កុំ​សូវ​ញុំា​អាហារ​ទាំង​នេះ​ពេក បើ​ចង់​ឲ្យ​ស្បែក​រលោង​ស្អាត អត់កើត​មុន

  • 2017-07-20 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​លោក​អ្នក ចង់​មាន​ស្បែក​រលោង​ស្អាត ហើយ​មិន​ចេញ​ស្នាម​អុច ជ្រួញ ឬ មុន​ នោះ អ្នក​គួរ​តែ​ជៀស​វាង​ទទួល​ទាន ឬ​ ផឹក​នូវ​អាហារ​ទាំង​ប៉ុន្មាន​ប្រភេទ​នេះ។ អាហារ​ទាំង​នេះ អាច​ញុំា​បាន ប្រសិន​បើ​យូរៗ​ម្តង ប៉ុន្តែ​បើ​ញុំា​ញឹក​ញាប់ អ្នក​នឹង​ឃើញ​ពី​ផល​វិបាក​លើ​ស្បែក​ជាមិន​ខាន។

១. ជាតិ​អាកុល ៖

យើងគ្រប់​គ្នា​សុទ្ធ​តែដឹងថា ជាតិ​អាកុល មាន​ដូចជា ស្រា ឬ បៀរ ជា​ដើម វា​មិន​ល្អ ចំពោះ​សុខភាព​នោះ​ទេ​។ ប៉ុន្តែ​លើស​ពី​នេះ វា​ក៏​កាន់​តែ​អាក្រក់​សម្រាប់​ស្បែក​ផង​ដែរ បើ​អ្នក​ផឹក​វា​ច្រើន​ឥតល្ហែរ​នោះ​។

២. ជាតិ​ប្រៃ

គ្រោះ​ថ្នាក់​នៃការ​ទទួល​ទាន​ជាតិ​ប្រៃ​ច្រើន គឺ​អាច​ប៉ះពាល់​ដោយ​ប្រយោល​ ដល់​បេះដូង។ ប៉ុន្តែ​ក្នុង​នោះ​ វា​ក៏​បណ្តា​លឲ្យ​ភ្នែក​ និង​ស្បែក​មុខ​របស់អ្នក​ឡើង​ព័ណ៌​ស្រអាប់​ផង​ដែរ​។

៣. កាហ្វេ

ផឹក​កាហ្វេ ២​កែវ ក្នុង ១​ថ្ងៃ អាច​ធ្វើ​ឲ្យ​ស្បែក​ឡើង​ជ្រីវជ្រួញ ចាស់​ជាង​វ័យ ព្រោះ​ថា​ជាតិ​អាហ្វេអ៊ីន  វា​ធ្វើ​ឲ្យ​​អរម៉ូន​ បញ្ចេញ​ជាតិ​ម្យ៉ាង ដែល​បណ្តាល​ឲ្យ​​ប៉ះពាល់​ដល់​ស្បែក​។

ចុច៖ រឿង​អាក្រក់ ១០​យ៉ាង​ អាច​កើត​ឡើង​ចំពោះ​ស្រី​ៗ​ដែល​ចូលចិត្ត​ផឹក​កាហ្វេ​រាល់​ថ្ងៃ

៤. អាហារ​ចៀន

អាហារ​ចៀន ដូច​ជា​ ដំឡូង​ចៀន ឬ ចេក​ចៀន ឬ ម្ហូប​ចៀន​ផ្សេង​ទៀត ធ្វើ​ឲ្យ​ចរន្ត​ឈាម ដើរ​យឺត ដែល​បណ្តាល​ស្ទះ​រន្ធ​ខ្យល់ ហើយ​បាក់តេរី​ចូល បណ្តាល​ឲ្យ​មុខ​ចេញ​មុន​។

៥. ជាតិ​ស្ករ

   ទទួល​ទាន​ជាតិ​ស្ករ​ច្រើន​ហួស ពី​តម្រូវការ ក៏​អាច​ធ្វើឲ្យ​ប្រព័ន្ធ​សុំា​របស់​រាង្គកាយ​ចុះ​ខ្សោយ បណ្តោយ​ឲ្យ​បាក់​តេរី មាន​ឱកាស​ជ្រៀត​ចូល ហើយ​បង្ករ​ឲ្យ​ចេញ​មុន នៅលើ​ស្បែក​ដង​ខ្លួន​។  

៦. អាហារ​មាន​ជាតិ​ទឹក​ដោះគោ

ញុំា​អាហារ​ប្រភេទនេះ​ច្រើន ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​ចេញ​មុន​ផង​ដែរ​។

ចុច៖ ញុំា​អាហារ​ទាំង​នេះ​ខុស​ពេល ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​ដែរ

៧.​ សត្វ​ដែល​មាន​សំបក

តួ​យ៉ាង​ដូចជា ងាវ គ្រំ បង្កង ខ្ចៅ ខ្យង ក្តាម ជា​ដើម សុទ្ធ​តែ​មាន​ជាតិ​អ៊ីយ៉ូដ ដែល​បង្ក​ឲ្យ​ស្បែក​ស្ងួត ហើយ​ឆាប់​ចេញ​មុន​។

៨. អាហារ​កំដរ​មាត់

ដូចជា ស្ករគ្រាប់ ឬ អាហារ​សម្រន់​ក្នុង​កញ្ចប់​ខ្លះ គឺ​វា​មិន​មាន​អាហារ​រូបត្ថម្ភ​គ្រប់គ្រាន់​នោះ​ទេ ហើយ​វាអាច​ធ្វើ​ឲ្យ​​ស្បែក​របស់​អ្នក​ ​ប្រែ​ព័ណ៌ទៅ​ជា​ស្រអាប់។

៩. ប្រភេទ​អាហារ​សិប្បនិមិ្មត

ដូច​ជា ទឹក​ក្រូច​ព័ណ៌ ឬ ស្ករ​គ្រាប់​ព័ណ៌ ដែល​វា​គ្រាន់​តែ​មាន​ព័ណ៌​ស្អាត តែ​គ្មាន​ជាតិ​អ្វី​នោះ ក៏​ធ្វើ​ឲ្យ​ជាតិ​គីមី ចូល​ទៅ​បំផ្លាញ​កោសិកា​ស្បែក​ផង​ដែរ​៕  

ចុចអាន៖ ផ្លែឈើ​ ៤ ប្រភេទ​ស្រីៗ​គួរ​តែ​ចៀសវាង​ បើ​សិន​ជា​​ចង់​ស្រក​ទម្ងន់មែន​

ប្រភព៖ Beautyandtips ប្រែសម្រួល៖ ភារី

អត្ថបទពេញនិយម