រឿងទាំង៤យ៉ាងនេះនឹងកើតឡើងតាម FB ពេលនរណាចាប់អារម្មណ៍លើអ្នក

  • 2019-07-25 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទំនាក់ទំនង​ស្នេហា​ពេល​ខ្លះអាច​កើត​ឡើង​ដោយ​ចៃដន្យ សូម្បីតែ​អ្នក​មិន​ដែលស្គាល់គ្នា​ពី​មុនមក។ អ្នកខ្លះ​ជួប​ភ្លាម​ស្រលាញ់​ភ្លែត ហើយ​ខ្លះទៀត​ចំណាយ​ពេល​យូរទម្រាំ​បាន​សារភាព​ថា​ស្រលាញ់។ ចុះបើ​អ្នកស្រលាញ់​គេ តើ​ធ្វើបែបណា​ទើប​ដឹង​ថា​គេ crush អ្នក​វិញ? ខាង​ក្រោម​នេះ​ជា​ចំណុច​ខ្លះៗដើម្បី​ដឹង​ថា​គេ crush អ្នក​វិញ​ឫ​ក៏​អត់៖

១. គេ Add Friend មក​អ្នក​មុន

ពេល​ខ្លះ​គេ​ក៏ Add Friend មក​អ្នក​ជាមិត្តភ័ក្ត​ធម្មតា តែបើ​គេ​ទើបតែ​ស្គាល់​អ្នក​ភ្លាម​ហើយគេ Add មក​នោះ​មាន​ន័យ​ថា​គេចាប់អារម្មណ៍​អ្នក ចង់​ដឹង និង​យល់​ពីអ្នក​ជាមនុស្ស​ប្រភេទ​ណា​ឫ​ក៏​អ្នក​ធ្វើ​អ្វី។

២. គេចុច Like និង Comment លើរូបអ្នកឥតល្ហែ

រូបអ្នកផុសពេលណា មិនដែលអត់ឈ្មោះរបស់គេនោះទេ។ គេតែង​ចុច Like ​និង Comment ​លើ​រូប​អ្នកប្រៀបដូចជា Fan ​ផ្កាប់មុខម្នាក់អ៊ីចឹង។

៣. គេ Tag រូបពេលឃើញរូបណាទាក់ទងនឹងអ្នក​

ពេលឃើញរូបណាស្រដៀងអ្នក ឬមើលទៅគួរឲ្យអស់សំណើចគេ Tag ​ឲ្យ​អ្នក​ ព្រោះ​គេ​ចង់​ឲ្យ​អ្នក​សើច​ដូច​ជា​គេ​ដែរ ។ ​គេ​ហាក់​បង្ហាញ​ពី​ការ​ចូល​ចិត្ត និង​ចង់​បង្កើត​ភាព​ស្និទ្ធស្នាលជាមួយ​អ្នក​កាន់​តែ​ខ្លាំង។

៤. chat មក​អ្នក​ស្ទើរាល់ថ្ងៃ

ឲ្យតែទំនេរ គេតែងឆាតមក​លេងអ្នកស្ទើររាល់ថ្ងៃ។ ទោះគ្មានរឿងអ្វីធំដុំ ក៏​គេ​នឹង​បង្កើត​ធ្វើ​យ៉ាងណា​បាន​ជជែក​លេង​ជាមួយ​អ្នក។ ​គ្រប់ពេលដែលអ្នក Online យ៉ាងហោចណាស់នឹងលោតសាររបស់គេ ព្រោះ​គេ​ចាប់​ចិត្តលើអ្នកខ្លាំង បន់ឲ្យតែអ្នក Online ​នឹង​អាល​បាន​ឆាត​ជាមួយ​គ្នា។

ចុចអានបន្ត៖ហេតុ​ផល​ ១០​​យ៉ាង​​មនុស្ស​ស្រី​ចាប់​អារម្មណ៍​ខ្លាំង​នឹង​មនុស្ស​ប្រុស​មិន​សូវ​ចេះ​និ​យាយ​

អត្ថបទ៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម