបន្ទាប់ពីការញ៉ាំឬផឹក
៤. ព្យាយាមញ៉ាំបន្លែផ្លែឈើ ដែលសម្បូរជាតិទឹកច្រើនជាប្រចាំ
ព្យាយាមកុំទៅសម្អាតធ្មេញញឹកញាប់ពេក វាអាចធ្វើឲ្យធ្មេញអ្នកស្តើងឬតូចទៅៗ មានអាការស្រាវធ្មេញញឹកញាប់ និងធ្វើឲ្យធ្មេញងាយនឹងកខ្វក់ទេ តាមការណែនាំររបស់ពេទ្យធ្មេញ អ្នកសម្អាតត្រឹមម្តងទៅពីរដងបានហើយក្នុងមួយឆ្នាំ (បើមានកំណកកំបោរ)៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖