អត្ថប្រយោជន៍ទាំង៦យ៉ាងរបស់គ្រាប់ឈូក

  • 2020-12-31 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យើងដឹងពីអត្ថប្រយោជន៍ជាច្រើនរបស់ឈូក មិនថាស្លឹក ដើម មឿម ផ្កាជាដើម សុទ្ធសឹងតែអាចយកមកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ យ៉ាងណាមិញក្នុងថ្ងៃនេះយើងនឹងរៀបរាប់ពីគុណប្រយោជន៍របស់គ្រាប់ឈូកដែលវាមិនត្រឹមតែល្អសម្រាប់សុខភាពនេះទេ តែថែមទាំងអាចធ្ចើជាថ្នាំការពារជម្ងឺទៀតផង។

រូបភាព៖ pinterest

១/ ល្អសម្រាប់សុខភាពបេះដូង

សារធាតុម៉ាញ៉េស៉្យូមដែលមាននៅក្នុងគ្រាប់ឈូកគឺជាសារធាតុចិញ្ចឹមដ៏ប្រសើរសម្រាប់សុខភាព ពីព្រោះវាជួយរក្សាតុល្យភាពលំហូរឈាមនៅក្នុងសារពាង្គកាយ និងកាត់បន្ថយបញ្ហាប្រឈមនឹងជម្ងឺបេះដូងជាដើម។

២/ ល្អសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម

នៅពេលដែលអ្នកជម្ងឺទឹកនើមផ្អែមចង់ពិសារអ្វីមួយ គឺគាត់ត្រូវយកចិត្តទុកដាក់ជានិច្ច ដូច្នេះគ្រាប់ឈូកគឺល្អសម្រាប់សុខភាពរបស់គាត់ ដោយសារតែគ្រាប់ឈូកមានកូឡេស្តេរ៉ូលទាប ប៉ុន្តែមានជាតិសរសៃច្រើន ដែលធ្វើអោយជាតិស្ករនៅក្នុងសរសៃឈាមមានលំនឹងមិនបង្កអោយមានការកើនឡើង បើមិនដូច្នោះទេវានឹងធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។

អត្ថប្រយោជន៍ទាំង៣យ៉ាងនៃគ្រាប់ខ្នុរដែលល្អសម្រាប់សុខភាព

៣/ ប្រឆាំងនឹងជំងឺមហារីក

គ្រាប់ឈូកគឺសម្បូរទៅដោយសារធាតុអង់ទីអក់ស៊ីដង់ ដូចជា flavonoids ; thiamineដែលធ្វើអោយប្រព័ន្ធភាពស៊ាំនៅក្នុងសារពាង្គកាយរឹងមាំ និងការប្រឆាំងនឹងការរលាកកោសិកាដែលមិនធ្វើអោយមានគ្រោះថ្នាក់ដូចជាការប៉ះទង្គិចដែលបង្កអោយមានជម្ងឺមហារីក។

៤/ សម្រានលក់ស្រួល

ដោយសារតែគ្រាប់ឈូកប្រៀបដូចជាថ្នាំដែលជួយអោយប្រព័ន្ធសរសៃឈាមដំណើរការបានល្អប្រសើរ ដូច្នេះវាក៏មានភាពងាយស្រួលសម្រាប់អ្នកក្នុងការគេង ហើយវាក៏មានប្រសិទ្ធភាពសម្រាប់អ្នកដែលគាត់ពិបាកក្នុងការគេង។

៥/ ល្អសម្រាប់ការសម្រកទម្ងន់

ពីព្រោះគ្រាប់ឈូកគឺសម្បូរដោយជាតិសរសៃច្រើន ទើបធ្វើអោយអ្នកបរិភោគឆាប់ឆ្អែត ហើយជួយពន្យារពេលក្នុងការទទួលទានចំណីផ្សេងៗទៀត។ ចំណែកកាឡូរីក៏មានកម្រិតទាប ដូច្នេះគ្រាប់ឈូកក៏មិនប៉ះពាល់ដល់ការឡើងគីឡូរបស់អ្នកដែរ។

ការស្រាវជ្រាវបកស្រាយពីមូលហេតុ ៥ ដែលធ្វើឲ្យអ្នកឡើងគីឡូនៅរដូវរងារ

៦/ ការពារភាពឆាប់ចាស់

នៅក្នុងគ្រាប់ឈូកគឺមានអង់ស៊ីមឈ្មោះ L-isoaspartyl methyltransferase ដែលមានតួនាទីជួសជុលនិងព្យាបាលប្រូតេអ៊ីនដែលខូចខាតក្នុងសារពាង្គកាយ។ ហេតុនេះហើយទើបឃើញថានៅក្នុងផលិតផលថែរក្សាសម្រស់មួយចំនួនមានបន្ថែមសារធាតុដែលផ្សំចេញពីគ្រាប់ឈូក ដោយសារវាជួយទប់ស្កាត់ភាពឆាប់ចាស់និងស្នាមជ្រៀវជ្រួញ៕

រូបភាព៖ pinterest

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម