ដឹងពីផលប៉ះពាល់នៃ ការចូលគេងយប់ជ្រៅសម្រាប់កុមារ ប៉ាម៉ាក់គួរប្តូរទម្លាប់របស់កូនៗជាថ្មី
- 2025-09-03 07:01:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងពីផលប៉ះពាល់នៃ ការចូលគេងយប់ជ្រៅសម្រាប់កុមារ ប៉ាម៉ាក់គួរប្តូរទម្លាប់របស់កូនៗជាថ្មី
ម៉ោងដែលគួរចូលគេងនិងចំនួនម៉ោងគេងតាមអាយុរបស់កុមារ៖
១. ទារកអាយុ ០-៣ ខែ៖
គួរគេង ១៤-១៧ ម៉ោងក្នុងមួយថ្ងៃ មិនមានម៉ោងចូលគេងជាក់លាក់ទេ ព្រោះគេងច្រើនដងក្នុងមួយថ្ងៃ ក្រោកតែពេលត្រូវបៅ។
២. ទារកអាយុ ៤-១១ ខែ៖
គួរគេង ១២-១៥ ម៉ោងក្នុងមួយថ្ងៃ គួរចូលគេងប្រហែល ៧-៨ ម៉ោងល្ងាច។
៣. កុមារអាយុ ១-២ ឆ្នាំ៖
គួរគេង ១១-១៤ ម៉ោងក្នុងមួយថ្ងៃ គួរចូលគេងប្រហែល ៧-៨ ម៉ោងល្ងាច។
៤. កុមារអាយុ ៣-៥ ឆ្នាំ៖
គួរគេង ១០-១៣ ម៉ោងក្នុងមួយថ្ងៃ គួរចូលគេងចន្លោះ ៧-៨ ម៉ោងល្ងាច។
៥. កុមារអាយុ ៦-១៣ ឆ្នាំ៖
គួរគេង ៩-១១ ម៉ោងក្នុងមួយយប់ គួរចូលគេងចន្លោះ ៨-៩ ម៉ោងយប់។
៦. មនុស្សវ័យជំទង់អាយុ ១៤-១៧ ឆ្នាំ៖
គួរគេង ៨-១០ ម៉ោងក្នុងមួយយប់ គួរចូលគេងចន្លោះ ៩-១០ ម៉ោងយប់។
ការយល់ដឹងពីដំណេករបស់កូនមានសារៈសំខាន់ណាស់ ដែលប៉ាម៉ាក់ដឹងថា តម្រូវការគេងអាចខុសគ្នាខ្លះរវាងកុមារម្នាក់ៗ។ ប៉ាម៉ាក់គួរសង្កេតមើលសញ្ញានៃការនឿយហត់ឬភាពសកម្មហួសហេតុនៅពេលថ្ងៃ ដើម្បីកែតម្រូវម៉ោងគេងពេលយប់ឱ្យសមស្រប។
ការរក្សាទម្លាប់គេងឱ្យបានទៀងទាត់និងមានរបៀបរៀបរយគឺមានសារៈសំខាន់សម្រាប់សុខភាពនិងសុខុមាលភាពរបស់កុមារ។ សូមកុំបណ្តោយ កុំទំលាប់តាមកូនគេងយប់ៗពេក សូមព្យាយាមបង្កើតទំលាប់ចូលគេងអោយកូនអោយបានទៀងទាត់ មុនកូនកែទំលាប់សែងបាន ពិសេសការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចមុនគេង។