កាយ​វិការ​ទាំង ៥ បង្ហាញថា​គេកំពុង​ចាប់​អារម្មណ៍​អ្នក

  • 2019-07-30 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការទាក់ទាញ​ជារឿង​គួរឱ្យ​អស់សំណើច។មិនថា​អ្នកព្យាយាម​លាក់វាយ៉ាង​ណាក៏​ដោយ​ សញ្ញា​មួយ​ចំនួន​នឹង​លេច​ចេញ​ជា​ភាសាតាម​រាងកាយ​របស់​អ្នក។ សំណួរសួរ​ថា តើអ្នកដែល​កំពុង​មាន​ស្នេហា​អាច​នឹងកត់​សម្គាល់​សញ្ញា​ទាំង​នោះ​ឬអត់? ចំណុចទាំងនេះមានដូចខាងក្រោម៖

១ ទឹកមុខ​ផ្លាស់ប្តូរ

ស្នាម​ញញឹម មិនមែន​គ្រាន់តែ​បង្ហាញ​ពី​សុភមង្គល​នោះទេ។ វាបង្ហាញ​ឲ្យឃើញ​នៅ​សេចក្តីសុខ ភាពរីករាយ ការសរសើរ សេចក្តីស្រឡាញ់​និង​អារម្មណ៍​វិជ្ជមាន​ផ្សេងទៀត។ បើគេ​ជាមនុស្សមាន​ស្នាមញញឹម​រាល់ពេល​នៅ​ជិត​អ្នក​មានន័យ​ថា គេចង់​នៅក្បែ​រអ្នក។ ផ្អៀងក្បាល ​អ្នកអាច​ដឹងថាសញ្ញា​នេះមានន័យថា​ការជឿទុកចិត្ត ជាការបង្ហាញ​ស្តែងថាគេ​ជឿអ្នក។ មុខក្រហម វាកើត​ឡើង​នៅពេល​ឈាមរត់​មកលើផ្ទៃ​មុខពេល​ណាអ្នក​អៀន ភ័យ​ឫ​រំភើប។ មាន​ដែរកត់​សម្គាល់​​មើល​អត់?

២ អាការ​ខ្វាយខ្វល់ចាប់​អារម្មណ៍

-កែវ​ភ្នែក ជាសញ្ញា​ឆាប់ដឹងបំផុត​ពីអារម្មណ៍​នរណាម្នាក់។ កែវភ្នែក​ចង្អុលឲ្យ​ឃើញពី ចំណាប់​អារម្មណ៍ ការលើក​ទឹកចិត្ត ភាព​ស្មោះត្រង់ ហើយអាច​ធ្វើឲ្យអ្នក​ទាំងពីរទាក់​ទងគ្នាបាន។

-ឆ្លៀត​ឱកាស បើគេ​មិនចង់​នៅក្បែរអ្នកគេអាចបែរខ្នងធ្វើមិនឃើញអ្នក ឫក៏ដើរចេញពីអ្នក។ តែបើគេ​ចង់​នៅក្បែរ​វិញ ពេលអ្នក​ជួបគេឫ​ គេជួបអ្នក គេនឹង​ចំណាយពេល​ដោយមិនដើរ​គេចចេញ​ពីអ្នក។

-ងក់ក្បាល ពេលនរណា​ម្នាក់ងក់ក្បាល​រឿយៗពេល​អ្នកនិយាយ មានន័យថា​គេកំពុងបង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​កាន់​អ្នក។

៣ របៀប​ឈរ​អង្គុយ

-អង្គុយ​គង​ទាក់ខ្លា ពិសេសសម្រាប់បុរស ពេលអង្គុយគង​ទាក់ខ្លាទៅ​នរណាម្នាក់​មានន័យថា​គេចាប់​អារម្មណ៍​ម្នាក់​នោះ។

-បាតដៃ ជាទង្វើរ​មួយដែរ​បង្ហាញថា​គេចាប់​អារម្មណ៍ ដូចជា​ការលាបាតដៃ​ឫ​ការផ្កាប់បាត​ដៃជាទូទៅ ប្រាប់​ពីភាព​ស្មោះត្រង់​ឫចិត្ត​ទូលាយ។

-ការបោះ​ជំហាន បើគេដើរបោះ​ជំហានធំៗ​មានន័យថាគេចង់​ឲ្យអ្នកចូល​ក្នុងជីវិតគេ យ៉ាងហោច​ណាស់ក៏​តាម​រយះ​ការសន្ទនា​និង​រឿង​ដែលទាក់ទង​ផ្សេងទៀត។

-ដើរតួដូចកញ្ចក់ អ្នក​អង្គុយឆ្ងាយ​ពីគេរំលងបីបួន​តុតែគេដឹងកាយវិការ​អ្នក​បាន​ធ្វើមានន័យថា​គេសង្កេតមើល​អ្នក​ដោយ​មិនដឹង​ខ្លួន។

៤ ការប៉ះ

ពេលនរណា​ម្នាក់ចូលចិត្ត​អ្នក គេប្រហែល​រកលេសចង់​ប៉ះអ្នក។ វាមាន​ដូចជា៖ ដាល់​ដៃរបស់​អ្នកតិចៗ ប៉ះដៃ​របស់អ្នក ដាក់ដៃ​គេលើ​ស្មាអ្នក ប៉ះដៃ​ឫជើងអ្នក និង​សុំយក​អីមួយ​ចេញពី​សក់អ្នក។

៥ និយាយ​ពាក្យ​បែប​មនោសញ្ចេតនា

-និយាយ​ផ្តោះផ្តង និយាយផ្លែផ្កា​ស៊កសៀតជា​ទម្លាប់​សម្រាប់​អ្នកដែល​ញ៉ែរគេ។ វាធ្វើ​ឲ្យមានទំនាក់​ទំនងល្អ​រវាង​មនុស្ស​ពីរនាក់ ងាយស្រួល​ទាក់ទងគ្នា។

-និយាយ​សរសើរ បើគេ​ឧស្សាហ៍និយាយ​សរសើរ​ទៅកាន់​អ្នក​មានន័យថា គេត្រូវបានទាក់​ទាញដោយអ្នកក្នុង​ចំណុច​ណាមួយ។

-និយាយ​បែបប្រញាប់ៗ បើគេនៅក្បែរ​អ្នកហើយ​ភ័យ គេនឹង​និយាយ​រអាក់រអួល និយាយខុស​ឫ​និយាយត្រដិត។

-សួរ​សំណួរ នរណាៗក៏​អាចសួរនាំ​ពីអ្នកបានដែរ តែម្នាក់​ហ្នឹង​សួរដេញ​ដោលពី​អ្នកចង់ដឹង​ពីនេះពីនោះ​កាន់តែ​ច្រើន នោះ​ហើយ​ជាសញ្ញាថា​អ្នកធ្វើឲ្យ​គេចាប់​អារម្មណ៍។ បើអ្នកសង្កេតថានរណាម្នាក់កំពុងមានកាយវិការណាមួយក្នុងចំណោមខាងលើ មានន័យថាគេកំពុងតែចាប់អារម្មណ៍អ្នកហើយ៕

ចុចអានបន្ត៖

សញ្ញាទាំងនេះ បង្ហាញថា Crsuh របស់អ្នកមានសង្សាររួចហើយ

រឿងទាំង៤យ៉ាងនេះនឹងកើតឡើងតាម FB ពេលនរណាចាប់អារម្មណ៍លើអ្នក

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម