ជីវិតនឹងប្រសើរ បើលះបង់គំនិតអវិជ្ជមានលើខ្លួនឯងទាំង ៤ ចំណុចនេះ

  • 2019-08-08 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង​មានរឿង​ជាច្រើន​តែង​កើតឡើង។ វាអាច​ជារឿង​ល្អ មិន​ល្អ ថ្ងៃខ្លះ​បរាជ័យ ហើយ​ថ្ងៃ​ខ្លះ​ទៀតក៏​ជោគជ័យ។ ឆាកជីវិត​របស់​មនុស្ស​ខុសៗ​គ្នា​ដូច្នេះ អ្នក​មិនគួរ​ប្រៀបធៀប​ខ្លួនឯង​ជាមួយ​អ្នកដទៃ​ឡើយ។ ខាងក្រោម​នេះជា​ចំណុច​ធំៗ ៤ ដែល​អ្នកគួរតែ​បញ្ឈប់​ភ្លាម។

១ ប្រៀបធៀប​ខ្លួនឯង​នឹង​អ្នកដទៃ

កុំចូលចិត្ត​មើលខ្លួនឯង​ក្នុងផ្លូវអវិជ្ជ​មាន​ដូចជា គេមាន​ជាងខ្ញុំ គេរៀន​ពូកែជាងខ្ញុំ គេស្អាត​ជាងខ្ញុំ។ ឈប់ប្រៀប​ធៀប​ព្រោះ​ថាមនុស្សម្នាក់ៗកើត​មកមាន​វាសនាក្នុង​គ្រួសារ​ផ្សេងគ្នា គ្មាននរណា​មានបុគ្គលិក​លក្ខណៈ​ដូចគ្នា ទោះ​បីអ្នកខ្លះ​មានមុខ​ដូចគ្នាក៏​មិនប្រាកដថា​មានចរិកលក្ខណៈ​ដូចគ្នា​ដែរ។

២ គិតថា​ខ្លួនឯង​ធ្វើមិន​បាន​ដូចគេ

ត្រូវដឹង​ថាមនុស្ស​ម្នាក់ៗ​មានសមត្ថភាព​ខុសគ្នា ដូច្នេះ​ចូរផ្តល់​កម្លាំងចិត្ត​ឲ្យខ្លួនឯង​ដោយគិតថា​ខ្លួនឯង​ក៏អាចធ្វើ​រឿង​អស្ចារ្យ​ដូចគេ​បានដែរ។

៣ មិនហ៊ាន​ផ្លាស់ប្តូរ​ខ្លួនឯង

មនុស្ស​មួយចំនួន​ធ្លាប់តែរស់នៅ​ជាមួយភាពស្រណុក​សុខស្រួល មានលុយកាក់​ចាយហូរហៀរ មាន​អាហារ​ឆ្ងាញ់ៗ​សម្រាប់​ញុំា រីឯមនុស្ស​មួយចំនួន​មិនមាន​សូម្បីតែ​សម្លៀកបំពាក់​គ្រប់គ្រាន់ អាហារ​បរិភោគ​សមរម្យ។ យ៉ាងនេះហើយ អ្នកគួរតែ​ចេះសម្រប​ខ្លួនទៅ​តាមកាលៈទេសៈ​មិនគួរ​ប្រកាន់​ខ្លួនពេក ឫ​រើសអើង​ការរស់នៅ ម្ហូប​អាហារ​ឡើយ។ គ្មាន​នរណាដឹង​ថាថ្ងៃមុខ​នឹងមាន​អ្វីកើត​ឡើង​ឡើយ។

៤ សេចក្តី​ច្រណែន

តើអ្នកធ្លាប់​ច្រណែន​នរណាម្នាក់​ដែរទេ? ពេលឃើញ​គេជោគជ័យ រីករាយ មានលុយ​ចាយ​ហូរហៀរ ធ្លាប់ទេ? តាមការពិតទៅ ការច្រណែន​តូចចិត្ត​នឹង​អ្នកដទៃ​មានតែធ្វើ​ឲ្យខ្លួនឯង​លំបាក​ទេ ព្រោះពេល​ដែលអ្នក​ច្រណែន​គេ​តើអ្នក​បាន​អ្វីមក​វិញ? ផ្ទុយទៅវិញ អ្នកគួរតែ​សរសើរលើក​ទឹកចិត្តគេ​ដើម្បីឲ្យខ្លួនឯង​មាន​គំនិតល្អៗ​និងរៀន​សូត្រ​ពីគេទើប​ជា​ការប្រសើរ។

ចុចអានបន្ត៖

១១ ចំណុច​គួរតែ​ចៀសវាង​មុនធ្វើ​ដំណើរ​តាម​យន្តហោះ

ពាក្យទាំង២២ ធ្វើឲ្យអ្នកក្រញាញ់ខួរ ជួនកាលច្រឡំម្តងៗ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម