នារីសម័យថ្មីចង់ចងចិត្តបុរសគួរមាន ៣ ចំណុចនេះ!

  • 2019-08-29 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កើតមក​ធ្វើជាមនុស្ស​ស្រីមិនមែន​ជារឿង​ងាយស្រួល​ឡើយ។ សឹងតែ​គ្រប់គ្នា​ត្រូវ​តែតុប​តែង​មុខពេល​ចេញ​ទៅ​ក្រៅម្តងៗ ស្លៀកពាក់​ឲ្យបាន​សមរម្យ ថែរក្សាខ្លួន​ប្រាណឲ្យ​បានល្អ បូករួម​ទាំង​កាយវិការ ពាក្យ​ពេចន៍​សម្តី​សំដៅ​ជាដើម។ យ៉ាងណា​ក៏ដោយ មនុស្ស​ស្រីម្នាក់ៗ​មានមន្តស្នេហ៍រៀងៗ​ខ្លួន។ មន្តស្នេហ៍​នារីសម័យ​ទំនើប​គួរមាន ៣ ចំណុចនេះ​ដែលងាយ​ចងចិត្ត​បុរស​ដោយ​មិន​ដឹងខ្លួន៖

១. មន្តស្នេហ៍​ទីមួយស្ថិត​នៅលើ​ស្នាមញញឹម

ស្នាមញញឹម​ជាមុនស្នេហ៍​ដ៏សំខាន់​សម្រាប់នារី​គ្រប់រូប​គួរតែ​មាន។ សាកគិត​មើលថាប្រសិន​បើអ្នកជា​មនុស្ស​ម្នាក់ពូកែ​តែ​ក្រៀមក្រំ មុខមិន​ស្រស់​បស់ ពុំមាន​នរណាហ៊ាន​នៅក្បែរ​អ្នកឡើយ។ ផ្ទុយទៅវិញ ចូរ​ព្យាយាម​ធ្វើជា​មនុស្សគិត​រឿងល្អ បែបវិជ្ជមាន​ បោះ​បង់ចោល​នូវរឿងមិន​ល្អទើប​ជា​ការ​ល្អ។ សាកធ្វើបែប​នេះអ្នក​នឹង​ទទួលបាន​លទ្ធផល​ល្អ។

២. មន្តស្នេហ៍​ទីពីរ​ស្ថិតនៅ​លើភ្នែក

ដួច​ដែលអ្នក​បានដឹង​អញ្ចឹង ភ្នែកឆ្លុះ​បញ្ចាំង​យ៉ាងច្បាស់​។ បើអ្នកមាន​កែវភ្នែក​មិនស្រស់ មិន​រាក់ទាក់​ស្រទន់ ជឿជាក់ថា​មិនមាន​នរណា​ម្នាក់ហ៊ាន​ជជែក​ទៅកាន់​អ្នកឡើយ។ ដូច្នេះ សុភាព​នារីគួរតែ​ចេះ​គ្រប់គ្រង​ចិត្តនិង​កែវភ្នែករបស់​ខ្លួនឲ្យបាន​ស្រស់​ស្រទន់ ទើបមាន​អ្នកផង​ចង់​និយាយ​រកក្បែរ។

៣. មន្តស្នេហ៍​ទីបី​ស្ថិត​នៅលើ​ចរិត

ចរិតមាយាទ​គឺជា​រឿងដ៏​សំខាន់​បំផុត​របស់នារី​គ្រប់រូប។ ទាំង​កាយវិការ ពាក្យ​សម្តី ចរិតល្ក្ខណៈ ការដេក​ ដើរ ឈរ អង្គុយ ត្រូវតែ​មើលមក​ឲ្យសម​ជា​ស្រី្ត។ កើតមក​មានរូប​ស្អាត​តែចរិកតមិន​ដូចរូប​សម្រស់​នោះ​ តើមាន​នរណាចង់​នៅក្បែរ​អ្នក​បន្តទៀត តែពេល​ខ្លះមនុស្សមួយ​ចំនួនទោះបីមាន​ចរិយាសម្បត្តិមិនស្អាត​តែមាន​ចរិតសុភាពស្លូត​បូត​គួរឲ្យគោរព​ស្រលាញ់​ជាទីរាប់អាន។ សរុបមក​បើ​មាន​រូប​សម្ផស្សស្រស់​ស្អាត​ហើយ​ចរិតមាយាទ​ល្អទៀត​គឺពិត​ជាល្អ។​

ចុចអានបន្ត៖

ជា​នារី​ដែល​​គួរឲ្យស្រឡាញ់ និង​មើលទៅមានទំនុកចិត្តខ្ពស់ គួរ​កុំ​ឲ្យ​មាន​ចំណុច​នេះ

៨ ចំណុចដែលមនុស្សប្រុសចាប់អារម្មណ៍លើរាងកាយនារី

ប្រភព៖ jelly ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម