អត្ថប្រយោជន៍ទាំង៣យ៉ាងនៃគ្រាប់ខ្នុរដែលល្អសម្រាប់សុខភាព
- 2020-12-27 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍ទាំង៣យ៉ាងនៃគ្រាប់ខ្នុរដែលល្អសម្រាប់សុខភាព
អ្នកដឹងរួចស្រាប់ទៅហើយថាផ្លែខ្នុរ អាចញ៉ាំបានទាំងសាច់និងគ្រាប់របស់វា។ ប៉ុន្តែមុននឹងបរិភោគគ្រាប់បាន លុះត្រាតែយកវាទៅស្ងោរជាមុនសិន។ អ្នកធ្លាប់បានដឹងពីគុណប្រយោជន៍របស់ផ្លែខ្នុរហើយ ក្នុងថ្ងៃនេះយើងនឹងរៀបរាប់ប្រាប់ទាក់ទងនឹងអត្ថប្រយោជន៍របស់គ្រាប់ខ្នុរវិញម្តង។
១. ប្រឆាំងនឹងជម្ងឺមហារីក
នៅក្នុងគ្រាប់ខ្នុរសម្បូរទៅដោយសារធាតុអង់ទីអក់ស៊ីដង់ (Antioxidants)ដែលវាមានមុខងារក្នុងការទប់ស្កាត់ការប៉ះទង្គិចនៃប្រព័ន្ធភាពស៊ាំ និងជួសជុលកោសិកាADN ឡើងវិញ។
២. រក្សាតុល្យភាពប្រព័ន្ធរំលាយអាហារ
គ្រាប់ខ្នុរគឺសម្បូរទៅដោយជាតិសរសៃ ដែលវាជួយអោយដំណើរការប្រព័ន្ធរំលាយអាហារប្រព្រឹត្តិទៅបានល្អ ជាពិសេសមិនបង្កអោយមានការទល់លាមក និងទប់ស្កាត់ការរលាកពោះវៀន។ យ៉ាងណាមិញជាតិសរសៃក៏ជាprebiotics ដែលវាធ្វើអោយកកើតនូវមេរោគដែលល្អសម្រាប់សុខភាពនៅក្នុងខ្លួនប្រាណរបស់មនុស្ស។
ប្រើវិធីសម្រកជាច្រើននៅតែមិនស្រកអាចមកពីទម្លាប់ទាំង ៥ យ៉ាងដែលធ្វើអោយអ្នកឡើងគីឡូ
៣. ប្រឆាំងនឹងមេរោគ
នៅពេលដែលអ្នកញ៉ាំអាហារខ្លះ វាអាចធ្វើអោយអ្នកមានការរាគរូស និងមិនស្រួលខ្លួន។ ប៉ុន្តែនៅពេលដែលអ្នកញ៉ាំគ្រាប់ខ្នុរ វានឹងជួយកាត់បន្ថយជាតិពុលនៅក្នុងខ្លួន និងមិនធ្វើអោយអ្នកឈឺទៀតទេ៕
មានស្នាមជ្រីវជ្រួញត្រង់កគប្បីសាកល្បងវិធី ៥ យ៉ាងនេះ