ក្បាច់​ហាត់​យូហ្កា​ ឱ្យ​បាន​ត្រគាក​ណែន​ស្អាត

  • 2020-01-29 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​យូហ្កា​ក្រៅ​ពី​ជួយ​ឱ្យ​អារម្មណ៍​ស្ងប់ បំបាត់​ភាព​តាន​តឹង​ហើយ វា​ក៏​អាច​ជួយ​ឱ្យ​សរសៃសសូង​ដើរ​បាន​ស្រួល និង​ធ្វើ​ឱ្យ​រាង​ស្អាត​បាន​ដែរ​។ តោះ​ថ្ងៃ​នេះ យើង​មក​ហាត់​យូហ្កា​៣​ក្បាច់ ដើម្បី​ជួយ​ឱ្យ​បាន​ត្រគាក​ស្អាត កុំ​ឱ្យ​យារ​ធ្លាក់​​​។

១- ក្បាច់​កៅអី (Utkatasana)៖

នេះ​ជា​ក្បាច់​ពេញ​និយម​បំផុត​សម្រាប់​ការ​បន្តឹង​សាច់​ត្រគាក​។ ដំបូង​គឺ​ឈរ​ដាក់​ជើង​ទាំង​ពីរ​ឱ្យ​ត្រង់​ បន្ទាប់​មក​បន្ទន់​ជង្គង់​បន្តិច ដាក់​ទម្ងន់​ខ្លួន​នៅ​លើ​កែង​ជើង ទយ​គូទ​ទៅ​ក្រោយ ហើយ​លើក​ដៃ​ឡើង​លើ ដោយ​បែរ​បាត​ដៃ​ដាក់​ទល់​គ្នា រួច​ងើប​ឡើង​វិញ​។ ធ្វើ​បែប​នេះ​ចុះ​ឡើង​ៗ​​រាល់​ថ្ងៃ​ នោះ​ត្រគាក​អ្នក​នឹង​ឡើង​តឹង​ស្អាត​​ជា​មិន​ខាន​។

២- ​ក្បាច់​ព្រះ​សិវៈ​រេរាំ​ (Dancing Shiva)៖

ក្បាច់​នេះ​អនុវត្ត​ដោយ​ដាក់​ជើង​ម្ខាង​ឈរ​ត្រង់ និង​ម្ខាង​ទៀត​លើក​ឡើង​​ទៅ​លើ ដោយ​មាន​ដៃ​ទប់​លំនឹង (ធ្វើ​ដូច​រូប)។ ក្បាច់​នេះ​នឹង​ជួយ​លើក​សាច់​ដុំ​ជើង​ទាំង​ពីរ មិន​ឱ្យ​មាន​សាច់​យារ​ធ្លាក់​។ ​

៣- ​ក្បាច់​ស្ពាន (Bridge Pose)៖

ដេក​ផ្ងារ​លើ​កម្រាល​ ហើយ​កន្ធែក​ជើង​និង​បើក​ត្រគាក​ឱ្យ​ទូលាយ​បន្តិច​។ បន្ទាប់​មក​បញ្ឈរ​កែងជើង​ទាំង​ពីរ​ច្រត់​នឹង​កម្រាល រួច​លើក​ឱ្យ​​ត្រគាក​ហើប​ឡើង​លើ​។ អ្នក​ក៏​អាច​យក​ដៃ​ទៅ​ទប់​ក​ជើង​ក៏​បាន​​ ដើម្បី​រក្សា​លំនឹង និង​មិន​ឱ្យ​រោយ​ជើង​។ ក្បាច់​នេះ​ជួយ​ដុត​បំផ្លាញ​កាឡូរី​និង​សម្រួល​សរសៃ​បាន​យ៉ាង​ល្អ៕

ចុចអាន៖ ក្បួន​ហាត់​យូហ្កា​​នៅ​ផ្ទះ​ដើម្បី​ឱ្យ​ដើម​ទ្រូង​តឹង​ មូល​ក្លំ​

ចុចអាន៖ វីដេអូ​ហាត់​យូហ្កា​៧​ក្បាច់​ងាយ​ៗ សម្រាប់​អ្នក​​ចង់​ស្គម​តែ​ខ្ជិល​ហាត់​ប្រាណ

ប្រភព៖ myhealthtips ប្រែសម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម