វិធីដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តបានខណៈពេលនៅតែផ្ទះរាល់ថ្ងៃ
- 2021-03-12 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តបានខណៈពេលនៅតែផ្ទះរាល់ថ្ងៃ
បញ្ហាកូវីដ-១៩ កំពុងតែផ្ទុះខ្លាំងណាស់ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មនុស្សច្រើនទៅៗបានសុំធ្វើការពីផ្ទះដើម្បីសុវត្ថិភាព។ បើទទួលបាននោះអ្នកសំណាងហើយពីព្រោះអ្នកអាចការពារខ្លួនពីការឆ្លងជំងឺបានល្អ តែអ្នកខ្លះទៀតមិនអាចធ្វើការពីផ្ទះបាននោះទេដូចជាកម្មកររោងចក្រឬសំណង់ជាដើម។ ការធ្វើការពីផ្ទះក៏មិនមែនជាសំណាងណាស់ណាដែរ ពីព្រោះវាប្រៀបបានដូចជាជាប់ឃុំឃាំងនៅក្នុងផ្ទះអញ្ចឹង មិនអាចចេញទៅណាមកណា ធ្វើអ្វីក្រៅពីនៅខាងក្នុងនោះទេ។
កុំថាឡើយតែការធ្វើការ សូម្បីតែការសិក្សាអនឡាញ ការរង់ចាំឲ្យបញ្ហាកូវីដទៅបាត់វិញ គឺពិតជាប៉ះពាល់ទៅលើសុខភាពផ្លូវចិត្តរបស់អ្នកខ្លាំងណាស់។ ប៉ុន្តែមានសកម្មភាពមួយចំនួនដែលអ្នកអាចធ្វើបានក្នុងការលើកទឹកចិត្ត និងធ្វើឲ្យខ្លួនឯងសប្បាយចិត្តខណៈពេលនៅតែផ្ទះ ហើយល្អសម្រាប់សុខភាពផ្លូវចិត្តទៀត។
១. លេងឬបង្ហាត់បង្រៀនសត្វចញ្ចឹមរបស់អ្នក
២. ការធ្វើលំហាត់ប្រាណជួយបានទាំងសុខភាពរាងកាយនឹងផ្លូវចិត្ត
៣. ធ្វើការកែឆ្នៃរបស់បោះចោលឲ្យទៅជារបស់ប្រើប្រាស់ផ្សេងៗ
៤. ការគូរូបភាពក៏អាចធ្វើឲ្យអារម្មណ៍ល្អបានច្រើនដែរ
ដឹងថាវាពិបាកពេលជាប់ក្នុងផ្ទះរាល់ថ្ងៃនោះ ពីព្រោះអ្នកធ្លាប់តែចេញក្រៅជួបជុំមិត្តភក្ដិ ការញ៉ាំអាហារថ្ងៃត្រង់ជាមួយមិត្តរួមការងារ និងការទៅលេងក្រុមគ្រួសារជាដើម។ ប៉ុន្តែកុំស្ត្រេសធ្វើអ្វីមានវិធីជាច្រើនណាស់ដែលអ្នកអាចបញ្ចៀសពីការគិតច្រើននោះបាន ធ្វើរឿងទាំងបួនខាងលើនេះទៅ៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖