វីដេអូហាត់យូហ្កា៧ក្បាច់ងាយៗ សម្រាប់អ្នកចង់ស្គមតែខ្ជិលហាត់ប្រាណ
- 2017-07-12 05:12:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូហាត់យូហ្កា៧ក្បាច់ងាយៗ សម្រាប់អ្នកចង់ស្គមតែខ្ជិលហាត់ប្រាណ
សម្រាប់មិត្តនារីៗដែលចង់សម្រកទម្ងន់ ប៉ុន្តែដឹងខ្លួនឯងថាមិនចូលចិត្តហាត់ប្រាណធ្ងន់ៗ ឬរាំតាមចង្វាក់ភ្លេង ក៏មិនបាច់ព្រួយបារម្ភដែរ ព្រោះនៅមានវិធីមួយទៀតគឺការហាត់យូហ្កា ដែលអាចជួយអ្នកបានយ៉ាងមានប្រសិទ្ធភាពមិនចាញ់វិធីផ្សេងៗឡើយ។
កាយវិការហាត់យូហ្កានីមួយៗគឺសុទ្ធតែអាចដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយ និងបញ្ចេញញើសជាតិពុល ចេញពីរាងកាយបាន និងជួយឲ្យនារីៗមានរាងស្អាតបានថែមទៀត។ សម្រាប់អ្នកដែលមិនទាន់ជ្រាបពីវិធីក្នុងការហាត់យូហ្កា ថ្ងៃនេះ Kanha នឹងបង្ហាញក្បាច់ចំនួន ៧ដែលងាយៗនិងអាចជួយសម្រកទម្ងន់បាន។
១. Boat Pose ជួយសម្រករាងនិងក្បាលពោះ
២. ក្បាច់ Cow Pose ជួយពង្រីកដើមទ្រូង
៣. Warrior Pose ជួយសម្រកជាតិខ្លាញ់ និងកាត់បន្ថយការឈឺចង្កេះ ឈឺជើង និងជង្គង់បាន។
៤. Twisted Pose ជួយសម្រកក្បាលពោះ ចង្កេះ ភ្លៅ និងស្មា។
៥. Seated Forward Bend ក្បាច់នេះជួយសម្រួលដល់ការរំលាយអាហារ និងគ្រប់គ្រងសាច់ដុំផ្នែកខាងក្រោយ និងភ្លៅ។
៦. Bow Pose ក្បាច់នេះរាងពិបាកបន្តិច ប៉ុន្តែវាមានប្រសិទ្ធភាពច្រើនក្នុងការសម្រកក្បាលពោះ។
៧. Corpse Pose នឹងធ្វើឲ្យសាច់ដុំ និងតួខ្លួនរបស់អ្នកបានសម្រាកពេញលេញ ៕