ឈ្វេងយល់ ពីក្រុមវេជ្ចបណ្ឌិត លើកបង្ហាញពីការលេបថ្នាំខុសវេជ្ជបញ្ជានាំឱ្យកើតជំងឺស៊ាំថ្នាំ បើអនុវត្តខុស
- 2025-07-11 10:07:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈ្វេងយល់ ពីក្រុមវេជ្ចបណ្ឌិត លើកបង្ហាញពីការលេបថ្នាំខុសវេជ្ជបញ្ជានាំឱ្យកើតជំងឺស៊ាំថ្នាំ បើអនុវត្តខុស
ឈ្វេងយល់ ពីក្រុមវេជ្ចបណ្ឌិត លើកបង្ហាញពីការលេបថ្នាំខុសវេជ្ជបញ្ជានាំឱ្យកើតជំងឺស៊ាំថ្នាំ បើអនុវត្តខុស
ថ្នាំពេទ្យអាចជួយសង្រ្គោះជីវិតមនុស្សបាន តែវាក៏អាចសម្លាប់មនុស្សបានដែរ។ មានន័យថា បើយើងលេបថ្នាំពេទ្យត្រឹមត្រូវតាមវេជ្ជបញ្ជា ថ្នាំពេទ្យនឹងមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺរបស់យើង។ ផ្ទុយទៅវិញ បើយើងលេបថ្នាំពុំស្របតាមការណែនាំរបស់គ្រូពេទ្យទេ វានឹងធ្វើឱ្យជំងឺយើងពិបាកព្យាបាលឬព្យាបាលលែងជា។
ក្រុមវេជ្ជបញ្ឌិតនៅមន្ទីឬពេទ្យកាល់ម៉ែត្របានលើកឡើងថា៖ ឃើញអ្នកជំងឺជាច្រើនដែលនៅតែមានបញ្ហា ជាមួយការអនុវត្តខុសជាមួយនឹងលេបថ្នាំខុសវេជ្ជបញ្ជាពេលមកធ្វើការព្យាបាលហើយទទួលយកថ្នាំទៅញាំពេលតហ្រឡប់ទៅផ្ទះវិញ។ តែក៏មានអ្នកជំងឺខ្លះអត់ធ្វើតាមការណែនាំរបស់គ្រូពេទ្យបានត្រឹមត្រូវដែរ។
មូលហេតុបានជាជំងឺពួកគាត់ពិបាកព្យាបាល។ ឧទាហរណ៍ អ្នកជំងឺ “ក” កើតជំងឺម្យ៉ាងដែលបង្កឡើងដោយមេរោគបាក់តេរីប្រភេទណាមួយ។ គ្រូពេទ្យបានឱ្យថ្នាំគាត់លេបរយៈពេលមួយសប្ដាហ៍ តែគាត់លេបថ្នាំនោះអត់បានទៀងទាត់ និងគ្រប់មួយសប្ដាហ៍តាមវេជ្ជបញ្ជាទេ។ គាត់លេបបាន៣ថ្ងៃ ហើយនៅពេលមានអារម្មណ៍ថាធូរស្បើយច្រើន ក៏ឈប់លេបភ្លាម ។ ជួនកាលគាត់លេបបានលេបខានៗ ២ឬ៣ថ្ងៃ ស្រាប់តែភ្លេចលេបមួយថ្ងៃ ហើយមួយថ្ងៃក្រោយទើបលេបបន្ត នោះក៏ជាបញ្ហា។
ជាការពិត ការលេបថ្នាំបែបនេះធ្វើឱ្យជំងឺស៊ាំថ្នាំ ហើយក៏មិនងាយនិងព្យបាលអាការ:នៃបញ្ហាសុខភាពដែលកំពុងឈឺនោះ ធ្វើឱ្យថ្នាំលែងមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគ។
ហេតុអ្វី?
ពីព្រោះជំងឺដែលបង្កដោយបាក់តេរី បើយើងលេបថ្នាំផ្សះ (Antibiotic) ត្រឹមតែ ៣ឬ៤ថ្ងៃ វាមិនអាចសម្លាប់មេរោគបានឡើយ គឺបានត្រឹមតែធ្វើឱ្យមេរោគស្រងល់ឬចុះខ្សោយតែប៉ុណ្ណោះ។ លុះពេលមេរោគងើបមកវិញ វាស្គាល់ថ្នាំ ស៊ាំនឹងថ្នាំ ដូច្នេះយើងលេបថ្នាំនោះលែងមានប្រសិទ្ធភាពទៀតហើយ។
បើតាមប្រភពមួយនៅមន្ទីរពេទ្យ នៅសហរដ្ឋអាមេរិកធ្លាប់មានជំងឺមួយប្រភេទដែលគេប្រើថ្នាំផ្សះប្រភេទខ្លាំងយ៉ាងណាក៏គ្មានប្រសិទ្ធភាព។ កាលនោះ មនុស្សក្នុងសកលលោកនាំគ្នាភ័យខ្លាចជំងឺនោះជាខ្លាំង។ អ្នកជំងឺត្រូវគេដាក់ឃុំឲ្យនៅតែឯងដាច់ដោយឡែកពីគេ ព្រោះខ្លាចឆ្លងរាលដាលជាសកលដល់អ្នកឯទៀត។
ចុងក្រោយពេលក្រុមគ្រូពេទ្យផ្នែកពិសោធន៍ រកឃើញថ្នាំព្យាបាល ហើយបានធ្វើការព្យាបាលអ្នកជំងឺនោះជាសះស្បើយឡើងវិញ ទើបគេឱ្យអ្នកជំងឺនោះចេញក្រៅវិញ។ ថ្នាំព្យាបាលនោះ គឺគេយកពពួកថ្នាំផ្សះលាយបញ្ចូលគ្នាឱ្យខ្លាំង ទើបអាចសម្លាប់មេរោគបាក់តេរីដ៏កាចសាហាវនោះបាន។ សព្វថ្ងៃគេព្រួយបារម្ភខ្លាំងរឿងប្រជាពលរដ្ឋដែលឈឺលេបថ្នាំផ្ដេសផ្ដាសទាំងមានវេជ្ជបញ្ជា ឬដោយគ្មានវេជ្ជបញ្ជានេះឯង។
ក្រុមគ្រូពេទ្យជំនាគផ្នែកឳសថបានលើកទឹកចិត្ត និងជូនដំណឹងរាល់សកម្មភាពព្យបាលជម្ងឺដោយមិនបានមកទទួលការព្យបាលពីក្រុមគ្រូពេទ្យនៅឯមន្ទីរពេទ្យទេ។ ប្រសិនបើមានជំងឺឈឺថ្កាត់ សូមកុំទៅទិញថ្នាំពេទ្យលេបតាមតែចិត្តនឹកឃើញឱ្យសោះ វាអាចនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ឬអាចព្យបាលមិនជាដាក់ថ្នាំលែងត្រូវ។
គឺសូមលើកទឹកចិត្តប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព ត្រូវតែទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញ។ នៅពេលគ្រូពេទ្យផ្ដល់ថ្នាំឱ្យលេប គឺត្រូវតែលេបថ្នាំនោះតាមវេជ្ជបញ្ជាឱ្យបានខ្ជាប់ខ្ជួន ចៀសវាងការលេបខកខាន ឬលេបថ្នាំបានពាក់កណ្ដាល ឬក៏ទុកថ្នាំចោល ហើយប្រសិនបើមិនច្បាស់បីការប្រើប្រាស់ថ្នាំច្បាស់លាស់នៅឡើយសូមសួរបញ្ជាក់គ្រូពេទ្យជាមុនសិន មិននិងចាកចេញត្រឡប់យកទៅផ្ទះលេបដោយខ្លួនឯង ឬមើលតាមក្រដាសសរសេរបិទលើថង់ថ្នាំតាមវេជ្ជបញ្ជា។
អ្នកគ្រប់គ្នាត្រូវដឹងថា បើទិញថ្នាំមកលេបដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យជំនាញ គឺនឹងបង្កគ្រោះថ្នាក់ដល់ជីវិត។ បើលេបថ្នាំត្រូវតាមវេជ្ជបញ្ជា នឹងធ្វើឱ្យប្រព័ន្ធការពាររាងកាយស៊ាំនឹងជំងឺ ដែលធ្វើឱ្យងាយស្រួលព្យាបាលឬព្យាបាលឆាប់ជា។ ប៉ុន្តែបើលេបថ្នាំពុំត្រឹមត្រូវតាមវេជ្ជបញ្ជាទេ ជំងឺនឹងស៊ាំថ្នាំវិញ ដូច្នេះធ្វើឱ្យពិបាកព្យាបាលឬព្យាបាលលែងជាតែម្ដង៕