ក្បួន​ហាត់​យូហ្កា​​នៅ​ផ្ទះ​ដើម្បី​ឱ្យ​ដើម​ទ្រូង​តឹង​ មូល​ក្លំ​

  • 2017-08-03 03:04:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម​ទ្រូង​គឺ​ជា​ចំណុច​ទាក់ទង​បំផុត​មួយ​នៅ​លើ​ដង​ខ្លួន​របស់​នារី​។ ​ហើយ​ការ​ដែល​សុដន់​ទៅ​ជា​យារ​ធ្លាក់​ បាន​ធ្វើ​ឱ្យ​សម្រស់​របស់​នារី​ធ្លាក់​ចុះ​ទៅ​តាម​នោះ​ដែរ​។ មាន​កត្តា​ជា​ច្រើន​ដែល​បណ្ដាល​ឱ្យ​ដើម​ទ្រូង​លែង​មូល​ស្អាត​ដូច​ពី​មុន​ ដូច​ជា​ ការ​បំបៅ​ដោះ​កូន ការ​មាន​ផ្ទៃ​ពោះ មិន​សូវ​ហាត់​ប្រាណ​ និង​កត្តា​វ័យ​ជា​ដើម​។

ប៉ុន្តែ​កុំ​បារម្ភ​ទៀត​អី! ថ្ងៃ​នេះ វិបសាយ​កញ្ញា មាន​វិធី​ថ្មី​មួយ​​​ដែល​ងាយ​ស្រួល និង​ចំណាយ​ពេល​តិច​ តែ​អាច​ធ្វើ​ឱ្យ​ដើម​ទ្រូង​នារី​នៅ​តែ​ស្រស់​ស្អាត ​តឹង​ណែន​​ គឺ​ការ​ហាត់​យូហ្កា​ដោយ​ប្រើ​ក្បាច់​ទាំង​៣ខាង​ក្រោម​នេះ​៖ ​

១- Suryanamaskar:

​ក្បាច់​មួយ​នេះ តម្រូវ​ឱ្យ​អ្នក​ឈរ​ឱ្យ​ត្រង់​ខ្លួន​ ហើយ​ពត់​ខ្លួន​មក​ក្រោយ​។​ ធ្វើ​បែប​នេះ​១០​នាទី​ជា​ប្រចាំ​នឹង​ជួយ​បើក​សាច់ដុំ​នៅ​ត្រង់​ដើម​ទ្រូង​ ធ្វើ​ឱ្យ​វា​ឡើង​តឹង និង​ណែន​ក្លំ​ជាង​មុន​។

២- Vrikshasana:

ពាក្យ​ Vriksh ​មាន​ន័យ​ថា​ដើម​ឈើ​ ដែល​ជា​កាយវិការ​នៃ​ការ​ឈរ​ឱ្យ​ត្រង់​ខ្លួន​ ហើយ​លើក​ដៃ​ទាំង​ពីរ​ឡើង​លើ​ដាក់​ផ្គុំ​ចូល​គ្នា​ពី​លើ​ក្បាល​ ជើង​ឆ្វេង​បញ្ឈរ​ត្រង់ ឯ​​ជើង​ស្ដាំ​លើក​ឡើង​មក​ដាក់​ជិត​ភ្លៅ​​ជើង​ឆ្វេង​។ បន្ទាប់​មក​ ទម្លាក់​ដៃ​ទាំង​ពីរ​សន្សឹម​ៗ​មក​ដល់​ពី​មុខ​ដើម​ទ្រូង។ រក្សា​ចលនា​បែប​នេះ​២-៣​នាទី ហើយ​ប្ដូរ​ទៅ​ម្ខាង​ទៀត។​

៣- Bhujangasana:

ក្បាច់​នេះ​ត្រូវ​ឱ្យ​អ្នក​ហាត់​ដេក​ផ្កាប់​មុខ​នៅ​លើ​កម្រាល​ បន្ទាប់​មក​យក​ដៃ​ទាំង​ពីរ​មក​ច្រត់​ទប់​លំនឹង​ខ្លួន​ ងើប​ក្បាល​និង​ទ្រូង​ឡើង​ពត់​ទៅ​ខាង​ក្រោយ​ ដូច​លំនាំ​ពស់​បើក​វែក​។ ធ្វើ​បែប​នេះ​ចុះ​ឡើង​ៗ​ដើម្បី​ឱ្យ​សាច់​ដុំ​ទ្រូង​ឡើង​តឹង​ និង​ពង្រីក​ដើម​ទ្រូង​ឱ្យ​ធំ​និង​ស្រស់​ស្អាត​ជាង​មុន​។ ​

៣​វិធី​នេះ​ តើ​គ្នា​យើង​គិត​ថា​ មួយ​ណា​ងាយ​ស្រួល​ជាង? អាច​សាក​ល្បង​ពី​ពេល​នេះ​បាន ដើម្បី​ឆាប់​បាន​ឃើញ​លទ្ធផល​!

ប្រភព៖ Boldsky ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម