អ្នកជម្ងឺ ឬក្រុមគ្រួសារអ្នកជម្ងឺបានវេជ្ជបញ្ជាបើកថ្នាំ គួរសួរសំណួរមួយចំនួនទៅកាន់គ្រូពេទ្យ ឬឱសថការីពេលទទួលថ្នាំមុនចេញពីពេទ្យ
- 2025-07-13 00:40:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជម្ងឺ ឬក្រុមគ្រួសារអ្នកជម្ងឺបានវេជ្ជបញ្ជាបើកថ្នាំ គួរសួរសំណួរមួយចំនួនទៅកាន់គ្រូពេទ្យ ឬឱសថការីពេលទទួលថ្នាំមុនចេញពីពេទ្យ
ជុំវិញការប្រើប្រាស់ថ្នាំរបស់អ្នក ដើម្បីឲ្យអ្នកមានសុវត្ថិភាពក្នុងការញ៉ាំ ហើយជំងឺក៏ឆាប់ជាទៅតាមនោះផងដែរ។ សូមកុំខ្លាច ក្នុងការសាកសួរគ្រូពេទ្យរបស់អ្នក ។ ព្រោះសុខភាពរបស់អ្នកសំខាន់ ខ្លាចមានបញ្ហាគ្រោះថ្នាក់ណាមួយកើតឡើងនៃការទទួលទានថ្នាំ ហើយវាក៏ជាអ្វី ដែលអ្នកគួរធ្វើនិងសួបញ្ជាក់ ក្រោយពេលបង់លុយឲ្យគ្រូពេទ្យនោះដែរ។
ខាងក្រោម ជាការណែនាំឲ្យអ្នកជម្ងឺ ឬក្រុមគ្រួសារអ្នកជម្ងឺបានវេជ្ជបញ្ជាបើកថ្នាំ គួរសួរសំណួរមួយចំនួនទៅកាន់គ្រូពេទ្យ ឬឱសថការីពេលទទួលថ្នាំមុនចេញពីពេទ្យដូចជា ៖
១. តើថ្នាំនេះសម្រាប់ព្យាបាលអ្វីដែរទៅ?
២. តើវាមានប្រសិទ្ធភាព ក្រោយញ៉ាំប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃ ទៅ?
៣. តើវាមានផលប៉ះពាល់អ្វី ចំពោះសុខភាពទូទៅរបស់ខ្ញុំដែរឬទេ?
៤. ខ្ញុំមានជំងឺប្រចាំកាយ (ឧទាហរណ៍ លើសឈាម ទឹកនោមផ្អែម ឬហឺតជាដើម) តើខ្ញុំអាចញ៉ាំវាបានដែរឬទេ?
៥. វាអាចធ្វើទុក្ខ ឬបង្កផលលំបាកអ្វីខ្លះ ក្រោយពេលញ៉ាំ?
៦. តើខ្ញុំគួរបញ្ឈប់ការញ៉ាំ ក្នុងករណីណាខ្លះទៅ?
៧. តើខ្ញុំគួរញ៉ាំមុនបាយ ពេលបាយ ឬក្រោយញ៉ាំបាយ? ញ៉ាំជាមួយទឹកច្រើន ឬតិច?
៨. តើខ្ញុំគួរសម្រាក ឬធ្វើអ្វីដែរទេ ក្រោយញ៉ាំថ្នាំរួច?
៩. ចុះបើខ្ញុំភ្លេចលេប ឬច្រឡំលេបផ្ទួនៗ?
១០.តើវាមានផលប៉ះពាល់ ជាមួយនឹងការញ៉ាំអាហារ ឬភេសជ្ជៈណាមួយដែរឬទេ?
១១.តើខ្ញុំគួរទុកថ្នាំនៅកន្លែងណា?
១២.តើខ្ញុំគួរមកជួបលោកគ្រូទៀតនៅពេលណា?
ជាការពិត អ្នកជំងឺមួយភាគធំ មិនសូវខ្វល់នឹងការសាកសួរគ្រូពេទ្យវិញឡើយ ជុំវិញការប្រើប្រាស់ថ្នាំ ក្រោយពេលពិនិត្យ និងពិគ្រោះជំងឺរួចមក អ្នកប្រហែលជានឹងទទួលបានវេជ្ជបញ្ជា និងថ្នាំពេទ្យមួយចំនួនយកមកញ៉ាំ ដើម្បីព្យាបាលអាការៈរោគរបស់អ្នក។ ដែលជាលទ្ធផល អ្នកជំងឺមួយចំនួន នឹងជួបផលវិបាករបស់ថ្នាំ ហើយការព្យាបាលជំងឺ ក៏មិនសូវមានប្រសិទ្ធភាពផងដែរ៕