ទម្លាប់អាក្រក់ ប្រចាំរបស់មនុស្សទូទៅ ​កំពុងបំផ្លាញខួរក្បាល និងការរស់នៅឲ្យមានគុណភាពខ្សោយ

  • 2025-07-11 09:12:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្លាប់អាក្រក់ទាំង៧ ​ដែលអាចបំផ្លាញខួរក្បាល និងការរស់នៅមានគុណភាពខ្សោយ

១. ទម្លាប់មិនហាត់ប្រាណ

  • ការហាត់ប្រាណប្រៀបដូចជាឱសថដែលទេវតាឱ្យ ការហាត់ប្រាណគឺល្អសម្រាប់សុខភាព។

  • ពេលហាត់ប្រាណជម្រុញឱ្យមានការលូតលាស់កោសិកាក្នុង Hippocampus ដែលស្ថិតក្នុងផ្នែកខួរក្បាលខាងក្រោមហៅថា Temporal Lobe។

  • ការលូតលាស់កោសិកាក្នុងខួរក្បាល ក៏ដូចជាការបណ្ដុះសុីណាប់ថ្មី ធ្វើឱ្យសមត្ថភាពចងចាំ និងការសិក្សារបស់អ្នកកាន់តែប្រសើរឡើង។

២. ទម្លាប់គេងមិនគ្រប់គ្រាន់

  • កាលណាទានដំណេករបស់អ្នកមានគុណភាពខ្សោយ អ្នកមិនអាចបង្កើត ឬរក្សាថាមពលខួរក្បាលដែលទុកសម្រាប់ផ្គត់ផ្គង់លើ ការសិក្សា និងបង្កើតការចងចាំថ្មីៗបាននោះទេ។

  • ទម្លាប់អាក្រក់នេះក៏បង្កផលប៉ះពាល់ដល់ការផ្ដោត និងការឆ្លើយតបឆាប់រហ័សនៃខួរក្បាលផងដែរ។

  • ការបង្ខំខ្លួនឯងមិនឱ្យគេងគ្រប់គ្រាន់ អាចនាំឱ្យអ្នកើតជំងឺសរសៃប្រសាទ។

៣. ទម្លាប់ញាំអាហារដែលមានជាតិកាល់ឡូរីខ្ពស់ (Fast Food, អាហារជាតិម្សៅខ្ពស់, ភេសជ្ជៈកំប៉ុង។ល។)

  • អ្វីដែលអ្នកញាំគឺជះឥទ្ធិពលដោយផ្ទាល់ទៅលើការគិត និងអារម្មណ៍របស់អ្នក។

  • ការបរិភោគអាហារដែលសម្បូរដោយជាតិកាល់ឡូរីខ្ពស់ ដូចជាអាហារចៀន ឬអាហារកែច្នៃ អាចនាំឱ្យមានការរលាករ៉ាំរ៉ៃចំពោះសារពាង្គកាយ។

  • សកម្មភាពនេះអាចនាំឱ្យការចងចាំចុះខ្សោយ បាត់បង់ការគ្រប់គ្រងអារម្មណ៍ ច្រឡំច្រើន និងចាប់បាក់ទឹកចិត្ត។

៤. ទម្លាប់ទុកខ្លាញ់អាក្រក់ក្នុងក្បាលពោះច្រើន

  • បរិមាណខ្លាញ់ក្នុងក្បាលពោះខ្ពស់ពេក អាចបង្កើនហានិភ័យប្រឈមនឹងការរលាកធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យខួរក្បាលរួញតូច ។

  • ជាតិខ្លាញ់ក្នុងខ្លួនខ្ពស់ពេក ធ្វើឱ្យសារធាតុពណ៌ប្រផេះនៃខួរក្បាលមានការថយចុះ ដែលអាចឱ្យប៉ះពាល់ដល់ការគ្រប់គ្រង ចលនា ការចងចាំ និងអារម្មណ៍។

៥. ទម្លាប់មិនព្រមរៀន និងទទួលយកនូវអ្វីដែលថ្មី

  • ខួរក្បាលដ៏ដូចជាសាច់ដុំដែរ។ វាអាចរួញ ហើយក៏អាចរីកទៅតាមបរិមាណដែលយើងបានប្រើវា។

  • ការសិក្សា និងទទួលយកអ្វីដែលថ្មី ធ្វើឱ្យមានការផ្ញោចណឺរ៉ូន និងបង្កើតថាមពលថ្មីដែលនាំឱ្យចរន្ដក្នុងខួរក្បាលធ្វើដំណើរលឿនជាងមុន។

  • បើអ្នកមិនព្រមរៀនជំនាញថ្មី ឬអ្វីថ្មីនោះទេ សមត្ថភាពខួរក្បាលរបស់អ្នកនឹងទ្រុឌទ្រោមតាមនឹង។

៦. ទម្លាប់មើលរឿងអាសអាភាសច្រើន

  • ការមើលរឿងអាសអាភាសច្រើនធ្វើឱ្យខួរក្បាលមានការប្រែប្រួល។

  • ការបញ្ចេញអរម៉ូនសប្បាយ (Dopamine) ដែលអ្នកទទួលបានមកពីការទស្សនារឿងអាសអាភាស គឺវាសើលលប់ ដែលនេះមិនមែនជាវិធីសាស្រ្ដល្អសម្រាប់ខួរក្បាលឡើយ។

  • ព្រោះវាជាការបង្វក់ឱ្យអ្នកញៀន ដែលជាលទ្ធផលធ្វើឱ្យខួរក្បាលខូចរូបរាង បាត់បង់ទំហំ និងសារធាតុគីមីក្នុងខួរក្បាលគ្មានតុល្យភាព។

៧. ទម្លាប់ចំណាយពេលនៅក្នុងបន្ទប់ច្រើនពេក

  • កាលណាអ្នកនៅក្នុងបន្ទប់ច្រើនពេក រាងកាយរបស់អ្នកមិនទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ឡើយ។

  • សកម្មភាពនេះអាចបង្កផលប៉ះពាល់ដល់ការប្រែប្រួល 24 ម៉ៅងនៃផ្លូវកាយ និងផ្លូវចិត្តដែលដំណើរការឆ្លើយតបពីធម្មជាតិរបស់មនុស្ស (Circadian rhythms)។

  • រាងកាយទទួលពន្លឺព្រះអាទិត្យមិនបានគ្រប់គ្រាន់ ក៏អាចប៉ះពាល់ដល់ការផលិតអរម៉ូនរីករាយ Serotonin ដែលអាចបង្កទៅជាបញ្ហាផ្លូវចិត្ត និងជំងឺបាក់ទឹកចិត្តផងដែរ។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទថ្មី