ការស្រាវជ្រាវបកស្រាយពីមូលហេតុ ៥ ដែលធ្វើឲ្យអ្នកឡើងគីឡូនៅរដូវរងារ
- 2020-12-28 06:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការស្រាវជ្រាវបកស្រាយពីមូលហេតុ ៥ ដែលធ្វើឲ្យអ្នកឡើងគីឡូនៅរដូវរងារ
តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តបានបង្ហាញថានារដូវរងារ ប្រជាជនភាគច្រើនមានពិធីជួបជុំដូចជាបុណ្យគ្រីសស្មាសជាដើម ណាមួយមិនមានពន្លឺព្រះអាទិត្យ ទោះបីជាហាត់ប្រាណក៏មិនបែកញើសអ្វីសោះ។ ខាងក្រោមនេះយើងនឹងរៀបរាប់ពីមូលហេតុដែលបង្កអោយអ្នកងាយនឹងឡើងគីឡូ។
១/ មេតាប៉ូលីសនៅក្នុងខ្លួនប្រាណសកម្មជាងមុន
នៅរដូវរងារ ប្រព័ន្ធមេតាប៉ូលីសនៅក្នុងសារពាង្គកាយនឹងមានការលូសលាស់សកម្មជាងមុន ព្រោះក្នុងខ្លួនប្រាណ ត្រូវការថាមពលច្រើនក្នុងការបំលែងដើម្បីអោយសីតុណ្ហភាពក្នុងខ្លួនទទួលបានភាពកក់ក្តៅ ដូចនេះជាហេតុដែលអ្នកត្រូវបរិភោគអាហារដើម្បីទទួលបានថាមពលមកទ្រទ្រង់រាងកាយ។
រូបភាព៖ unsplash
២/ កោសិកាស្តុកទុកជាតិខ្លាញ់
ដោយសារតែជាតិខ្លាញ់មានភាពវិជ្ជមានទៅនឹងពន្លឺព្រះអាទិត្យ នោះខ្លាញ់ភាគច្រើនត្រូវបានរលាយ។ ប៉ុន្តែចៃដន្យនារដូវរងារ គឺអ្នកមិនទទួលបានពន្លឺថ្ងៃពេញលេញ ដូច្នេះសារពាង្គកាយត្រូវស្តុកទុកខ្លាញ់ជាច្រើនដែលធ្វើអោយអ្នកឡើងគីឡូ។
៣/ ត្រៀមខ្លួនរួចរាល់នូវការឈានមកដល់នៃរដូវរងារ
អ្នកប្រៀបដូចជាសត្វខ្លាឃ្មុំទឹកកកគឺចូលចិត្តគេងនាពេលត្រជាក់ ដូច្នេះកូឡេស្តេរ៉ូលដែលមាននៅក្នុងខ្លួនប្រាណគឺមិនបានបាត់បង់នោះទេ ហើយវាអាចកើនឡើងដោយសារតែអ្នកគេងច្រើន ហើយភាគច្រើនញ៉ាំអាហារដែលមិនសូវមានជីជាតិពេញលេញ។
រូបភាព៖ pexels
អត្ថប្រយោជន៍ទាំង៣យ៉ាងនៃគ្រាប់ខ្នុរដែលល្អសម្រាប់សុខភាព
៤/ ញ៉ាំដើម្បីទទួលបានភាពកក់ក្តៅ
នៅពេលដែលអ្នកញ៉ាំអាហារឬចំណីជាដើម សារពាង្គកាយចាប់ផ្តើមធ្វើអោយសីតុណ្ហភាពក្នុងខ្លួនមានការកើនឡើង ដែលអាចអោយអ្នកមានអារម្មណ៍ថាស្រួលខ្លួន។ ជាហេតុធ្វើអោយអ្នកញ៉ាំជាញឹកញាប់ហើយឆាប់ឃ្លានលឿនទៀតផង ឯសារពាង្គកាយនឹងមានការលើសជាតិខ្លាញ់។
រូបភាព៖ shutterstock
៥/ មិនមានការធ្វើលំហាត់ប្រាណ
នរណាក៏ដូចគ្នាដែរ អោយតែពេលរងារគឺមិនចង់ចេញទៅខាងក្រៅទេ បើសម្ងំនៅផ្ទះគឹដឹងតែដេកតែម្តង។ វាជាហេតុដែលធ្វើអោយអ្នកបាត់បង់កម្លាំងចិត្តធ្វើលំហាត់ប្រាណ ចេះតែខ្ចិល ចុងក្រោយធ្វើអោយអ្នកឡើងគីឡូជាលំដាប់។