សញ្ញាទាំងនេះ បង្ហាញថា Crsuh របស់អ្នកមានសង្សាររួចហើយ

  • 2019-07-25 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មើល​ទៅ​តាម ៤ ចំណុច​នេះ​អាច​ជួយ​ឲ្យ​អ្នក​ទាយ​ដឹង​ថា​គេ​មាន​ម្ចាស់​បេះដូង​រួច​ហើយ។ ចង់ដឹង​ណាស់​ថា​ម្នាក់ហ្នឹង​មានសង្សារ​រួច​ហើយ​ឫនៅ? តើ​គួរធ្វើ​យ៉ាង​ណាទៅ​ទើប​ដឹងបាន? មិន​បាច់​បារម្ភ​ពី​រឿង​នេះទេ អ្នក​អាច​មើល​តាម​ចំណុច ៤ ខាងក្រោម​បាន៖

១. ចរិក​ចាស់ទុំ

គេមិន​សូវចេះ​លេងសើច​ដូច​កូន​ក្មេង និយាយរួម​គឺមិន​មាន​ចរិកក្មេង។ ជា​សុភាព​បុរស​មិនសូវ​រញ៉េរញៃ​ជាមួយ​ស្រី​ដទៃដូ​ចជាលេង​សើច​ជាមួយ​មិត្តភ័ក្តិ​ស្រីៗ​ច្រើន​ពេក។

២.. ចូលចិត្ត​ស៊ែរ​និង Post Status ទាក់ទង​នឹង​រឿង​ស្នេហា

ធម្មតា​ការស៊ែរ​រឿង​ស្នេហា​ឫ​ផុសDrama ទាល់​តែ​ម្នាក់ហ្នឹង​មាន​រឿង​ត្រូវនឹង​ខ្លួនឯង​ទើបធ្វើ បើ​មិនត្រូវ​ក៏មិន​ធ្វើ​ដែរ។ អ្នក​អាច​ដឹង​បាន​យ៉ាង​ងាយ​តាមរយះ​ការ​ចូលឆែក account Facebook ម្នាក់ហ្នឹង​ដោយ​សង្កេត​ឲ្យបាន​ហ្មត់ចត់​ថាធ្វើ​រឿង​ទាំងនេះ​ឫ​អត់? បើមែន​មាន​ន័យថា​អ្នកគួរ​តែត្រៀម​ខ្លួន​កាត់​ចិត្ត​ឲ្យ​ហើយ​ទៅ។

៣. សុខៗសើចម្នាក់ឯងពេលchat

អាច​មើល​ដឹង​តាមរយះ​កាយវិការ​ឫ​សកម្មភាព​ពេលគេ​ប្រើ​ទូរស័ព្ទ​ដូចជា​ពេល chat ចំណាយ​ពេល​យូរៗ ​ញញឹម​សប្បាយ មុខ​ក្រហម​ពេល​ប្រើ​ទូរសព្ទ។ ការសរសេរ​ឈ្មោះ​ជា​អក្សរ​កាត់ ដោយ​មាន​លាយ sticker cute cute ជួន​កាល​គេសរសេរ​ឈ្មោះ​សង្សារ​របស់​គេតែ​ម្តង។

៤. គេដាក់ Relationship​ លើ​គណនី Facebook

ភាគច្រើន​​អ្នកមាន​ស្នេហា​ច្រើន​ដាក់ Relationship លើ​គណនី Facebook ដើម្បី​បញ្ជាក់ថា​គេមាន​សង្សាររួច​ហើយ។ តែ​ក៏មាន​អ្នកខ្លះ​មួយចំនួន​តូច​ដែរ​ដាក់​ថា Single តាមការពិត​នោះ​មាន​សង្សារ​រួចហើយ។

ចុចអានបន្ត៖រឿងទាំង៤យ៉ាងនេះនឹងកើតឡើងតាម FB ពេលនរណាចាប់អារម្មណ៍លើអ្នក

អត្ថបទ៖ សុវណ្ណ ស្រីពីន