ម៉ាក់ប៉ាដែលមានទំលាប់លួងកូនដោយឧបករណ៍អេឡិចត្រូនិច មិនដឹងពីផលប៉ះពាល់សម្រាប់កុមារ

  • 2025-09-03 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម៉ាក់ប៉ាដែលមានទំលាប់លួងកូនដោយឧបករណ៍អេឡិចត្រូនិច មិនដឹងពីផលប៉ះពាល់សម្រាប់កុមារខាងក្រោមដូចជា៖

១. បញ្ហាការផ្ចង់អារម្មណ៍និងការរៀនសូត្រ៖ ពេលគេងបានតិច កុមារអាចពិបាកផ្ចង់អារម្មណ៍នៅសាលារៀន សមត្ថភាពចងចាំនិងដោះស្រាយបញ្ហាអាចថយចុះ។

២. បញ្ហាអាកប្បកិរិយា៖ គេងបានតិច នឹងនាំអោយកុមារអាចងាយខឹង ស្រងូតស្រងាត់ ឬមានអាកប្បកិរិយាមិនល្អ និងមានបញ្ហាក្នុងការគ្រប់គ្រងអារម្មណ៍។

៣. បញ្ហាសុខភាពផ្លូវកាយ៖ ការគេងមិនគ្រប់គ្រាន់នឹងអោយប្រព័ន្ធភាពស៊ាំអាចចុះខ្សោយ បង្កើនហានិភ័យនៃការឈឺថ្កាត់ញឹកញាប់ អាចបង្កើនហានិភ័យនៃការធាត់ និងជំងឺទឹកនោមផ្អែមទៅថ្ងៃក្រោយ។

៤. ការអភិវឌ្ឍយឺត៖ ការគេងមិនគ្រប់គ្រាន់អាចប៉ះពាល់ដល់ការលូតលាស់និងការអភិវឌ្ឍទូទៅ។

៥. បញ្ហាសុខភាពផ្លូវចិត្ត៖ គេងមិនគ្រប់យូរៗទៅ នឹងអាចបង្កើនហានិភ័យនៃភាពថប់បារម្ភនិងធ្លាក់ទឹកចិត្ត អាចប៉ះពាល់ដល់ទំនុកចិត្តនិងតំលៃផ្ទាល់ខ្លួន។

៦. បញ្ហាទំនាក់ទំនងសង្គម៖ គ្រាន់តែគេងមិនគ្រប់ ក៏កុមារអាចពិបាកក្នុងការទំនាក់ទំនងជាមួយមិត្តភក្តិនិងគ្រូ អាចមានបញ្ហាក្នុងការចូលរួមសកម្មភាពសង្គមបានដែរ។

៧. គុណភាពជីវិតទាប៖ ការគេងមិនគ្រប់គ្រាន់អាចប៉ះពាល់ដល់គុណភាពជីវិតជារួមកុមារអាចមានអារម្មណ៍អស់កម្លាំងនិងគ្មានភាពសប្បាយរីករាយ។

ប៉ាម៉ាក់គួរសង្កេតមើលសញ្ញានៃការនឿយហត់ឬភាពសកម្មហួសហេតុនៅពេលថ្ងៃ ដើម្បីកែតម្រូវម៉ោងគេងពេលយប់ឱ្យសមស្រប។ ការរក្សាទម្លាប់គេងឱ្យបានទៀងទាត់និងមានរបៀបរៀបរយគឺមានសារៈសំខាន់សម្រាប់សុខភាពនិងសុខុមាលភាពរបស់កុមារ។

ប្រភព៖ healthhacks ប្រែ​សម្រួល៖ សិរីរត្នន៍