៨ ចំណុចដែលមនុស្សប្រុសចាប់អារម្មណ៍លើរាងកាយនារី

  • 2019-08-21 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សស្រី​មានចំណុច​ដែល​ធ្វើឲ្យ​មនុស្សប្រុស​ចាប់អារម្មណ៍​ដោយ​មិន​ដឹងខ្លួន។ ចំណុច​ដែលធ្វើ​ឲ្យបុរស​ភ្លាំងភ្លាត់​ស្មារតី​ពេលឃើញ​នារីនោះ​គឺស្ថិត​នៅលើ​រូបរាងកាយ​រ​បស់​មនុស្សស្រី។ចំណុច​ទាំង​នោះ​រួម​មាន៖

១ ភ្នែក

កែវភ្នែក​ឆ្លុះបញ្ចាំង​ទៅដល់​ចិត្ត។ ហេតុដូច​នេះហើយ អ្នកត្រូវ​ថែរក្សា​សុខភាព​ភ្នែក​របស់​អ្នក ដូចជា​លាប​គ្រីម​ការពារ​ភ្នែក មិនចូល​គេងយប់​ជ្រៅ​ពេក ទើបធ្វើ​ឲ្យកែវ​ភ្នែក​អ្នក​ស្រស់​ភ្លឺថ្លា។

២ ស្នាមញញឹម​ស្រស់

តើ​នរណា​មិន​ចូលចិត្ត​នារី​ស្អាត ឆ្លាត ពិសេស​ស្នាម​ញញឹម​ស្រស់? អ្នក​ត្រូវ​ចេះរៀន​ញញឹម កុំពូកែ​ធ្វើ​មុខ​ក្រញ៉ូវ​ពេក ព្រោះវា​ធ្វើឲ្យ​អ្នក​នៅ​ជុំវិញ​ខ្លួនអ្នក​ក៏មាន​អារម្មណ៍​ថាធុញ​ដែរ។ ដូច្នេះ​ត្រូវចេះ​មាន​ស្នាមញញឹម​ដ៏ស្រស់​អស់ពី​ចិត្ត។

៣ សក់

ទាំង​មនុស្ស​ស្រី​ខ្លួន​ឯង​តែង​ចង់​បាន​សក់​ស្អាត​ភ្លឺរលោង​គួរឲ្យ​ទាក់ទាញ។ ដូច្នេះ​ហើយអ្នក​មិនគួរ​បណ្តោយ​ឲ្យសក់​អ្នក​ក្លាយ​ទៅជា​ស្ងួត បែក​ចុង និង​គ្មាន​សំណើម​ឡើយ ផ្ទុយ​ទៅវិញ គួររក​អ្វីមក​ធ្វើ​ឲ្យ​សក់​អ្នក​មាន​សំណើម​ រ​លោង។

៤ សម្លេង​ពីរោះ

អ្នកខ្លះ​កើត​មក​មាន​សម្លេង​ពីរោះ​តាម​បែបធម្មជាតិ រីឯ​អ្នកខ្លះ​ទៀត​មាន​សម្លេង​ធំគ្រលរ។ តែប្រសិន​បើ​អ្នក​មាន​សម្លេង​ធំ ស្តាប់​មើលទៅ​មិនទំនង​នោះ អ្នកគ្រាន់តែ​និយាយ​ឲ្យពីរោះ​ពិសា​ទៅ​បាន​ហើយ ពោល​គឺ​និយាយ​មួយៗ ថ្នមៗ សុភាព​រាបសារ​ទើបជា​ការ​ល្អ។

៥ ត្រគៀក​ស្អាត

មនុស្សស្រី​មាន​ត្រគៀក​ទើប​ស្អាត។ នារីមួយ​ចំនួន​ចង់​បានត្រគៀក​ដើម្បី​ស្លៀក​សម្លៀក​បំពាក់​សម។ បើអ្នក​ចង់​បាន​ត្រគៀក​អ្នកគួរ​តែ​ហាត់ប្រាណ​យករាង​ចំណេញ​ទាំងសម្រស់​និង​បាន​ទាំង​សុខភាព។

៦ ស្បែកភ្លឺថ្លា

មិនចាំ​បាច់ទាល់​តែស្បែក​សម៉ដ្ឋ​ខៃ​ទើប​ស្អាត​នោះ​ទេ។ សម្បុរ​សណ្តែកបាយ​ក៏ស្អាត​ទាក់ទាញ​ដែរ ឲ្យតែ​អ្នកចេះថែរក្សា​មើលទៅ​ភ្លឺរលោង​ទៅបាន​ហើយ។ មិនថា​ស្បែកមុខ​ឫ​រាងកាយទេ ត្រូវតែ​ថែទាំ​ដូចជា ការប្រើ​ស្រ្កាប់​សម្រាប់​ដុស​ឲ្យភ្លឺ ប្រើវិធីខាត់​បែប​ធ​ម្មជាតិ លាប​ឡេ​រក្សា​ស្បែក និង​ញុំា​អាហារ​ផ្តល់​សុខភាព​ល្អ។

៧ ជើង​ស្រឡូន

មនុស្ស​ប្រុស​ចូលចិត្ត​មើល​ជើង​មនុស្ស​ស្រី​ដែល​មាន​ជើង​ស្រឡូន ស ភ្លឺថ្លា។ អ្នកគួរ​តែយក​ចិត្តទុក​ដាក់​ថែរក្សា​សុខ​ភាព​តាមរយៈការ​ញុំា​អាហារ​ដូចជា កុំសូវ​ញុំា​អាហារ​ដែល​សម្បូរជាតិ​ប្រៃ​ច្រើន​ពេក ព្រោះវា​មានផ្ទុក​សូដ្យូម​ដែល​មនុស្ស​ស្រីមួយ​ចំនួន​មានជើង​ស្គមតែ​មើល​មក​ហើម​ដោយ​សារ​ញុំា​ប្រៃ​។ មួយវិញ​ទៀត ត្រូវ​ហាត់ប្រាណ​ណា​ដែល​ជួយ​សម្រក​ជើងឲ្យ​ស្រឡូន។

៨ ចេះ​តុប​តែង​មុខ

ផ្ទៃមុខ​របស់​មិត្តនារី​ម្នាក់ៗពិតជា​សំខាន់​ណាស់។ អ្នកគួរ​តែ​ព្យាយាម​យកចិត្តទុក​ដាក់ទៅលើ​ផ្ទៃមុខ​ឲ្យ​បាន​ច្រើន។ មនុស្ស​ប្រុស​មួយ​ចំនួន​មិន​ចូលចិត្ត​មនុស្សស្រី​ផាត់មុខ​ក្រាស់ៗ​ពេកដែរ មាន​ន័យថា​មុខ​ស្រស់​ស្អាត​បែប​ធម្មជាតិ​កាន់តែ​ល្អ។

ចុចអានបន្ត៖

៥ វិធីសាមញ្ញៗ បើចង់អារម្មណ៍ល្អបន្ទាប់ពីធុញពេញមួយថ្ងៃ

ជីវិតនឹងប្រសើរ បើលះបង់គំនិតអវិជ្ជមានលើខ្លួនឯងទាំង ៤ ចំណុចនេះ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម