មានអ្វីកើតឡើង បើអ្នកបរិភោគស៊ុតជាអាហារពេលព្រឹករាល់ថ្ងៃ
- 2017-08-03 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានអ្វីកើតឡើង បើអ្នកបរិភោគស៊ុតជាអាហារពេលព្រឹករាល់ថ្ងៃ
ស៊ុតជាជម្រើសអាហារពេលព្រឹកដ៏ល្អបំផុត សម្រាប់អ្នកដែលគ្មានពេលបរិភោគអាហារពេលព្រឹកបានគ្រប់គ្រាន់ ព្រោះវាមានភាពងាយស្រួលនិងចំណាយពេលតិច។ បើទោះជាមានការស្រាវជ្រាវមួយចំនួនបញ្ជាក់ថា វាធ្វើឱ្យប៉ះពាល់ដល់សុខភាពបេះដូងក្តី ប៉ុន្តែត្រឹមតែស៊ុតមួយគ្រាប់ជាអាហារពេលព្រឹករាល់ថ្ងៃគ្មានអ្វីធ្វើឱ្យអ្នកមានការព្រួយបារម្ភឡើយ។
១. មិនងាយធ្វើឱ្យមានអារម្មណ៍ឃ្លាន៖ ស៊ុតមានជាតិប្រូតេអ៊ីនច្រើនដែលជួយបង្កើនថាមពលសម្រាប់រាងកាយរបស់អ្នក ដូច្នេះអ្នកមិនងាយមានអារម្មណ៍អស់កម្លាំងនិងឆាប់ឃ្លានទេ។
២. ជាប្រភពនៃប្រូតេអ៊ីនដ៏សម្បូរបែប៖ ស៊ុតមួយគ្រាប់មានផ្ទុក ៧០ កាឡូរី មិនតែប៉ុណ្ណោះវាសម្បូរទៅដោយជាតិដែកដែលជួយរក្សាលំនឹងជាតិស្ករក្នុងឈាម។
៣. ជួយសម្រកទម្ងន់៖ ដោយសារតែស៊ុតធ្វើឱ្យមានអារម្មណ៍ឆ្អែតបានយូរ ដូច្នេះអ្នកមិនបាច់បារម្ភខ្លាចឃ្លានហើយញ៉ាំចំណីផ្តេសផ្តាសច្រើនទេ។
៤. កាត់បន្ថយអារម្មណ៍ស្ត្រេស៖ ជាតិអាមីណូអាស៊ីតនៅក្នុងស៊ុតជួយជម្រុញអ័រម៉ុន Serotanin ដែលមាននាទីប្រឆាំងជាមួយអារម្មណ៍តានតឹងនិងការស្ត្រេស។
៥. ជំនួយស្បែកនិងសក់៖ ស៊ុតមានផ្ទុកវីតាមីនបេ ដែលជួយដល់សុខភាពស្បែក សរសៃសក់ និងក្រចក។
៦. ធ្វើឱ្យធ្មេញនិងឆ្អឹងរឹងមាំ៖ វីតាមីនដេរបស់ស៊ុតធ្វើឱ្យឆ្អឹងនិងធ្មេញរបស់អ្នករឹងមាំ។
៧. កាត់បន្ថយជំងឺមហារីកសុដន់៖ សារជាតិ Choline ដែលមាននៅក្នុងផ្នែកក្រហមរបស់ស៊ុត ជួយកាត់បន្ថយអត្រាកើតជំងឺមហារីកសុដន់របស់ស្ត្រី៕
ចុចអាន៖ញ៉ាំខ្ទឹមបារាំងក្រហមប្រចាំថ្ងៃ អាចប្រឆាំងជំងឺសាហាវនេះបាន
ចុចអាន៖ប្រើតែចេកមួយមុខ អាចឱ្យគេងលក់ស្រួល ខ្លាំងជាងថ្នាំងងុយគេងទៀត!
ចុចអាន៖កុំភ្លេចទឹកសណ្តែកឲ្យសោះ បើចង់ស្គមលឿនដូចចិត្តនោះ!