៤ ទម្លាប់របស់មនុស្សល្ងង់ តែធ្វើខ្លួនជាអ្នកចេះ បើអ្នកមានសញ្ញាទាំងនេះគួរកែចេញ
- 2020-12-10 09:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ ទម្លាប់របស់មនុស្សល្ងង់ តែធ្វើខ្លួនជាអ្នកចេះ បើអ្នកមានសញ្ញាទាំងនេះគួរកែចេញ
សម្រាប់មនុស្សគ្រប់គ្នាគឺពិបាកវាយតម្លៃបញ្ញារបស់ពួកគេខ្លាំងណាស់ យ៉ាងណាក្ដី គេនៅតែរកឃើញបាននូវទម្លាប់នានារបស់មនុស្សដែលល្ងង់ តែតាំងខ្លួនជាអ្នកចេះ។ ខាងក្រោមនេះគឺជាទម្លាប់ទាំង៤របស់អ្នកដែលមិនឆ្លាត តែធ្វើខ្លួនដូចជាអ្នកចេះ។
១. មនុស្សល្ងង់គិតថាខ្លួនពូកែជាងអ្នកដទៃ
មនុស្សចេះពិតប្រាកដនឹងស្វែងរកអ្នកពូកែជាងខ្លួនដើម្បីរៀនលុតដំបន្ថែម តែផ្ទុយមកវិញ អ្នកល្ងង់មិនចង់រៀនអ្វីបន្ថែមឡើយ ដោយគិតថាខ្លួនចេះជាងគេរួចទៅហើយ។ អ្នកវិទ្យាសាស្ត្របានរកឃើញថា គ្មានព្រំដែនសម្រាប់ការរៀនសូត្រនោះទេ ដូចនេះបើអ្នកមិនចង់ត្រូវគេដើរចោលនោះទេ គួររៀនបំប៉នបន្ថែមជានិច្ច នៅពេលមានឱកាស។
២. មនុស្សល្ងង់ទម្លាក់កំហុសឲ្យអ្នកដទៃ
មនុស្សដែលមានបញ្ញាវៀងវៃ នៅពេលមានបញ្ហាកើតឡើង នឹងស្វែងរករិះគន់ដើម្បីរកដំណោះ ស្រាយឲ្យបញ្ហា តែអ្នកឆោតល្ងង់វិញ រឿងដំបូងដែលពួកគេធ្វើនោះ គឺទម្លាក់កំហុសឲ្យអ្នកដទៃសិន ដើម្បីកុំឲ្យខ្លួនពាក់ព័ន្ធ ទោះបីជាវាជាទំនួលខុសត្រូវតូចបំផុតក៏ដោយ។
៣. មនុស្សល្ងង់តែងតែគិតថាខ្លួនត្រូវ
នៅក្នុងកាលៈទេសៈដែលមានជជែកវែកញែកកើតឡើង អ្នកដែលឆ្លាត នឹងយល់ពីស្ថានការណ៍ ហើយដាក់ខ្លួនចូលក្នុងស្ថានភាពរបស់អ្នកដទៃ តែបើអ្នកល្ងង់វិញ នឹងយកថាខ្លួនត្រូវជានិច្ច ដោយមិនស្ដាប់ហេតុផលរបស់អ្នកដទៃ ទាំងដែលខ្លួនឯងជាអ្នកខុសក៏ដោយ ដោយពួកគេគិតថា បើទទួលថាខុសគឺខ្លួនអន់ខ្លាំងណាស់។ តែពួកគេមិនដឹងឡើយថា បរាជ័យគឺជាម្ដាយនៃជោគជ័យ។
៤. មនុស្សល្ងង់ ឆាប់ខឹងច្រឡោតនៅពេលឈ្លោះគ្នា
សូម្បីតែអ្នកដែលឆ្លាតបំផុត ក៏មានពេលត្រូវខឹងនឹងរឿងនានាដែរ តែការខឹងរបស់គេគឺមានកម្រិត និងចេះទប់អារម្មណ៍ខ្លួនឯង។ ឧទាហរណ៍ដែលជាក់ស្ដែងបំផុត សម្រាប់មនុស្សល្ងង់ពេលខឹងនោះគឺ បោះទ្រគោះ ស្រែកជេរ បញ្ចេញកំហឹងតាមបែបហឹង្សា មិនចេះផ្សះផ្សារដោយពាក្យសម្ដី។ មនុស្ស និងសត្វខុសគ្នាដោយមនុស្សចេះនិយាយ តែបើពេលឈ្លោះគ្នាមិនចេះនិយាយ បែរជាប្រើហិង្សាវិញនោះ គឺមិនខុសពីសត្វនោះឡើយ៕