ឧស្សាហ៍ភ្លេចភ្លាំងមែនទេ កុំបារម្ភអាហារទាំង ៥ នេះអាចកែខៃបាន

  • 2017-08-04 10:25:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សមត្ថភាព​ខួរ​ក្បាល​របស់​មនុស្ស​ពិត​ជា​មាន​មិន​ដូច​គ្នា​ទេ​ អ្នក​ខ្លះ​អាច​មាន​ការ​ចង​ចាំ​ដែល​ល្អ​ប្រសើរ​ជាង​មនុស្ស​ដទៃ​ទៀត​។ ចុះ​ចំណែក​ឯ​អ្នក​ដែល​មាន​បញ្ហាភ្លេចភ្លាំងច្រើនវិញ តើ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា​? ​កញ្ញា ​សូម​ណែ​នាំ​នូវ​អាហារ​ចំនួន​ ៤ ប្រភេទ​ដែល​ជួយ​អ្នក​ក្នុង​ការ​កែ​ខៃ​បញ្ហា​ភ្លេច​ភ្លាំង​ច្រើន ​និង​ជួយ​ធ្វើ​ឱ្យ​ស្មារតី​ប្រមូល​ផ្តុំ​បាន​ល្អ​៖

១. កាហ្វេ៖ ​ជាតិ​កាហ្វេ​អ៊ីន​ជួយ​ធ្វើ​ឱ្យ​អ្នក​មាន​កម្លាំង​និង​ថាមពល​ ជា​ពិសេស​គឺ​ធ្វើ​ឱ្យ​អារម្មណ៍​ប្រមូល​ផ្តុំ​បាន​ល្អ​។ ប៉ុន្តែ​យោបល់​ល្អ​គួរ​កុំ​បរិភោគ​កាហ្វេ​ឱ្យ​លើស​ពី ​២ ​ទៅ ​៣ ​កែវ​ក្នុង​មួយ​ថ្ងៃ​អី ព្រោះ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន​នឹង​ធ្វើ​ឱ្យ​អ្នក​ញ័រ​ដៃ​ញ័រ​ជើង ហើយ​នេះ​ជា​សញ្ញាណ​នៃ​ការ​ខូច​ប្រព័ន្ធ​ប្រសាទ​។

រូបតំណាង

**២. សូកូឡា៖** ជាតិ​កាកាវ​ជួយ​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ល្អ និង​ស្មារតី​ស្រស់​ថ្លា​ ហើយ​វា​ក៏​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន​បន្តិច​បន្តួច​ផងដែរ​។ ម្យ៉ាង​ទៀត ​វា​ក៏​ជា​ជម្រើស​ដ៏​ល្អ​ផង​ដែរ​បើ​សិន​ជា​អ្នក​កំពុង​មាន​អារម្មណ៍​ថា​ងងុយ​គេង​បើក​ភ្នែក​មិន​រួច​។

រូបតំណាង

៣. តែ៖ មាន​ផ្ទុក​សារជាតិ​អាលតេនីន​ ដែល​មាន​មុខ​ងារ​ផ្តល់​ថាមពល​ទៅ​កាន់​ខួរ​ក្បាល​ ជា​ពិសេស​វា​ក៏​ជួយ​ឱ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ថ្លា​ផង​ដែរ​។

រូបតំណាង

៤. គ្រឿង​សមុទ្រ​៖ ប្រូតេអ៊ីន​ជាតិ​ដែក​ដែល​មាន​នៅ​ក្នុង​អាហារ​គ្រឿង​សមុទ្រ​ ជួយ​ពង្រឹង​ស្មារតី​នៃ​ការ​ចង​ចាំ ​និង​កាត់​បន្ថយ​ការ​ស្ត្រេស៕

រូបតំណាង

ចុចអាន៖មានអ្វីកើតឡើង បើអ្នកបរិភោគស៊ុតជាអាហារពេលព្រឹករាល់ថ្ងៃ

ចុចអាន៖កុំ​សូវ​ញុំា​អាហារ​ទាំង​នេះ​ពេក បើ​ចង់​ឲ្យ​ស្បែក​រលោង​ស្អាត អត់កើត​មុន

ចុចអាន៖ញុំា​អាហារ​ទាំង​នេះ អត់ធាត់ហើយ​ជួយ​ឲ្យ​គេង​លក់​ស្រួលទៀត

ប្រភព៖ curejoy ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម